ខែក្តៅស្បែកឆាប់ស្ងូត ជ្រួញមិនស្អាត តែអាហារ៥មុខនេះជួយផ្តល់សំណើមបានជាទីគាប់ចិត្ត

  • 2021-04-09 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​ទាំង​នេះ ​សុទ្ធ​សឹង​តែ​ជួយ​បង្កើន​សំណើម ​ជួស​ជុល​ស្បែក​ស្ងូត ​និង​មិន​ឲ្យ​ស្បែក​ឆាប់​ចាស់​មុន​អាយុកាល​ឡើយ។

​១. ត្រី

ត្រី​ដូច​ជា សាម៉ុន ​សាឌីន... ​ផ្ទុក​នូវ​បរិមាណ​អូមេហ្គា៣ ​​អាស៊ីដ​ខ្លាញ់​ត្រី ​ដែល​ជួយ​ដល់​ស្បែក​ឲ្យ​ឆាប់​មាន​សំណើម​បំ​ផុត។ ​តាម​ការ​សិក្សា​បង្ហាញ​ថា ​អូមេហ្គា៣​ក្នុង​ខ្លាញ់​ត្រី ​ជួយ​ជួស​ជុល​ស្បែក​ស្ងូត ​ឲ្យ​ប្រែ​ជា​មាន​សំណើម ​និង​កាត់​បន្ថយ​​ស្បែក​គគ្រើម មិន​ស្អាត​​ផង​ដែរ។ ​លើស​ពី​នេះ ​វា​ក៏​ផ្ទុក​នូវ​សារធាតុ​ Carotenoids, lutein ​និង zeaxanthin ​ដែល​​ជួយ​ដល់​ស្បែក​ឲ្យ​មើល​ទៅ​ជ្រះ​ថ្លា និង​មាន​ជាតិ​ទឹក។

​២. ​អយ​ស្ទ័រ

ញ៉ាំ​អយ​ស្ទ័រ​អាច​ជួយ​រក្សា​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ប្រសើរ ​ដោយសារ​អាហារ​សមុទ្រ​មួយ​ប្រភេទ​នេះ​សម្បូរ​ដោយ​​ជាតិ​រ៉ែ​​ដែល​ផ្តល់​គុណ​ប្រយោជន៍​ដល់​សុខភាព​ស្បែក​។ ​វា​ជួយ​ផលិត​ខូឡាជែន​និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ស្រស់​ថ្លា។ លើ​ស​ពី​នេះ ​ក៏​ជួយ​​​បំបាត់​ស្នាម​ជ្រួញ​និង​ស្នាម​អុជ​ខ្មៅ​លើ​ស្បែក​បាន​ដែរ។

​​៣. ​ផ្លែ​​ប៊ឺ

​ផ្លែ​ឈើ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​នេះ ​ផ្ទុក​ដោយ​វីតាមីន C ​និង E ​ដែល​ជួយ​បង្កើន​ខូឡាជែន​ដល់​ស្បែក ​មិន​ឲ្យ​ស្បែក​ងាយ​ស្ងួត​​នោះ​ទេ។ ​លើស​ពី​នេះ ​​​បើ​បាន​ញ៉ាំ​សាឡាដ​លាយ​ជាមួយ​ផ្លែ​ប៊ឺ​បន្តិច ​នឹង​ជួយ​បង្កើន​វីតាមីន C ​និង E ​ដល់​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។

​​៤. ​​ដំឡូង​ផ្អែម

ដើម្បី​ជួយ​ស្បែក​ឲ្យ​រឹង​មាំ​ពី​ខាង​ក្នុង ​អ្វី​ដែល​អ្នក​មិន​គួរ​ភ្លេច​​គឺ​ហូប​ដំឡូង​ផ្អែម។ ​វា​ផ្ទុក​ដោយសារ​ធាតុ Carotenoids ​ដែល​ជា​ក្រុម​ប្រឆាំង​​អុកស៊ីត​កម្ម​ជួយ​ការពារ​ស្បែក​ពី​​ការ​បំ​ផ្លាញ​នៃ​មជ្ឈដ្ឋាន​ខាង​ក្រៅ​បាន។

​៥ .ទំពាំង​បាយ​ជូ​រ​ក្រៀម

​​ដំណាប់​មួយ​ប្រភេទ​នេះ ជួយ​បង្កើន​ខូឡាជែន​ ពង្រឹង​ស្បែក​ឲ្យ​រឹង​មាំ ​​ផ្តល់​សំណើម​ដល់​ស្បែក ​និង​ជួយ​ស្បែក​មិន​ងាយ​ចាស់​មុន​អាយុ៕

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា