២រឿងកុំធ្វើពេលព្រឹក ៣រឿងកុំប៉ះពេលយប់ និង១កុំធ្វើមុនចូលគេង នឹងជួយអ្នករស់បានយូរ ក្មេងជាងវ័យ

  • 2021-04-22 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំង​នេះ​ជា​រឿង​ដែល​អ្នក​គួរ​និង​មិន​គួរ​ធ្វើ ​ដើម្បី​ឲ្យ​បាន​សុខភាព​ល្អ​។​

​១. ​កុំ​ហាត់​ប្រាណ​​ដោយ​ចលនា​ខ្លាំង​ៗ​នៅ​ពេល​ព្រឹក

​ហាត់​ប្រាណ​​នៅ​ពេល​ព្រឹក​បន្ទាប់​ពី​ក្រោក​ពី​គេង​ គឺ​ជា​ទម្លាប់​ល្អ​ តែ​បើ​អ្នក​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នោះ​ទេ ​នឹង​នាំ​មក​នូវ​ហានិភ័យ​ដល់​រាង​កាយ​មិន​ខាន។ ​ក្រោយ​ពី​គេង​​រយៈ​ពេល​យូរ ​រាង​កាយ​នៅ​អស់​កម្លាំង​នៅ​ឡើយ ​មិន​ទាន់​អាច​វិល​មក​សភាព​ធម្មតា​ភ្លាម​ៗ​នោះ​ទេ។ ​ដូច្នេះ ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម ​ត្រូវ​សម្រាក​៣​នាទី​សិន ​សឹម​ក្រោក ដើម្បី​រង់​ចាំ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ស្រួល​តាម​​មុខ​ងារ​របស់​វា។ ​បន្ទាប់​មក ​អ្នក​អាច​ហាត់​ប្រាណ​ដោយ​កាយ​វិការ​​ស្រាល​ៗ ​ដើម្បី​ចៀសវាង​បញ្ហា​បេះ​ដូង ​ឬ​ជំ​ងឺ​សរសៃ​ប្រសាទ។

​២. ​កុំ​ងូត​ទឹក​ក្តៅ​នៅ​ពេល​ព្រឹក

ងូត​ទឹក​​ក្តៅ​នៅ​ពេល​ព្រឹក ​នឹង​ធ្វើ​ឲ្យ​សសៃ​ឈាម​រីក ​ដែល​បណ្តាល​ឲ្យ​ឆាប់​ងងុយ​គេង។ ហេតុ​នេះ ​​នៅ​ពេល​ព្រឹក​គួរ​ងូត​ទឹក​​ត្រជាក់ ​មិន​មែន​ទឹក​ក្តៅ​ឡើយ។

​៣. ​​កុំ​ផឹក​កាហ្វេ ឬ​តែ​នៅ​ពេល​យប់​

នៅ​ពេល​យប់ ​បើ​អ្នក​ផឹក​កាហ្វេ ឬ​តែ​ច្រើន ​វា​​​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ងាយ​នឹង​កើត​ស្រ្តេស អស់​កម្លាំង ​និង​​គេង​មិន​លក់។ ​គេង​មិន​លក់​យូរ​ទៅ​នឹង​ជះ​ឥទ្ធិពល​ដល់​សុខភាព​បាន​​ងាយ​បំ​ផុត ​រហូត​ក្លាយ​ជា​ជំ​ងឺ​ផ្សេង​ៗ​ដូច​ជា ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​ជំ​ងឺ​បេះ​ដូង ​ឬ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល​ជា​ដើម។

៤. កុំ​ញ៉ាំ​អាហារ​បំពង​នៅ​ពេល​ល្ងាច

អ្នក​គួរ​មក​ហូប​អាហារ​ស្ងោរ ឬ​ចំហុយ​វិញ​ដែល​ល្អ​សម្រាប់​សុខភាព។ ​​ការ​ញ៉ាំ​អាហារ​បំពងនៅ​ពេល​ល្ងាច ​មិន​ត្រឹម​ធ្វើ​ឲ្យ​ឆាប់​ឡើង​គីឡូ​ទេ ​តែ​ក៏​ងាយ​បណ្តាល​ឲ្យ​​ហើម​ពោះ ​ជះ​ផល​អវិជ្ជមាន​លើ​មុខ​ងារ​រំលាយ​អាហារ​របស់​ក្រពះ​ផង​ដែរ។

៥. កុំ​ញ៉ាំ​ពពួក​សាច់​ក្រហម​នៅពេល​យប់​

ថ្វី​បើ​ពពួក​សត្វ​ក្រហម​​សម្បូរ​ប្រូតេអ៊ីន​ក៏​ដោយ ​តែ​​វា​ត្រូវ​ការ​ប្រើ​រយៈពេល​យូរ​ដើម្បី​​ឲ្យ​ក្រពះ​រំលាយ​ជាង​​ពពួក​អាហារ​ផ្សេង​ៗ។ ​ដូច្នេះ ​បើ​អ្នក​ចង់​ឆាប់​គេង​លក់ ​គួរ​ចៀស​វាង​ញ៉ាំ​​សត្វ​ក្រហម​នៅ​ពេល​ល្ងាច ​ឬ​យប់ តែ​គួរ​ជ្រើស​រើស​អាហារ​ឆាប់​រំលាយ​ដូច​ជា ​ពពួក​សាច់​ស ​ដូច​ជា​ត្រី ​មាន់ ​បន្លែ​ពណ៌​បៃ​តង ​ឬ​ផ្លែ​ឈើ​ជា​ដើម។

​៦. ​កុំ​ប្រើ​ប្រាប់​គ្រឿង​អេឡិច​ត្រូ​និក​មុន​ចូល​គេង

​មុន​ចូល​គេង ​បើ​អ្នក​ចំណាយ​ពេល​មើល​ទូរសព្ទ ​ឬ​កុំ​ព្យូទ័រ នោះ​អ្នក​ច្បាស់​ជា​គេង​មិន​ងាយ​លក់​ភ្លាម​ៗ​ទេ។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​គ្រឿង​អេឡិច​ត្រូនិក​ទាំង​នោះ​ក៏​ជះ​ឥទ្ធិពល​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​មុខ​ឆាប់​ចាស់ ​និង​អាក្រក់​ថែម​ទៀត។ ​ហេតុ​នេះ ​មុន​ចូល​គេង១ -​២ ​ម៉ោង ​គប្បី​កុំ​មើល​ទូរសព្ទ ឬ​កុំ​ព្យូទ័រ​អី៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម