បើមានសញ្ញាបែបនេះ គេប្រហែលជាចង់ទាក់ទងអ្នកហើយ!

  • 2021-04-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាទៅដឹង​ថាស្នេហា​អាចកើត​ឡើងគ្រាន់តែ​ឃើញភ្លាម​ស្រលាញ់ភ្លែត​ក៏ថាបាន។ អ្នកខ្លះ​ទម្រាំ​បាន​ទាក់ទង​គ្នានឹងត្រូវ​ប្រើពេល ប្រើវិធីដើម្បីទាក់ទង​ទៅមនុស្សដែល​ខ្លួនស្រលាញ់​ឲ្យគេដឹង ហើយ​ក៏មានអ្នក​ខ្លះទៀត​មិនមានភាព​ក្លាហានក្នុង​ការបង្ហាញ​ក្តីស្រលាញ់​ឲ្យទៅនារី​ដែលខ្លួន​កំពុងចាប់​អារម្មណ៍បាន​ដឹង។ តែប្រសិន​បើអ្នកកត់​សម្គាល់ឃើញ​តាមចំណុចខាង​ក្រោមនេះ​ គេ​ប្រហែល​ជាច​ង់ទាក់​ទងអ្នកមែន​ទែនហើយ។ ចំណុចទាំង​នោះរួម​មាន៖

១. ធ្វើពុត​ជានិយាយ​បន្លាច​អ្នក

មនុស្ស​ប្រុសចូលចិត្ត​មនុស្សស្រី​ពេលខ្លាច​ឬភ្ញាក់​ផ្អើលរឿង​អីមួយ ដែល​បង្ហាញ​ពីមន្ត​ស្នេហ៍។ ដូច្នេះ​អ្នក​អាចកត់​សម្គាល់បានថា គេចូល​ចិត្តល​លេងនឹង​ចិត្តអ្នក ធ្វើឲ្យអ្នក​មានអារម្មណ៍​ធុញដើម្បីឲ្យ​ខ្លួនគេ​មានភាព​ជិតស្និទ្ធ​ជាមួយអ្នក​បានច្រើន។

២. កាយវិការ​ប្រាប់ពី​ចិត្ត

តាមរយៈ​អាកប្បកិរិយារ​បស់គេក៏​អាចបង្ហាញ​ឲ្យអ្នកដឹង​ដែរ។ ពេលខ្លះ​ការ​ប៉ះរវាងគេ​និងអ្នក​អាចដឹង​បានភ្លាម​តែម្តង ប្រសិនបើគេ​ពិតជាមាន​អារម្មណ៍មក​លើអ្នក។ ភ្លាមៗ​នោះដែរ បើគេមា​នអារម្មណ៍​អៀន​អ្នកច្បាស់​ណាស់ ថាគេចង់​ទាក់ទ​ងអ្នក។

៣. សម្លេង​មិនប្រក្រតី

ជារឿង​ធម្មតាទេ ពេលនិយាយ​ជាមួយ​មនុស្សធម្មតា​សម្លេង​នរណាៗ​ក៏ធម្មតាដែរ​មែនទេ? ប៉ុន្តែក្រៅ​ពីក្រសែ​ភ្នែក អ្នកក៏អាច​កត់សម្គាល់ពី​អារម្មណ៍​របស់គេ​ចំពោះអ្នក​បានដែរ។ ឧទាហរណ៍ គេមិន​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​ពេលនិយាយ​ជាមួយអ្នក​ដូចជា និយាយ​ត្រដិតមិន​ច្បាស់ជាដើម ព្រោះ​គេអៀន​អ្នក​នោះអី។

៤. ចូលចិត្ត​ធ្វើត្រាប់​តាមអ្នក

ងាយដឹងបាន​តាមរយៈ​ពាក្យសម្តី កាយវិការ ឬសម្ភារៈ​ប្រើប្រាស់​ផ្សេងៗគឺ​កើតឡើង​តាមរយៈ​ការឃ្លាំ​មើល​និង​ត្រាប់តាម។ ប្រសិនបើ​គេមិនតាម​ដានអ្នក​ធ្វើម៉េចគេនឹង​ដឹងថាអ្នក​ចូលចិត្តធ្វើអ្វី ប្រើអ្វី មាន​កាយ​វិការ​យ៉ាងម៉េច? ហេតុដូចនេះ ខណៈ​ពេលអ្នក​ឃើញគេមាន​ចំណុច​បែបនេះ​មានន័យថា​បុរស​ម្នាក់​ហ្នឹង​កំពុងតាម​ដានអ្នក​ជាសំងាត់​ហើយ។

៥. ក្រសែ​ភ្នែក

ដូចជា​គេចំណាំ​និយាយថា ក្រសែភ្នែក​បញ្ជាក់ពីចិត្ត។ អ្នកអាច​ប្រៀបធៀបរវាង​ក្រសែភ្នែក​មិត្តភក្តិ​របស់អ្នក​និង​គេបានថា​ខុសគ្នា​យ៉ាងម៉េច។ បើគេសម្លឹង​មកអ្នកពោរពេញ​ដោយក្រសែ​ភ្នែកពេញចិត្ត​ពេល​បាន​ជួបអ្នក ច្បាស់ណាស់ថា​គេចូលចិត្ត​អ្នកមែនហើយ។

៦. ឧស្សាហ៍​និយាយ​ជាមួយអ្នក

សាកគិត​មើលទៅ​ប្រសិនបើ​ត្រឹមជា​មិត្តភក្តិធម្មតា និយាយ​ជាមួយគ្នា​បែបធម្មតារឿងទូទៅ តែបើ​គេតែង​បបួល​អ្នកជជែកពីនេះ​ពីនោះរឿយៗមាន​ន័យថាគេកំពុង​តែញ៉ែអ្នកហើយ។ ទោះបីជា​រឿង​មិន​សំខាន់ក៏ដោយ ក៏គេនៅ​តែបបួលអ្នកជជែកដូចជា សួរសំនួរ​ផ្ទាល់ខ្លួនអ្នក ឬប្រាប់អ្នកពី​រឿង​ផ្ទាល់​ខ្លួន​របស់គេ​មកកាន់​អ្នកជាដើម។

ចុចអានបន្ត៖

នារីសម័យថ្មីចង់ចងចិត្តបុរសគួរមាន ៣ ចំណុចនេះ!

ប្រភព៖ Spiceee ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម