បះសក់! ប្រពន្ធៗនៅចិននាំគ្នាដាក់ថ្នាំអសមត្ថភាពផ្លូវភេទឲ្យប្តីផឹក ដើម្បី​កុំ​ឲ្យ​មាន​ស្រី​ក្រៅ

  • 2021-05-03 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​សង្គម​ចិន​កំពុង​តែ​ផ្ទុះ​មតិ​ចម្រូង​ចម្រាស​ក្រោយ​មាន​ហេតុការណ៍​ប្រពន្ធ​ដាក់​ថ្នាំ​​អសមត្ថភាព​ផ្លូវ​ភេទ​ឲ្យ​ប្តី​ផឹក ដើម្បី​កុំ​ឲ្យ​មាន​ស្រី​នៅ​ក្រៅ។

រូបតំណាង

មុន​នេះ​បន្តិច អ្នក​ប្រើ​បណ្ដាញ​សង្គម​ចិន បាន​បង្ហោះ​អត្ថបទ​វែង ស្ដី​ពី​ហាង​អនឡាញ​មួយ បាន​លក់​ថ្នាំមួយប្រភេទដើម្បី​ឲ្យ​ប្រពន្ធ​មួយ​ចំនួន លាយ​ចូល​បាយ​ឲ្យ​ប្ដី​របស់​ខ្លួន ដើម្បី​ឲ្យ​ប្រដាប់​ភេទ​របស់​ពួក​គេ​មិន​អាច​ដំណើរ​ការ​បាន នាំ​មក​នូវ​ការ​បែក​គ្នា​ជាមួយ​ស្រី​ខាង​ក្រៅ។

បណ្ដាញ​ព័ត៌មាន Morning Herald បាន​បន្ថែម​ឲ្យ​ដឹង​ថា​ ស្ត្រី​មេផ្ទះ​ជាច្រើន​បាន​ចែក​រំលែក​គ្នា​ថា វិធី​នេះ​ពិត​ជា​បាន​ការ​ពិត​ប្រាកដ​មែន ដោយ​ប្រពន្ធ​ទាំង​នេះ​ថែម​ទាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ទាល់​តែ​អស់​រយៈ​ពេល​២​សប្ដាហ៍​ទើ​ប​ថ្នាំ​ចាប់​ផ្ដើម​ឃើញ​ប្រសិទ្ធិភាព។

“ប្ដី​ខ្ញុំ​ចាប់​ផ្ដើម​អសត្ថភាព​ផ្លូវ​ភេទ ហើយ​ចេះ​តែ​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​ៗ? កុំ​បន្ទោស​ខ្ញុំ​ឲ្យ​សោះ ព្រោះ​ខ្ញុំ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​គ្រួសារ​ទេ ខ្ញុំ​នឹង​បន្ត​ឲ្យ​ប្ដី​ខ្ញុំ​ញ៉ាំ​ថ្នាំ​ទៀត” នារី​ម្នាក់​ដែល​បាន​ប្រើ​ថ្នាំ​ឲ្យ​ដឹង។ អ្នក​យក​ព័ត៌មាន​របស់​ប្រភព​ខាង​លើ​បាន​រក​ប្រភព​ទិញ​ថ្នាំ​ដែរ តែ​រក​មិន​ឃើញ ដល់​ពេល​សួរ​រក​ថ្នាំ អ្នក​លក់​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ដាក់​លក់​ទេ តែ​នៅ​ពេល​ទិញ​អ្វី​ផ្សេង ពួក​គេ​នឹង​ដឹក​ថ្នាំ​នេះ​ឲ្យ។

រូបតំណាង

តម្លៃ​ថ្នាំ​នេះ​មាន​តម្លៃ​ធូរ​គួរ​សម ដោយ ១០០​ក្រាម​តម្លៃ ២៦​ដុល្លារ និង​២០០​ក្រាម​ថ្លៃ ៥០​ដុល្លារ។ ដោយ​សារ​តែ​ថ្នាំ​មាន​ពណ៌​ស និង​គ្មាន​ក្លិន ដូច​នេះ​នៅ​ពេល​ដាក់​លាយ​ជាមួយ​អាហារ គឺ​បុរស​ទាំង​ឡាយ​មិន​អាច​ដឹង​បាន​ឡើយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម