កាលៈទេសៈ​លំបាក​ទាំង​៣ បើ​មិត្ត​ប្រុស​អ្នក​នៅ​ទ្រាំ​បាន ស្នេហា​អ្នក​​គង់វង្ស​ហើយ

  • 2021-04-14 01:00:00
  • ចំនួនមតិ 9 | ចំនួនចែករំលែក 70

នៅ​ពេល​មនុស្ស​២​នាក់​សម្រេច​ឈាន​ជើង​ចូលចំណង​ដ៏​ច្បាស់​លាស់​មួយ​ហើយ ប្រាកដ​ជា​ជួប​ឧបសគ្គ​ព្យុះ​ភ្លៀង​មិន​តិច​ឡើយ តែ​បើ​​អ្នក​ឆ្លង​កាត់​បាន​៣​ដំណាក់​កាល​នេះ គ្មាន​អ្វី​អាច​គំរាម​ស្នេហា​អ្នក​បាន​ទៀត​ឡើយ។

១. នៅ​ឆ្ងាយ​ពី​គ្នា

មាន​គូ​ស្នេហ៍​មិន​តិ​ចឡើយ ដែល​កំឡុង​ពេល​ស្រលាញ់​គ្នា ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​គ្នា។ នៅ​ពេល​នៅ​មិន​ជិត​គ្នា​នេះ មនុស្ស​ងាយ​មាន​ចិត្ត​ថា​ឯកា ហើយបែក​ចិត្ត​ពី​​មនុស្ស​ដែល​មាន​ឈ្មោះ​ថា​សង្សារ​របស់​ខ្លួន។ បន្ទោស​តែ​មនុស្ស​ប្រុស​ម្ខាង​ក៏​មិន​ត្រូវ​ដូច​គ្នា ត្បិត​ទន្ទឹម​នឹង​នោះ មនុស្ស​ស្រី​ក៏​អាច​ងាយ​រេ​ចិត្ត​ដូច​ចុង​ស្រល់​នៅ​ពេល​មាន​អ្នក​ណា​ចូល​មក​លួងលោម។ អាច​និយាយ​បាន​ថា ចំងាយ​ឆ្ងាយ​ពី​គ្នា គឺ​ជា​ឧបសគ្គ​ដែល​ធំ​បំផុត សម្រាប់​គូ​ស្នេហ៍​ទាំង​ឡាយ បើ​ឆ្លង​កាត់​បាន នោះ​អ្នក​ឆ្លង​បាន​ឧបសគ្គ​ធំ​ជាង​គេ​ហើយ។

២. ការ​ឈ្លោះ​ប្រកែក​គ្នា

នៅ​ក្នុង​ចំណុច​នេះ អ្នក​ដែល​ក្ដៅ និង​ងាយ​ប្រតិកម្ម​ជាង​គឺ​ជា​មនុស្សស្រី។ ហើយ​ប្រសិន​បើ​ក្ដៅ​ទាំង ២ និង​គ្មាន​អ្នក​ណា​ព្រម​ចាញ់​នោះ​ទេ អត្រា​ភាគ​រយ​ខ្ពស់ គឺ​ចំណង​មួយ​នេះ​នឹង​ត្រូវ​ដាច់។ នៅ​ពេល​មាន​ការ​ឈ្លោះ​ប្រកែក​ធំដុំ​កើត​ឡើង ប្រសិន​​ជា​ខាង​ប្រុស​ដែល​ជា​អ្នក​មាន​ចិត្ត​ធ្ងន់ មិន​ព្រម​ដាក់​ខ្លួន​នោះ​ទេ ហើយ​បណ្ដោយ​ខាង​ស្រី​និយាយ​ថា​បែក ហើយ​ខ្លួន​ក៏​យល់​ព្រម​តាម​ដែរ​នោះ ភាគ​ច្រើន​ស្នេហា​មួយ​នេះ​នឹង​មិន​នៅ​ឡើយ ត្បិត​នៅ​ពេល​ពោល​ពាក្យ​ថា​បែក​ហើយ មនុស្ស​ស្រី​កម្រ​លេប​សម្ដី​វិញ​ណាស់។

៣. បញ្ហា​លុយ​កាក់

ទោះ​បី​ជា​មិន​មែន​ជា​កត្តា​ធំ​បំផុត​​ដើម្បី​សម្រេច​រឿងស្នេហា​ក៏​ដោយ តែ​បញ្ហា​ប្រាក់​កាក់​ ដើរ​តួ​យ៉ាង​សំខាន់ នៅ​ក្នុង​រាល់​ចំណង​មនោសញ្ចេតនា​ទាំង​ឡាយ។ នៅ​ពេល​ដែល​ស្រលាញ់​គ្នា ហើយ​ទាំង​សង​ខាង សុទ្ធ​តែ​ខ្វះខាត​ហិរញ្ញវត្ថុ​នោះ ងាយ​បង្ករ​ទៅ​ជា​ជម្លោះ ហើយ​ជម្លោះ​បែប​នេះ​គឺ​មិនចេះ​ចប់ រហូត​ទាល់​តែ​ភាគី​ណា​មួយ​ មាន​ប្រាក់​កាក់​មក​វិញ។ ដូច​នេះ​​ហើយ ប្រសិន​ជា​គេ​នៅ​តែ​ស្រលាញ់ និង​ហ៊ាន​ពុះពារ​នឹងអ្នក​ទាំង ដែល​មិន​ទាន់​មាន​លុយ​ច្រើន​នោះ គេ​ពិត​ជា​មាន​ឆន្ទៈ ក៏​ដូច​ជា​គម្រោង​យូរអង្វែង​នឹង​គ្នា​ហើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម