តើគូស្នេហ៍មួយណាដែលអាចអង្រួនបេះដូងរបស់អ្នកបាន ដើម្បីដឹងពីមេរៀនស្នេហារបស់អ្នក

  • 2021-04-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាតើគូស្នេហ៍មួយណាដែលអាចអង្រួនបេះដូងរបស់អ្នកបាន ដើម្បីដឹងពីមេរៀនស្នេហារបស់អ្នក?

គូស្នេហ៍​ទី​១

ប្រសិន​បើ​នេះ​ជា​គូស្នេហ៍​ដែល​អ្នក​ជ្រើស​រើស ​មាន​ន័យ​ថា ​​ក្នុង​រឿង​ស្នេហា​ អ្នក​ហាក់​មិន​សូវ​មាន​​បទ​ពិសោធន៍​ច្រើន​ទេ។ ​អ្នក​ត្រូវ​ឆ្លង​កាត់​នូវ​មេរៀន​ស្នេហា​មួយ​ចំនួន ​រហូត​ដល់​អ្នក​រួច​រាល់​ដើម្បី​ជ្រាប​ពី​ស្នេហា​​ពិត។ ​អ្នក​ត្រូវ​ចំណាយ​ពេល​​ពីរ​បី​ដំណាក់​កាល​ទៀត ​ដើម្បី​រក​ឃើញ​ស្នេហា​ពិត​ចូល​មក​គោះ​ទ្វារ​បេះ​ដូង​របស់​​អ្នក។ ​យ៉ាង​ណា​ក្តី ​សូម​កុំ​​ចុះ​ចាញ់ ​ឬ​បាក់​ទឹក​ចិត្ត​អី ​សូម​រក្សា​ការ​តស៊ូ នោះ​អ្នក​នឹង​ទទួល​បាន​ស្នេហា​មួយ​មិន​ខាន។

​គូស្នេហ៍​ទី​២

​អ្នក​ធ្លាប់​ឆ្លង​កាត់​ទំនាក់​ទំនង​ស្នេហា​ ២ -​៣ ​លើក​រួច​ហើយ និង​ថែម​ទាំង​ឈឺ​ចាប់​ដោយ​សារ​ស្នេហា​ក៏​ច្រើន​ដង​ដែរ។ ​​មនុស្ស​ដែល​អ្នក​ធ្លាប់​តែ​សុបិន​ចង់​រស់​នៅ​ក្បែរ ​​តែង​តែ​បញ្ចប់​​​និង​ឃ្លាត​ឆ្ងាយ​ពី​អ្នក ​រហូត​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​សម្រាប់​បង្កើត​សុភមង្គល​ត​ទៅ​មុខ​ទៀត។ យ៉ាង​ណា​ក៏​ដោយ ​អ្នក​ត្រូវ​ដឹង​ថា​ស្នេហា​មិន​អាច​រលូន​ដូច​ក្នុង​រឿង​និទាន ​ឬ​តាម​ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់​គ្នា​ទេ ​ហេតុ​នេះ​​មាន​តែ​ភាព​ពិត​ប្រាកដ​ទេ ទើប​ជា​រឿង​សំខាន់។ ​ដូច្នេះ ​ត្រូវ​បង្កើន​គំនិត​វិជ្ជមាន​។

​គូស្នេហ៍​ទី​៣

​ឥលូវ​នេះ អ្នក​ជា​មនុស្ស​ដែល​យល់​ពី​អ្វី​ហៅ​ថា​ស្នេហា និង​ចេះ​ក្នុង​ការ​បង្ហាញ​វា​ទៅ​​មនុស្ស​ដែល​អ្នក​ស្រលាញ់។ ​តែ​កាល​ពី​មុន អ្នក​ធ្លាប់​បាន​ជួប​មនុស្ស​ម្នាក់​ដែល​ចូល​មក​គោះ​ទ្វារ​បេះ​ដូង​របស់​អ្នក ​ហើយ​ទោះ​រង​ការ​ឈឺ​ចាប់​យ៉ាង​ណា ក៏​គេ​មិនព្រម​ដើរ​ចេញ​ទៀត។ ​

យ៉ាង​ណា​ក្តី ទំនាក់​ទំនង​របស់​អ្នក​ហាក់​មាន​ភាព​នឹង​ថ្កល់ ។ សម្រាប់​ពេ​ល​នេះ ​អ្នក​គិត​ថា បើ​មាន​ស្នេហា ​អ្នក​នឹង​ចែក​រំលែក​នូវ​រឿង​រ៉ាវ​ល្អ​ៗ​ជាមួយ​គ្នាទៅ​វិញ​ទៅ​មក ​ព្រម​ទាំង​រៀន​សូត្រ​ពី​វិធី​ល្អ​បំ​ផុត​​ដើម្បី​បណ្តុះ​ក្តី​ស្រលាញ់​​ចំពោះ​គ្នា។ សេចក្តីស្រលាញ់​របស់​អ្នក ​​នឹង​ធ្វើ​ឲ្យ​អស់​ពី​បេះ​ដូង​ព្រម​ទាំង​ជ្រាល​ជ្រៅ​ចំពោះ​​មនុស្ស​ដែល​អ្នក​ស្រលាញ់​ផង​ដែរ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម