៦​ វីធី​ដើម្បី​ជួយ​ឲ្យ​ស្រក​ខ្លាញ់​​ភ្លៅ​ និង​ត្រគាក​ដោយ​មិន​ចាំ​បាច់​ហាត់​​ប្រាណ

  • 2021-04-24 08:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ម្នាក់​ៗ​មាន​រាង​កាយ​មិន​ស្មើ​គ្នា​ឡើយ​។​ អ្នក​ខ្លះ​ធាត់​តែ​ ដៃ​ជើង​តូច​ៗ​ ធំ​តែ​ក្បាល​ពោះ ចំណែក​ខ្លះ​ទៀត​ ស្គម​មែន​ តែ​មាន​ដៃ​ជើងធំ​ៗ​ ត្រគាក​ក៏​រីក​ទៅ​ទៀត​ ដែល​មើល​ទៅ​មិន​សក្ដិ​សម​ទាល់​តែ​សោះ។​ ដើម្បី​ឲ្យ​ស្រក​ទម្ងន់​មាន​រាង​ស្អាត​បាន​ទាំង​សុខភាព​ផង​នោះ​ អ្វី​ដែល​ស្រី​ៗ​ត្រូវ​ធ្វើ គឺទៅ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​។​ ប៉ុន្តែ​ចំពោះ​ស្ដ្រី​ដែល​មិន​មាន​ពេល​ហាត់​ប្រាណ​អាច​សាកល្បង​វិធី​ខាង​ក្រោម​ ដើម្បី​ឲ្យ​បាន​កំភ្លៅ​តូច​ស្រលូន​ ត្រគាក​សម​តាម​បំណង៖

១.​ តម​ស្ករស​

ត្រូវ​តែ​ជៀសវាង​ជា​ដាច់​ខាត​ក្នុង​ការ​ញ៉ាំ​អាហារ​មាន​ដាក់​ស្ករស​ ដូចជា​បង្អែម​ ការ៉េម​ ឬ​ទឹកដោះ​គោ​ខាប់​នានា​ ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង​។​ ស្ករ​ស​មាន​កាឡូរី​ខ្ពស់​ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង​ ដូច្នេះ​បើ​ចង់​ញ៉ាំ​របស់​ផ្អែម​ សូម​ញ៉ាំ​ផ្លែ​ឈើ​ជំនួស។​

២.​ កាត់​បន្ថយ​អាហារ​មាន​ជាតិ​ម្សៅ​

អាហារ​ជាតិ​ម្សៅ​ដូចជា​ នំប៉័ង​ ឬ​បាយ​ស​ជា​ដើម​ ដែល​ជា​អាហារ​ថាមពល​មួយ​​មនុស្ស​ជា​ច្រើន​មិន​អាច​ខ្វះ​បាន។​ ប៉ុន្តែ​បើ​អ្នក​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​បាន ​ដើម្បី​សម្រក​ទម្ងន់​ ដូច្នេះ​សាកល្បង​កាត់​បន្ថយ ​ឬ​បើ​អាច​កុំ​ញ៉ាំ​តែ​ម្តង។​ បើ​ធ្វើ​បាន​ក្នុង​ ១២​ សប្ដាហ៍​អ្នក​អាច​ស្រក​បាន​ ៥​ គីឡូ​ នោះ​ខ្លាញ់​ត្រង់​ភ្លៅ​ និង​ត្រគាក​ប្រកដជា​ស្រក​មុន​គេ​ជា​មិន​ខាន។​

៣.​ ផឹក​ទឹក​ឲ្យ​ច្រើន​

ទឹក​មាន​អត្ថប្រយោជន៍​ច្រើន។​ វា​ជួយ​លាង​សម្អាត​ក្នុង​ខ្លួន​របស់​អ្នក​ ម៉្យាង​ទៀត​វា​ក៏​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ឃ្លាន​ចំណី​ផ្ដេសផ្ដាស​ ដែល​ធ្វើ​ឲ្យ​រក្សា​ទម្ងន់​អ្នក​បាន​។​

៤.​ ដាក់​ម្រេច​ក្នុង​អាហារ​

អ្នក​ប្រាកដ​ជា​មិន​ដឹង​ទេ​ថា​ ម្រេច​ខ្មៅ​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ ហើយ​លឿន​ផង​ដែរ។​ ម្រេច​ខ្មៅ​ជួយ​ពន្លឿន​ប្រព័ន្ធ​ដុត​បំផ្លាញ​កាឡូរី​របស់​អ្នក​ ដែល​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​លឿន។​

៥.​ ញ៉ាំ​អាហារ​ច្រើន​ដង​តែ​ម្ដង​បន្តិច​

អ្នក​អាច​ញ៉ាំ​អាហារ​ ៤​ ទៅ​ ៥​ ដង​ក្នុង​មួយ​ថ្ងៃ។​ ប៉ុន្តែ​មិន​ត្រូវ​ញ៉ាំ​ឆ្អែត​ពេក​ទេ​ គឺ​រាល់​ពេល​អ្នក​ញ៉ាំ​មួយ​ល្មម​ៗ ហើយ​ពេល​បន្ត​បន្ទាប់​បន្ថយ​បរិមាណ​អាហារ​ឲ្យ​ថយ​តិច​ទៅ​តិច​ទៅ។​

៦.​ អង្គុយ​យក​ភ្លៅ​គាប​សៀវភៅ

វិធី​នេះ​គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង​ចំពោះ​អ្នក​ចង់​បាន​ជើង​តូច​ៗ​ស្រឡូន​។ ដោយ​គ្រាន់​តែ​អង្គុយ​នៅ​ស្ងៀម​យក​ជើង​គាប​សៀវភៅ​ដូច​ក្នុង​រូប​ រយះ​ពេល​ ៣០​ នាទី​ទៅ​ ១​ ម៉ោង​ជា​រៀងរាល់​ថ្ងៃ​ អ្នក​នឹង​ទទួល​បាន​ជើង​តូច​ស្រលូន​៕​

ចុចអាន៖ អាហារ​៥​ មុខ​នេះ​ ញ៉ាំជំនួស​បាយ​ល្ងាច​ ដឹង​តែ​ស្រក​ខ្លាញ់​ចេញ​រាង​ស្លីម​ស្រឡូន​មិន​ខាន​

ប្រភព៖ Spiceee ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម