រើសផ្កាឈូកដែលពេកចិត្ត ដើម្បីដឹងថាអ្នកស្ថិតនៅក្នុងដំណាក់កាលណានៃជីវិត

  • 2021-05-04 03:10:00
  • ចំនួនមតិ 143 | ចំនួនចែករំលែក 110

ផ្កាឈូកមួយណាដែលចាប់ចិត្តអ្នកជាងគេ?

ផ្កាឈូកទី ១

បើសិនជាអ្នកពេញចិត្តផ្កាឈូកទី ១នេះ ជីវិតនាពេលខាងមុខរបស់អ្នកអាចនឹងយ៉ាប់យ៉ឺនជាងអ្វីដែលអ្នកគិតទុកបន្តិច។ ការរក្សាចិត្ត រក្សាអារម្មណ៏អោយបានស្ងប់គឺចាំបាច់ណាស់នៅក្នុងកំឡុងពេលនេះ។ អ្នកអាចនឹងយល់ថា ការបង្ហាញអារម្មណ៏អោយគេឯងដឹងជារឿងត្រឹមត្រូវ តែក្នុងកាលៈទេសៈមួយនេះ គួរតែលាក់ទុកបន្តិចទើបល្អ។ ត្រូវចាំថាពេលខ្លះ អ្នកគួរតែព្យាយាមបោះបង់ចោល អ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន ជាពិសេសរឿងដែលអ្នកត្រូវធ្វើអោយអ្នកខូចចិត្តដោយសារ។ ទោះជាពិបាកបន្តិចមែន អ្នកត្រូវតែរឹងមាំសម្រាប់ខ្លួនឯង។

ផ្កាឈូកទី ២

អ្នកត្រូវប្រាកដចិត្តថា បានគិតគូរយា៉ាងម៉ត់ចត់ហើយមុនពេលចាប់ផ្ដើម សម្រេចចិត្តទៅលើរឿងអ្វីមួយនោះ។ ការដែលធ្វើការអ្វីមួយទៅទាំងទាន់ហន់ ដោយមិនបានគិតគូរពិចារណាជាមុន អាចនាំរឿងមិនល្អមកអោយអ្នកដោយមិនដឹងខ្លួនមិនខាន។ ក្នុងកំឡុងពេលនេះ គួរតែព្យាយាមចាប់អារម្មណ៏ពីសុខទុក្ខខ្លួនឯងបន្តិច ជៀសជាងទៅសម្របតាមមនុស្សគ្រប់គ្នា។ ចំនាយពេលខ្លះមកគិតគូរពីរឿងលុយកាក់អ្នក និង បង្កើនសមត្ថភាពខ្លូនឯងទៅលើចំនុចខ្វះខាត។ អ្នកអាចនឹងគិតថាជីវិតអ្នកពេលនេះហាក់នៅនឹងថ្កល់មិនទៅមុខសោះ តែតាមពិតជីវិតអ្នកមានភាពប្រសើរជាងមនុស្សជុំវិញខ្លូនច្រើនណាស់។

ផ្កាឈូកទី ៣

ចិត្តអ្នកអាចនឹងកំពុងដង្ហើយហៅរកអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន តែផ្កាឈូកដែលអ្នកជ្រើសរើសនេះបង្ហាញថា អ្នកមិនត្រូវចុះចាញ់ដោយងាយៗនោះទេ។ ព្យាយាមចំនាយពេលទៅលើដំណោះស្រាយចំពោះបញ្ហាទាំងឡាយដែលអ្នកមាន ពេលដែលមានសមត្ថភាពពេញលេញហើយនោះ អ្នកច្បាស់ជាមិនមានអារម្មណ៏ភ័យខ្លាច ពេលជួបប្រទះនឹងបញ្ហាដូចមុននោះទេ។ របួសដែលអ្នកមានទាំងប៉ុន្មាន នឹងជាសះស្បើយមកវិញជាមិនខាន។ អ្នកនឹងមើលត្រឡប់ក្រោយមកពេលលំបាកនេះ ហើយក៏យល់ថាអ្នកមិនអន់នោះទេ ដែលអាចតតាំង នឹង រឿងលំបាកបែបនេះហើយកាន់តែរឹងមាំលើសដើមនោះ។

ផ្កាឈូកទី ៤

ជីវិតអ្នកអាចនឹងរញ៉េរញ៉ៃបន្តិចមួយរយះពេលក្រោយនេះ។ អ្នកតែងតែមានអារម្មណ៏មិនសុខក្នុងចិត្ត ហើយមិនអាចកាត់ចិត្តពីអ្វីដែលធ្វើអោយអ្នកខកចិត្តដោយសារនោះបានសោះ។ អ្នកមិនត្រូវព្យាយាមលាំងពួនពីអ្នកដទៃនោះទេ ហើយក៏កុំយកសម្ដី យកគំនិតអ្នកដទៃមកគិតគូរ រហូតដល់ថ្នាក់សុខ មិនសុខ អាស្រ័យលើមាត់អ្នកដទៃអោយសោះ។ នៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៏បែបនេះ អ្នកគួរតែព្យាយាមធ្វើអ្វីផ្ទុយការគិតរបស់ខ្លួនឯង មិនគួរបណ្ដោយអោយខ្លួនឯងលិចលង់នៅក្នុងទុក្ខសោករហូតនោះទេ។

ផ្កាឈូកទី ៥

ជីវិតអ្នកក្នុងពេលនេះអាចនឹងប្រសើរជាងមុនច្រើនណាស់ ទោះជាមើលទៅអ្នកមិនទាន់ដើរទៅដល់កន្លែងដែលអ្នកប្រាថ្នានៅឡើយ តែអ្នកក៏នៅតែអាចបោះជំហានទៅមុខបន្តិចៗម្ដងៗដែរ។ អ្នកគូរតែអរគុណមនុស្សជុំវិញខ្លួនអ្នក ព្រោះថាពួកគេនេះហើយជាឥទ្ធិពលល្អ ដែលអាចជួយអូសទាញជីវិតអ្នកអោយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កុំភ្លេចអនុញ្ាតអោយខ្លួនឯងបន្ថយល្បឿនហើយសំរាកបន្តិច ព្រោះថាបានប្រឹងប្រែងអស់ជាច្រើនហើយកន្លងមកនេះ។

ផ្កាឈូកទី ៦

របូសផ្លូវចិត្តដែលអ្នកមានអាចនឹងមានសភាពធ្ងន់ធ្ងរជាងអ្វីដែលអ្នកគិតទៅទៀត ហើយអ្នកគូរតែព្យាយាមអោយអស់ពីសមត្ថភាពដើម្បីព្យាបាលវា។ បញ្ហាដែលអ្នកមានទាំងប៉ុន្មានគួរតែព្យាយាមលើកយកវាមកគិត ដោយព្យាយាមស្វែងរកដំណោះស្រាយមិនមែនយកគិតអោយតែពិបាកចិត្តនោះទេ។ អ្នកអាចនឹងមានអារម្មណ៏ថាបាត់បង់ខ្លួនឯងមួយរយះចុងក្រោយនេះ ហេតុនេះហើយគួរតែព្យាយាមជីករកមូលហេតុនៅពីក្រោយអារម្មណ៏មួយនេះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម