អ្នកគួរដោះស្រាយបែបណា ពេលជួបឧបគ្គក្នុងខែមេសានេះ សាករើសកាតមួយ

  • 2021-04-13 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លង​កាត់​តាម​រយៈ​ការ​រើស​កាត​មួយ អ្នក​នឹង​ដឹង​ពី​របៀប​ដោះ​​ស្រាយ​បែប​ណា​​ចំពោះ​ឧបសគ្គ​ដែល​អ្នក​ជួប​ប្រទះ​ក្នុង​ខែ​មេសា​នេះ​។

​កាត​ទី​១

កាត​នេះ​​ក្រឿន​រំលឹក​ឲ្យ​អ្នក​ត្រូវ​រៀន​ទទួល​ស្គាល់​​ការ​លំបាក​ដែល​អ្នក​កំពុង​ប្រឈម​ក្នុង​ខែ​មេសា​នេះ​។ ​នៅ​ពេល​អ្នក​ចេះទទួលស្គាល់​​ហើយ ​អ្នក​នឹង​ចាប់​ផ្តើម​ប្រែ​ខ្លួន​ឯង​ជា​មនុស្ស​រឹង​មាំ​ជាង​មុន និង​ចាស់​ទុំ​ជាង​មុន​ផង​ដែរ។ ​លើស​ពី​នេះ ​កាត​នេះ​ក៏​រំលឹក​ដល់​អ្នក​ថា ​ប្រហែល​ជា​អ្នក​ចាំ​បាច់​ត្រូវ​ថយ​មួយ​ជំហាន​ដើម្បី​សម្រច​គោល​ដៅ​នៅ​ពេល​អនាគត។ ​បន្ថែម​ពី​នេះ ​កាត​នេះ​ក៏​ផ្តល់​ដំបូន្មាន​ថា ​មិន​ត្រូវ​​យក​ប្រាក់​ទៅ​បណ្តាក់​ទុន ឬ​មាន​ចេត​នា​មោះ​មុត​ចង់​រក​ស៊ី​ក្នុង​អំឡុង​ពេល​នេះ​ទេ ។ លុះ​ត្រា​តែ​មុខ​ជំនួញ​ទាំង​នោះ​គឺ​ធ្វើ​ឡើង​សម្រាប់​​ឲ្យ​អ្នក​ទុក​រៀន​សូត្រ ឬ​ពង្រឹង​ជំនាញ​បន្ថែម​ទៀត ​តែ​ប៉ុណ្ណោះ។

​កាត​ទី​២

កាត​នេះ​បាន​ផ្ញើរសា​មក​ថា ប្រសិន​បើ​អ្នក​មិន​ព្រម​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​ទេ ​អ្នក​នឹង​គ្មាន​ថ្ងៃ​បាន​ល្អ​ប្រសើរ​ឡើយ។ ​ឧបសគ្គ​ដែល​អ្នក​បាន​ជួប​ក្នុង​ជីវិត គឺ​ជា​មេរៀន​ដែល​ហ្វឹក​ហាត់​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ថ្មី​ស​ម្រាប់​ខ្លួន​ឯង។ ​ថ្វី​ដ្បិត​ការ​ផ្លាស់​ប្តូរ​​វា​ពិបាក​បន្តិច​មែន ​តែ​វា​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន ហេតុ​នេះ ​ទើប​កាត​នេះ​ក៏​រំលឹក​ដល់​អ្នក​ផង​ដែរ​ថា ​កំហុស​អ្វី​ក៏​ដោយ​កាល​ពី​អតីតកាល ​គ្រប់​យ៉ាង​បាន​រត់​មក​នៅ​ក្រោយ​ខ្នង​អ្នក​អស់​ហើយ ដូច្នេះ​គួរ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​ចាប់​ផ្តើម​អ្វី​ថ្មី ​ដោយ​ផ្តោត​លើ​មេរៀន​ពី​មុន​ដែល​អ្នក​បាន​ទទួល​បទ​ពិសោធន៍​វិញ។

​​កាត​ទី​៣

កាត​នេះ​បង្ហាញ​ថា ​ប្រសិន​បើ​អ្នក​ត្រូវ​សម្រេច​ចិត្ត​លើ​​រឿង​អ្វី​មួយ​អំឡុង​ពេល​នេះ ​សូម​ស្តាប់​តាម​បេះ​ដូង​របស់​អ្នក។ ​​ត្រូវ​​ឲ្យ​វិចារណញ្ញាណ​បង្រៀន​និង​ដឹក​នាំ​អ្នក ព្រម​ទាំង​ជឿ​លើ​អ្វី​ដែល​គិត។ ​ម្យ៉ាង​ទៀត ​កាត​នេះ​​ក៏​បង្ហាញ​ថា ​អ្នក​ត្រូវ​នាំ​ផ្លូវ​ចិត្ត​របស់​ខ្លួន​ឯង​ឲ្យ​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ជាង​មុន ព្រម​ទាំង​មាន​លំនឹង​ផ្លូវ​ចិត្ត​ផង​ដែរ។ មជ្ឈដ្ឋាន​ជុំវិញ គឺ​ជា​កត្តា​សំខាន់​​បំ​ផុត​ក្នុង​ជីវិត​របស់​​អ្នក​នៅ​ពេល​នេះ​។ ​ទន្ទឹម​នឹង​នេះ ​កាត​ក៏​ណែ​នាំ​ឲ្យ​អ្នក គួរ​ចេះ​ស្តាប់​មតិយោបល់​អ្នក​ដទៃ​ឲ្យ​បាន​ច្រើន ព្រម​ទាំង​ខ្លួន​អ្នក​ផ្ទាល់​ត្រូវ​បើក​ចិត្ត​ទូលាយ ដើម្បី​ឲ្យ​គេ​ហ៊ាន​និយាយ​ដោយ​បើក​ចំហ​ផង​ដែរ។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម