យូហ្គាជួយឲ្យរាងកាយស្ត្រីមាំទាំ មិនងាយចាស់ទ្រុឌទ្រោម តាមអាយុនោះទេ!

  • 2021-04-30 08:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ហាត់​យូហ្គា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ស្រ្តីៗ​យើង​មួយ​ចំនួន​មិន​ទាន់​បាន​ដឹង។ ក្រោយ​ពី​បាន​អាន​នូវ​គុណ​ប្រយោជន៍​ខាង​ក្រោម​ទាំង​អស់​នេះ​ហើយ​មិត្ត​នារីៗ​ច្បាស់​ជា​មិន​មើល​រំលង​នូវ​ការ​ហាត់​យូហ្គា​ទៀត​នោះ​ទេ​។ អត្ថប្រយោជន៍​ទាំង​នោះ​រួម​មាន៖

រូបតំណាង

១. ជំនួយដល់ឆ្អឹងនិងសរសៃនៃរាងកាយ

នារី​ៗ​ងាយ​នឹង​មាន​បញ្ហា​ឆ្អឹង​និង​សរសៃ​មែន​ទេ?​អស់​បារម្ភ​ហើយ​ជាមួយ​ការ​ហាត់​យូហ្គា​ដែល​មាន​ក្បាច់​ច្រើន​ក្នុង​ការ​សម្រួល​សរសៃ​និង​ឆ្អឹង​ដោយ​មាន​តួនាទី​ជួយ​ពន្លាត​សរសៃ​និង​ឆ្អឹង​ដែល​មាន​សភាព​តឹង​ណែន​និង​ធ្លាប់​មាន​បញ្ហា​ឱ្យ​ត្រឡប់​មក​ប្រក្រតី​វិញ​បាន​បើ​យើង​ធ្វើ​ការ​ហាត់​រយៈ​ពេល​យូរ​និង​តាម​វិធី​ត្រឹម​ត្រូវ​។លើស​ពី​នេះ​ទៅ​ទៀត​វា​ជួយ​ឱ្យ​រាង​កាយ​យើង​មាន​សភាព​ទន់​ ងាយ​ធ្វើ​ការ​បត់​បែន​គ្រប់​ចលនា។

រូបតំណាង

២. ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​ឬ​រក្សា​ទម្ងន់​ឱ្យ​នៅ​ថេរ

ការ​ហាត់​យូហ្គា​ក៏​មិន​ខុស​ពី​ការ​ហាត់​លំហាត់​ប្រាណ​ផ្សេងៗ​ដែរ​គឺ​ជួយ​ក្នុង​ការ​ដុត​កាឡួរី​និង​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ដោយ​បញ្ចេញ​នូវ​ញើស​ដែល​ផ្ទុក​ជាតិ​ពុល​ទាំង​នោះ​ឱ្យ​ចេញ​មក​ខាង​ក្រៅ។​សម្រាប់​អ្នក​ហាត់​ដើម្បី​សុខភាព​មិន​ចង់​សម្រក​ទម្ងន់​គឺ​​អាច​ហាត់​១ម៉ោង​ក្នុង​មួយ​ថ្ងៃ​ហើយ​មិន​ចាំ​បាច់​តម​នូវ​របប​អាហារ​នោះ​ទេ នោះនឹង​ជួយ​ឱ្យ​ទម្ងន់​នៅ​ថេរ​មិនឡើង​មិន​ចុះ។​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​អាច​ធ្វើ​ការ​ហាត់​ពី​១ម៉ោង​ទៅ​១​ម៉ោង​កន្លះ​តាម​បរិមាណ​កម្លាំង​របស់​ខ្លួន​ បូក​ផ្សំ​ជាមួយ​ការ​តម​នូវ​របប​អាហារ​ខ្លះ​ទៀត​នោះ​ ច្បាស់​ជា​អាច​សម្រេច​នូវ​បំណង​ប្រាថ្នា​ជា​មិន​ខាន។

៣. ធ្វើ​ឱ្យ​រាង​កាយ​រឹងមាំ​និង​មាន​កម្លាំង

ការ​ដែល​យើង​មិន​សូវ​ហាត់​ប្រាណ​ឬ​ហាត់​យោហ្គា​ យើង​អាច​សង្កេត​ឃើញ​ថា​សាច់ដុំ​របស់​យើង​មាន​សភាព​ទន់​ខ្សោយ​មិន​សូវ​មាន​កម្លាំង​កំហែង​នោះ​ទេ។​រាងកាយ​ទន់​ខ្សោយ​អាច​ឱ្យ​ជា​សញ្ញា​ដូច​ជា​ឆាប់​ហត់ ​ងាយ​ដង្ហក់ ​អង្គុយ​ឬ​ឈរ​មិន​បាន​យូរ​និង ​ឆាប់​អស់​កម្លាំង​ជា​ដើម។

រូបតំណាង

៤. ជួយ​បំបាត់​ជំងឺ​ស្ត្រេស និងជំងឺ​បាក់​ទឹក​ចិត្ត

យូហ្គា​មាន​ក្បាច់​ហាត់​ជា​ច្រើន​ដែល​ក្នុង​នោះ​រួម​បញ្ចូល​ជាមួយ​ ក្បាច់​តាំងសមាធិ​ដែល​ត្រូវ​បាន​អ្នក​ជំនាញ​បង្ហាញ​ថា​ជា​វិធីសាស្ត្រធ្វើ​ឱ្យ​ស្ងប់​ទាំង​ចិត្ត​ កាយ និង​អារម្មណ៍។​ ពេល​អ្នក​គិត​រឿង​ស្មុក​ស្មាញ​ច្រើន​ ជំងឺ​ផ្លូវ​ចិត្ត​ទាំង​អស់​នោះ​នឹង​មក​រក​អ្នក​យ៉ាង​ងាយ។​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ឆ្លៀត​ពេល​ទំនេរ​របស់​អ្នក​ទៅ​រំសាយ​ដោយ​ការ​សមាធិ​ឬ​ការហាត់​យូហ្គា​វិញ​ នោះ​អ្នក​នឹង​គ្មាន​ពេល​គិត​ពី​រឿង​ឈឺក្បាល​ទាំង​នោះ​ទៀត​ទេ៕

រូបតំណាង

សូមចុចទីនេះដើម្បីអានបន្ត៖​ តែ ២ អាទិត្យទេ រលុងខោអាវអស់អោយតែទទួលទានទឹកក្រូចឆ្មាបែបនេះ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម