ចរិតយ៉ាប់៧របស់បុរស ដែលអ្នកមិនគួរបន្តស្រលាញ់នាំតែខូចចិត្តពេញមួយជីវិត

  • 2021-04-14 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សង្សារ​របស់​អ្នក​មាន​លេច​សញ្ញា​​ទាំង៧​ដូច​ខាង​ក្រោម ​អ្នក​គួរ​តែ​ដក​ខ្លួន​ឲ្យ​ហើយ​ទៅ។ ព្រោះ​មិន​ខុស​ពី​កំពុង​ចំណាយ​ពេល​ស្រលាញ់​មនុស្ស​ខុស​ទេ ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ពេញ​មួយ​ជីវិត​ដោយសារ​គាត់​ទៀត​ផង។

១. ​បង្ហាញ​ខ្លួន​ រួច​ក៏​បាត់​ខ្លួន​វិញ​ប្រៀប​ដូច​និន​ចា

​មនុស្ស​ប្រុស​របៀប​​ចង់​មក​ក៏​មក ​ចង់​ទៅ​ក៏​ទៅ​​ដូច​និន​ចា​មិន​ច្បាស់​លាស់​បែប​នេះ ​កុំ​ខាត​ពេល​ជាមួយ​អី។ ​នេះ​បង្ហាញ​ពី​ការ​មិន​ចេះ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​មក​លើ​អ្នក ព្រោះ​​ពេល​អវត្តមាន​គាត់ ​យ៉ាង​ហោច​ណាស់​ក៏​គួរ​ប្រាប់​មួយ​ម៉ាត់។ ​មិន​មែន​មក​វិញ​ទើប​យក​លេស​ថា​​ជាប់​មើល​ម្ដាយ​ឈឺ ​ប្អូន​​ជាប់​ប្រលង ​​ឬ​ឆ្កែ​ងាប់​នោះ​ទេ។

២. ប្រាប់​ថា​ស្រលាញ់ ​តែ​មិន​ដែល​លាត​ត្រដាង ​ ​មនុស្ស​ប្រុស​សំ​ដី​ផ្អែម​​ងាយ​និយាយ​ពាក្យ​ថា​ស្រលាញ់ ​តែ​បើ​ទង្វើ​វិញ​គឺ​ថា​ចប់​តែ​ម្ដង។ ​​គាត់​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ហ៊ាន​ជឿ​ទុក​ចិត្ត​ដូច​សំដី​របស់​គាត់​និយាយ​សោះ ​ព្រោះ​គាត់​គ្រាន់​តែ​និយាយ​តែ​ទង្វើ​អត់​មាន។ ​បើ​អ្នក​នៅ​លង់​លើ​មនុស្ស​ប្រុស​បែប​នេះ ​អ្នក​ច្បាស់​ជា​តឹង​ទ្រូង​រាល់​ថ្ងៃ​មិន​ខាន ។

៣. លាក់​រឿង​ស្ទើរ​គ្រប់​យ៉ាង

ជា​សង្សារ​នឹង​គ្នា ​តែ​សូម្បី​ថ្ងៃ​កំណើត​គាត់​ក៏​លាក់ ​គាត់​ជួប​រឿង​លំបាក​អ្វី​ខ្លះ​ក៏​មិន​ដែល​ប្រាប់​រហូត​ដល់​អ្នក​​ស្អី ​ក៏​គ្មាន​ដឹង​ដែរ។ ​មនុស្ស​ស្រលាញ់​គ្នា ​​គួរ​តែ​ចែក​រំលែក​រឿង​រ៉ាវ​ខ្លះ​ៗ​ឲ្យ​ដៃ​គូ​បាន​ដឹង ដើម្បី​ជជែក​និង​ពិភាក្សា​គ្នា ប៉ុន្តែ​គាត់​វិញ​លាក់​គ្រប់​យ៉ាង ​ដូច​អ្នក​​ដទៃ​ទៅ​វិញ។ មនុស្ស​ប្រុស​បើ​លាក់​គ្រប់​រឿង​បែប​នេះ ​អ្នក​ក៏​មិន​ចាំ​បាច់​ដឹង​ដឹង​ដែរ ​ព្រោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

៤. ​មាន​អារម្មណ៍​ខឹង​និង​ធុញ​ទ្រាន់​គ្រប់​ពេល

គីត​ថា​ស្រលាញ់​គ្នា ​គួរ​ផ្ដល់​អារម្មណ៍​ល្អ​ រីក​រាយ​ឲ្យ​គ្នា​ តែ​ជួប​មុខ​គ្នា​បែរ​ជា​មាន​តែ​រឿង​​អត់​សប្បាយ​​ចិត្ត​ទៅ​វិញ។ គាត់​អាច​ញញឹម ​​និយាយ​រឿង​កំប្លែង​ជាមួយ​អ្នក​ដទៃ ​តែ​ពេល​ជួប​មុខ​អ្នក ​បែរ​ជា​គ្មាន​សូម្បី​រឿង​សប្បាយ​ជជែក​លេង​ជាមួយ​អ្នក​ទៅ​វិញ។ ​មនុស្ស​ប្រុស​កំណាញ់​បែប​នេះ ​​បើ​នៅ​ស្រលាញ់​ទៀត​​ដូច​កាន់​ដាវ​ទុក​សម្លាប់​ខ្លួន​ឯង​អ៊ី​ចឹង។

៥. រវល់​ជាង​គេ​លើ​លោក

​អ្នក​ក៏​ចង់​ Check in ​កន្លែង​រួម​គ្នា​ជាមួយ​សង្សារ​ពេល​​ទៅ​ណា​មក​​ណា​ដែរ តែ​ងាក​មក​សង្សារ​វិញ​​មន​ខុស​ពី​​កំពូល​មនុស្ស​រវល់​ជាង​គេ​លើ​លោក​នោះ​ទេ។​ ថ្វី​ដ្បិត​ថា​​មនុស្ស​គ្រប់​គ្នា​ត្រូវ​យក​ពេល​​​វេលា​គិត​លើ​ការងារ ​ឬ​សិក្សា ​តែ​បើ​ណាត់​ពេល​ណា​ក៏​រវល់​ នោះ​អ្នក​គួរពិចារណា​​ឡើង​វិញ​ហើយ។ ​អ្នក​តែង​តែ​ឆ្លើយ​ ​ Ok ​ពេល​គាត់​ហៅ​អ្ន​ក​ចេញ​ក្រៅ ​តែ​​ពេល​អ្នក​ចង់​ហៅ​គាត់​វិញ ​គាត់​បែរ​ជា​គ្មាន​ពេល។ ​បែប​នេះ ​គាត់​មិន​ខុស​ពី​​អាត្មា​​និយម​ពេក​ទេ ​ព្រោះ​គាត់​ធ្វើ​សម្រាប់​តែ​តម្រូវ​ការ​ខ្លួន​ឯង។

៦. ដៃ​ដូច​មឹក ​តែង​ចង់​ប៉ះ​ពាល់​រាង​កាយ​អ្នក​ជា​និច្ច

​​​ដឹង​ថា​​គូ​ស្នេហ៍​​ស្រលាញ់​គ្នា ​ចៀស​មិន​ផុត​ពី​កាន់​ដៃ​គ្នា ​ឬ​អាច​ថើប​គ្នា​​បន្តិច​បន្តួច​នោះ​ទេ ​តែ​បើ​​ស្ទើរ​​គ្រប់​ពេល​គាត់​បង្ហាញ​បែប​នេះ ​អ្នក​ត្រូវ​ប្រយ័ត្ន។ ​គាត់​មិន​មែន​ក្នាញ់​អ្នក​នឹក​អ្នក​ឡើយ ​តែ​គាត់​គ្រាន់​ចង់​លួង​លោម​​អ្នក​ជា​ល្បែង​លើ​គ្រែ​ជាមួយ​គាត់​ប៉ុណ្ណោះ។ ​បើ​គាត់​​មាន​សកម្មភាព​បែប​នេះ ​​បង្ហាញ​ពី​ការ​មិន​គោរព​ដៃ​គូ ហើយ​វា​​ជា​រឿង​ធំ​ដែល​អ្នក​មិន​គួរ​មិន​អើ​ពើ​ឡើយ។

៧. ​ជា​មនុស្ស​អាថ៌កំបាំង

គាត់​មិន​ដែល​គិត​​ចង់​បង្ហាញ​មនោសញ្ចេតនា​របស់​អ្នក​ទាំង​​ពីរ​ឲ្យ​អ្នក​ដទៃ​ដឹង។ ​​​ទោះ​ស្នេហា​ជា​រឿង​របស់​មនុស្ស​ពីរ​នាក់​ក៏​ដោយ ​​តែ​បើ​គាត់​គ្មាន​សូម្បី​​ណែ​នាំ​អ្នក​ឲ្យ​​ជួប​មិត្ត​គាត់ ក្រុម​គ្រួសារ​គាត់ ​នោះ​ដូច​ជា​ចម្លែក​ពេក​ហើយ។ ​​ពេល​ខ្លះ ​អ្នក​ក៏​ចង់​ឲ្យ​គាត់​​ធ្វើ​រឿង​រ៉ាវ​ខ្លះ​នៅ​មុខ​អ្នក​ដទៃ​ដែរ ​តែ​គាត់​បែរ​ទុក​អ្នក​នៅ​កន្លែង​អាថ៌កំបាំង នោះ​មាន​ន័យ​ថា​គាត់​មិន​សូវ​ផ្ដល់​ភាព​សំខាន់​សម្រាប់​អ្នក​គ្រប់​គ្រាន់​ឡើយ។

​បើ​អ្នក​កំពុង​ជួប​មនុស្ស​​ប្រុស​ក្នុង​ស្ថាន​ការណ៍​បែប​នេះ ​​យក​ល្អ​កុំ​បន្ត​អី។ បាត់​បង់​​បុរស​បែប​នេះ​ ល្អ​ជាង​ព្រោះ​អ្នក​គ្មាន​ថ្ងៃ​រក​សុភមង្គល​ពិត​ទេ។ ​ដូច្នេះ​កាត់​មនុស្ស​ម្នាក់​នេះ​ចេញ​ពី​បេះ​ដូង​ឲ្យ​លឿន​កាន់​តែ​ល្អ ហើយ​​បើក​ឱកាស​ឲ្យ​មនុស្ស​ថ្មី​វិញ​ប្រសើរ​ជាង៕

ចុចអាន៖ ​​ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន នៅ​ពេល​ស្រាប់​តែ​មិត្ត​ជិតស្និទ្ធ Crush លើ​អ្នក​ណា​ម្នាក់

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម