ក្បាលពោះរាបស្មើស្អាតអត់កំប៉េងកំប៉ោងទេ! តោះ! ហាត់យូហ្គាលើកៅអី ៥ក្បាច់ពេលនៅផ្ទះ

  • 2021-04-30 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្របពេលនឹងស្ថានភាពជំងឺកូរ៉ូណា មនុស្សម្នាក់ៗមានការប្រុងប្រយ័ត្នណាស់ក្នុងការធ្វើដំណើរចេញក្រៅនិង​ជួប​ជុំគ្នា។ ក្នុងចំណោមសកម្មភាពផ្សេងៗ ក្លឹបហាត់ប្រាណតូចធំ​ក៏ត្រូវបានផ្អាកដំណើរការមួយរយៈ​សិនដើម្បី​កាត់​បន្ថយ​នៃការឆ្លងជំងឺកូវីដ១៩ ដូច្នោះហើយមិនថាប្រុសស្រីក្មេងចាស់ទេ ការហាត់ប្រាណ​គឺត្រូវតែ​ធ្វើ​នៅផ្ទះ​រៀង​ៗខ្លួន។ ថ្ងៃនេះ ប្រិយមិត្តទាំងអស់គ្នានឹងបានដឹងក្បាច់យូហ្គាថ្មីប្លែក ងាយស្រួលសាមញ្ញ ដោយ​ហាត់​នៅ​លើ​កៅអីឈើតែម្តង។ ការហាត់បែបនេះវានឹងជួយសម្រកក្បាលពោះរបស់អ្នក ដោយអ្នកត្រូវហាត់តាម ៥ ក្បាច់​ខាងក្រោមនេះ៖

ក្បាច់ទី ១៖ ទប់ខ្នងនៅលើកៅអីហើយត្រូវកំណត់សាច់ដុំលាតពីទ្រូងទៅស្មា

ដើម្បីហាត់ក្បាច់នេះ មិត្តនារីត្រូវអង្គុយលើកៅអីដាក់ដៃទៅក្រោយឲ្យត្រង់ លាតសន្ធឹងសាច់ដុំទ្រូងទៅស្មា។ អ្នក​ត្រូវ​ប្រាកដ​ថាសន្លាក់នៅត្រង់ស្មាក៏លាតដូចជាសាច់ដុំដែរ ការធ្វើបែបនេះនឹង​ជួយ​លុប​បំបាត់​ទម្លាប់​កោង​ខ្នង​របស់​អ្នកបាន។

ក្បាច់ទី ២៖ផ្អៀងជើងឆ្វេងលើជើងស្តាំ ដាក់ដៃស្តាំលើជង្គង់ឆ្វេង និងដៃឆ្វេងដាក់ទៅក្រោយ (ធ្វើឆ្លាស់គ្នា​ទៅ​វិញ​ទៅ​មក)

គោលបំណងនៃការហាត់ក្បាច់នេះគឺការរមូដងខ្លួន តែត្រូវប្រាកដថាគូទរបស់អ្នកត្រង់ស្មើនិងត្រឹមត្រូវ។ ការធ្វើ​បែប​នេះ​គឺតម្រូវឲ្យខ្លួនរបស់អ្នកផ្លាស់ប្តូរមុន បន្ទាប់មករំកិលក ធ្វើ​ដូច្នោះ​ដង​ខ្លួន​និង​ស្មា​របស់​អ្នក​នឹង​នៅ​ត្រង់​ស្មើ​ល្អ។

ក្បាច់ទី ៣៖ យកជើងឆ្វេងលើជើងស្តាំ យកដៃទប់កៅអី រួចលាតខ្នងឲ្យត្រង់ (ប្តូរពីម្ខាងទៅម្ខាង)

នៅពេលអ្នកដាក់ជើងឆ្វេងលើជើងស្តំា អ្នកត្រូវពង្រឹងខ្នងរបស់អ្នកឲ្យត្រង់ ហើយពត់ខ្លួនចុះឡើង។ សកម្មភាព​នេះ​នឹង​ជួយធ្វើឲ្យសាច់ដុំភ្លៅក្រៅរបស់អ្នកបានស្រួល។

ក្បាច់ទី ៤៖ ភ្ជាប់ដៃសងខាងឲ្យត្រង់ ហើយពត់ខ្នងឲ្យកោង

សកម្មភាពនេះនឹងជួយឲ្យលាតសន្ធឹងក៏ដូចជាឲ្យសាច់ដុំខ្នងបានសម្រាកស្រួល។ នៅពេលអ្នក​ហាត់​ក្បាច់​បែប​នេះ អ្នកនឹងមានអារម្មណ៍ថាស្រួលខ្លួន។

ក្បាច់ទី ៥៖ ទប់ខ្នង ហើយដាក់ដៃលើកៅអី

ក្បាច់ចុងក្រោយនោះគឺអ្នកត្រូវឈរឲ្យត្រង់ ហើយដាក់ដៃលើកៅអីឲ្យស្មើគ្នា។ សកម្មភាពបែប​នេះមិន​ត្រឹម​តែ​ជួយ​ពត់​សាច់ដុំស្មានិងកប៉ុណ្ណោះទេ តែវាថែមទំាងជួយដល់ខ្នងអ្នកបានច្រើនទៀតឯណោះ៕

រូបភាព៖​ Instagram nonbiri_yoga, Pinterest

ចុចអានបន្ត៖

២រឿងកុំធ្វើពេលព្រឹក ៣រឿងកុំប៉ះពេលយប់ និង១កុំធ្វើមុនចូលគេង នឹងជួយអ្នករស់បានយូរ ក្មេងជាងវ័យ

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម