អាចម៏រុយលើផ្ទៃមុខអាចរលុបបាត់ទៅយ៉ាងងាយ បើចេះច្នៃយកម្ស៉ៅអង្ករមកប្រើប្រាស់បែបនេះ

  • 2021-05-04 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកអាចនឹងបានដឹងពីប្រសិទ្ធីភាពរបស់ទឹកអង្ករដែលប្រើប្រាស់ក្នុងការថែរក្សាសម្រស់ហើយ ម្ស៉ៅអង្ករក៏មានប្រសិទ្ធិភាពមិនចាញ់គ្នានោះទេ ពេលបានប្រើប្រាស់ដោយរបៀបនេះ៖

ម្ស៉ៅអង្ករសម្បូរទៅដោយវីតាមីន B និង ជាតិរ៉ែជាច្រើនប្រភេទទៀតដែលមានអត្ថប្រយោជន៏ជាច្រើនដល់ស្បែកមុខ ជាពិសេសចំពោះអ្នកដែលមានរន្ធញើសធំៗ ហើយមានស្នាមអាចម៏រុយ និង ស្លាកស្នាមដែលបន្សល់ដោយការកើតមុនបានថែមទៀត។

១. លាងសម្អាតមុខដោយម្ស៉ៅអង្ករ

យកម្ស៉ៅអង្ករបន្តិចលាយនឹងទឹកបន្តិចអោយបានជាល្យាយខាប់ៗ ហើយយកមកលាបអោយសព្វលើផ្ទៃមុខ រួចម៉ាស្សាថ្នមៗ លាងសម្អាតដោយទឹកស្អាត។ ពេលដែលបានប្រើប្រាស់វាជា Cleanser ជារៀងរាល់ថ្ងៃបែបនេះ ស្បែកមុខអ្នកនឹងប្រែទៅជារលោង ស្នាមកន្ទួលក៏ថយចុះ ថែមទាំងអាចជួយស្បែកដែលស្រអាប់ខ្មៅអោយភ្លឺថ្លាមកវិញបាន។

២. ម៉ាសម្ស៉ៅអង្ករ

លាយម្ស៉ៅអង្ករ និង ទឹកដោះគោស្រស់ក្នុងបរិមាណស្មើគ្នា យកមកលាយអោយសព្វលើផ្ទៃមុខដែលបានលាងសម្អាតដោយទឹកក្ដៅឧណ្ឌៗ។ មុនពេលលាយជម្រះនឹងទឹកស្អាត ម៉ាស្សាស្បែកមុខអ្នកប្រហែល ២ ទៅ ៣ នាទី។

៣. ម៉ាសម្ស៉ៅអង្ករ + ទឹកឃ្មុំ

លាយម្ស៉ៅអង្ករ ២ ស្លាបព្រាបាយជាមួយ ទឹកឃ្មុំ ២ ស្លាបព្រាបាយ លាយអោយសព្វល្អ រួចយកមកបំពោកលើស្បែក ទុកចោលប្រហែល ២០ នាទីរួចលាយសម្អាតដោយទឹកក្ដៅឧណ្ឌៗ។

៤. ម៉ាសម្ស៉ៅអង្ករ + ប៉េងប៉ោះ

លាយម្ស៉ៅអង្វរនឹងប៉េងប៉ោះកិនម៉ត់ក្នុងបិរមាណស្មើគ្នា រួចយកមកលាបល់ស្បែកមុខដែលលាងសម្អាតរួច ទុកចោលប្រមាណ ១៥ ទៅ ២០ នាទី បន្ទាប់មកលាងសម្អាតនឹងទឹកស្អាត។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម