ចំពោះអ្នកដែលឧស្សាហ៏ស្ក្រាប់មុខ ត្រូវច្បាស់ថាមិនធ្វើបែបនេះដាច់ បើមិនចង់ខូចមុខអស់

  • 2021-04-13 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ស្បែកមុខអាចជាផ្នែកដែលត្រូវការការថែទាំខ្លាំងបំផុតហើយ ហើយមិនគួរតែប្រើប្រាស់កម្លាំងដៃធ្ងន់ ឬ កន្សែងមកត្រដុសជាញឹកញាប់នោះទេ។ ទោះជាមានការណែនាំអោយប្រើប្រាស់ផលិតផលលាងសម្អាតមុខប្រភេទ ស្រ្កាប់ដើម្បីជម្រុះកោសិកាចាស់អោយបានទៀងទាត់ក្ដី បើប្រើប្រាស់មិនបានត្រឹមត្រូវទេនោះស្បែកមុខអ្នកអាចនឹងខូចខាតបាន។ ហេតុនេះហើយកញ្ញានឹងនាំមកជូតពីរបៀបប្រើប្រាស់ស្រ្កាប់អោយបានត្រឹមត្រូវ ពីអ្នកជំនាញសើរស្បែក៖

របៀបដែលត្រឹមត្រូវ

ការចាប់ផ្ដើមដ៏ត្រឹមត្រូវបំផុតនោះ គឺការស្វែងយល់ពីប្រភេទស្បែកមុខអ្នកអោយបានច្បាស់លាស់ជាមុនសិន ទើបអាចជ្រើសរើសប្រភេទស្រ្កាប់អោយបានសក្តិសមនឹងស្បែកមុខអ្នកបំផុតនោះ។ មិនថាស្បែកមុខប្រភេទណានោះទេ មិនគួរស្រ្កាប់រៀងរាល់ថ្ងៃពេកនោះទេ ១ ទៅ ២ ដងក្នុង ១ សប្ដាហ៏គឺគ្រប់គ្រាន់ហើយ គួរតែទុកពេលអោយកោសិកាស្បែកអ្នកបានដុះមកថ្មីសិន។

កំហុសដែលគួរតែចៀសវាង

  • ប្រើប្រាស់ដោយមិនបន្ថែមទឹក៖ ទោះជាស្រ្កាប់ប្រភេទគ្រីមក្ដី អ្នកគួរតែប្រាកដថាមុខអ្នកសើមជាមុនសិន ជៀសវាងការដាច់រលាត់ស្បែក ហើយប្រើកម្លាំងដៃស្រាលៗបំផុត។

  • ចេះតែប្រើតាមអ្វីដែលគេឯងប្រាប់៖ ភាគច្រើនកំហុសដ័ធំបំផុត ហើយចាយលុយទៅមិនបានប្រយោជន៏នោះ គឺចេះតែប្រើប្រាស់តាមសម្ដីគេឯង ដោយមិនបានគិតថា ស្រ្កាប់ដែលប្រើប្រាស់នោះនឹងមានប្រសិទ្ធិភាពបែបណាចំពោះស្បែកមុខខ្លួនឯងនោះ។

  • ស្ក្រាប់មុនពេលលាងសម្អាតមុខអោយបានស្អាត៖ ចំនុចដែលមិត្តនារីភាគច្រើនតែងតែមើលរំលងនោះ គឺការមិនលាងសម្អាតមុខ មុនពេលស្រ្កាប់ស្បែកមុខជាមុននោះ ព្រោះថាធូលីដី និង ជាតិកង្វក់ដែលមាននៅលើផ្ទៃមុខទាំងប៉ុន្មានអាចនឹងជ្រាបចូលទៅក្នុងរន្ធញើសអ្នកនៅពេលនោះបាន ដែលអាចនឹងធ្វើអោយស្បែកមុខអ្នកងាយកើតមុនឡើងមក ហើយមិនម៉ត់រលោងដូចគេសោះ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម