អ្នកតែងសួរថាត្រូវរឹងមាំឬទន់ជ្រាយពេលគេចាកចេញ តែនេះជាការសម្រេចចិត្តរបស់អ្នក

  • 2021-04-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្នេហា​បាន​​ផ្ដល់​រឿង​ជា​ច្រើន​សម្រាប់​ខ្ញុំ ​តែ​ក៏​បាន​យក​រឿង​ជា​ច្រើន​ពី​ខ្ញុំ​ដែរ។ មិន​មែន​មនុស្ស​ស្រី​គ្រប់​រូប​សុទ្ធ​តែ​​រីករាយ​ពេល​ធ្លាក់​អន្លង់​ស្នេហ៍​ទេ។ ​នៅ​ពេល​បែក​បាក់​អារម្មណ៍​ចង់​ចាក​ចេញ ​​ហើយ​រឿង​រ៉ាវ​ដែល​នៅ​សេស​សល់​​​នឹង​បន្សល់​នូវ​ភាព​ឈឺ​ចាប់។​

​ស្រលាញ់​មនុស្ស​ម្នាក់​មិន​ខុស​ទេ​ ​អ្វី​ដែល​ខុស​គឺ​ខ្ញុំ​​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់ ​។ ​វា​ក៏​មិន​ខុស​សម្រាប់​មនុស្ស​ដែល​គេ​បាន​ចាក​ចេញ​ដែរ។ ​​បើ​គេ​ស្រលាញ់ ​គេ​នឹង​មិន​បណ្ដោយ​ឲ្យ​ម្នាក់​ៗ​រង​ទុក្ខ​បែប​នេះ​ទេ ហើយ​គ្មាន​អ្នក​ណា​ចង់​ក្លាយ​ជា​អ្នក​ដទៃ​​ដែរ ​ពិសេស​មនុស្ស​ដែល​ធ្លាប់​​ស្រលាញ់​គ្នា។​

​ការ​ឈ្លោះ ខឹង​គ្នា ​ដែល​ធ្លាប់​តែ​ដោះ​ស្រាយ​បាន​ដោយ​ការ​និយាយ​ពាក្យ​សុំ​ទោស ​ការ​ឱប និង​ថើប ​​ធ្វើ​ឲ្យ​យើង​ចង់​ត្រូវ​រ៉ូវ​គ្នា​វិញ។ ​​ប៉ុន្តែ​​ថ្ងៃ​ដែល​អារម្មណ៍​ពួក​យើង​រត់​បញ្ច្រាស​គ្នា ​វិធី​លួង​លោម​បែប​នេះ​​ទោះ​មួយ​ពាន់​ដង​ទៀត​ក៏​មិន​អាច​ទៅ​រួច​ដែរ។ មិន​បាច់​ស្តី​បន្ទោស​អ្នក​ណា​ទេ ហើយ​ក៏​មិន​បាច់​ដាក់​បន្ទុក​លើ​មនុស្ស​ប្រុស​ម្នាក់​នោះ​ដែរ ព្រោះ​ពេល​ខ្លះ​វាសនា​របស់​ពួក​យើង​គឺ​ផុយ​ស្រួយ​ពេក​ដើម្បី​កាន់​ដៃ​គ្នា​ទៅ​មុខ​ទៀត ដូច្នេះ​មាន​តែ​ស្ងៀម​ស្ងាត់​បែប​នេះ​។ ប្រហែល​ជា​ត្រូវ​ដាក់​សំនួរ​ថា ​តើ​ទី​បំ​ផុត​បាន​ធ្វើ​អ្វី​ខុស? ​តើ​​អាច​ប្រើ​ហេតុ​ផល​ដើម្បី​កុំ​ឲ្យ​ស្រលាញ់​នរណា​បាន​ឬ​​អត់? ចម្លើយ​គឺ​អត់​ទេ។

​ប្រហែល​​មាន​តែ​ពេលវេលា​ទើប​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​គេ។ អ្នក​ទៅ​​គ្មាន​ថ្ងៃ​យល់​អារម្មណ៍​អ្នក​នៅ​ស្រលាញ់​ទេ ​ប៉ុន្តែ​បើ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ឈឺ​ចាប់​ទៀត នោះ​​​ប្រៀប​ដូច​ជា​ការ​​សម្រេច​ចិត្ត​ដ៏​​គួរ​ឲ្យ​​អស់​សំណើច​​បំ​ផុត។ ​អនុស្សាវរីយ៍​អាច​នឹង​នៅ​ដិត​ដាម​ក្នុង​ចិត្ត​ខ្ញុំ ​​ប៉ុន្តែ​ក្នុង​ពិភព​លោក​នេះ ​​ការ​ឈឺ​ចាប់​មិន​អាច​​រស់​ដល់​ជីវិត​អមតៈ​ឡើយ ។ ​​ថ្ងៃ​ណា​មួយ ​អ្នក​ប្រាកដ​ជា​រក​ឃើញ ​ Mr.Right ​ដែល​កាន់​ដៃ​អ្នក​​ទទួល​ផ្កា​ស្លា​ និង​រង់​ចាំ​មើល​ថែ​អ្នក​ពេញ​មួយ​ជីវិត។ ​រឿង​ទាំង​អស់​នេះ​នឹង​កើត​ឡើង ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​អនុវត្ត​ស្រលាញ់​ខ្លួន​ឯង៕​

​​​​​​​​​

ចុចអាន៖ ​​ ចរិតយ៉ាប់៧របស់បុរស ដែលអ្នកមិនគួរបន្តស្រលាញ់នាំតែខូចចិត្តពេញមួយជីវិត

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម