ត្រូវ​មិត្ត​ប្រុស​ទម្លាក់​ចោល​កណ្ដាល​ផ្លូវ ព្រោះ​សួរ​ញ៉ាំ​អី​មិន​ព្រម​ឆ្លើយ

  • 2021-05-03 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ក្ដី​ស្រលាញ់​​ធំ​ប៉ុណ្ណា ក៏​មិន​អាច​ឈ្នះ​​កម្ដៅ​​ដូច​ភ្លើង​កណ្ដាល​ថ្ងៃ ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​​មួយ​គូ​ឈ្លោះ​គ្នា​កណ្ដាល​ផ្លូវ។

“ថ្ងៃ​នេះ​ចង់ញ៉ាំ​អី” គឺ​ជា​សំនួរ​ដែល​គូសង្សារ​គ្រប់រូប​តែងតែ​សួរ​គ្នា ប្រសិន​បើ​អ្នក​ទាំង​២​មិន​ដាំ​បាយ​នៅ​ផ្ទះ​ខ្លួន​ឯង។ សម្រាប់​គូ​ស្នេហ៍​ភាគ​ច្រើន​ នេះ​មិន​មែន​ជា​បញ្ហា​ចោទ​ឡើយ តែ​សម្រាប់​គូស្នេហ៍​មួយ​ចំនួន នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ ដោយ​សារ​តែ​មិន​មែន​ថ្ងៃ​ណាក៏​ដឹង​ថា គួរ​ញ៉ាំ​អី​នោះ​ទេ។

ជាក់​ស្ដែង ថ្មី​ៗ​នេះ​បំផុត គូ​ស្នេហ៍​មួយ​គូ​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​សង្គម ដោយ​សារ​ពួក​គេ​កាត់កេរ្តិ៍ កាត់​ខ្មាស់​ឈ្លោះ​គ្នា​កណ្ដាល​ផ្លូវ ដោយ​សារ​តែ​សំនួរ​មួយ​នេះ។ តាម​នោះ​ដែរ បុរស​ម្នាក់​បាន​ឆ្មក់​បាន​គូស្នេហ៍​មួយ​គូ​នេះ មិន​ដឹង​ជិះ​មក​ពី​ណា មក​ត្រឹម​ចំណុច​ក្បែរ​ផ្ទះ​លោក ខាង​ប្រុស​ក៏​ដេញ​ខាង​ស្រី​ចុះ​ពី​ម៉ូតូ ហើយ​ស្រែក​ដាក់​គ្នា​ខ្លាំង​ៗ​តែ​ម្ដង។

បើ​តាម​សាក្សី​ដែល​ឃើញ​រឿង​នេះ លោក​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១២​កណ្ដាល​ថ្ងៃ​ត្រង់ ពួក​គេ​បាន​ឌុប​គ្នា​ទៅ​រក​អី​ញ៉ាំ តែ​ក្រោយ​ជិះ​ជិត​១​ម៉ោង ហើយ​សួរ​ទៅ​ខាង​ស្រី​ដដែល​ៗ​ថា ញ៉ាំអី​នោះ នាង​នៅ​តែ​ឆ្លើយ​មិនដឹង​ ធ្វើ​ឲ្យ​បុរស​ជា​សង្សារ​ត្រូវ​ឆ្វែល​ចុះ​ឡើង​រាប់​គីឡូ​ដី។ ដល់​ម៉ោង​១​ថ្ងៃ លោក​ទ្រាំ​មិន​បាន​ ក៏​ទម្លាក់​នាង ហើយ​ឈ្លោះ​គ្នា​តែ​ម្ដង។ ក្រោយ​ពេល​ឈ្លោះ​គ្នា​មួយ​សន្ទុះ នៅ​ចំណុច​ដដែល​នេះ ខាង​ប្រុស​នៅ​តែ​សួរ​ខាង​ស្រី​ថា​ចង់ញ៉ាំ​អី ខាង​ស្រី​នៅ​តែ​ឆ្លើយ​មិន​បាន ខាង​ប្រុស​ក៏​ចេញ​ម៉ូតូ​ទៅ​ចោល​តែ​ម្ដង។ ក្រោយ​ពេល​សង្សារ​ចេញ​ចោល ខាង​ស្រី​សម្ងំ​មួយ​សន្ទុះ ក៏​ដើរ​ចេញ​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​គេ​អាណិត​ផង តែ​ក៏​អស់​សំណើច​មិន​តិច​ដែរ៕

ប្រភព៖ Blog Collectibles ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម