ហេតុផលមនុស្សមួយចំនួនមិនអាចរកសុភមង្គលឲ្យខ្លួនឯងបាន បើទោះតាមពិតខ្សែជីវិតរបស់ពួកគេល្អសោះ

  • 2021-04-11 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជា​ការ​ពិត ​ពេល​ខ្លះ​​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ ពួក​គេ​តែង​ជួប​រឿង​​មិន​សប្បាយ​ចិត្ត ឬ​បញ្ហា​ក្រៀម​ក្រំ​ជា​ច្រើន តែ​ជួន​កាល​រឿង​ទាំង​នោះ​គឺ​មិន​មែន​កើត​ឡើង​ដោយសារ​​មក​ពី​នរណា​នោះ​ឡើយ ​តែ​គឺ​​ដោយសារ​តែ​ខ្លួន​ពួក​គេ​ផ្ទាល់ ​ជា​អ្នក​បង្កើត​ឡើង។

១. ​ពួក​គេ​ចូល​ចិត្ត​សញ្ជឹង​គិត និង​ព្រួយ​បារម្ភ​ច្រើន ដែល​ជា​ហេតុ​ផល​ធ្ងន់​ធ្ងរ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត និង​រាង​កាយ។

២. ​​ពួក​គេ​​ព្យាយាម​តម្រង់​រឿង​គ្រប់​យ៉ាង​ឲ្យ​ដើរ​តាម​ការ​ចង់​បាន​របស់​​ពួក​គេ។ ​នៅ​ពេល​រឿង​តូច​មួយ​មិន​សម​បំណង ​​ពួក​គេ​ក៏​ចាប់​ផ្តើម​​មាន​អារម្មណ៍​មិន​​ល្អ​ភ្លាម។

៣. ​​រក្សា​ការ​ចង​គំនុំ ​និង​ផ្តោត​ខ្លាំង​ពេក​លើ​មនុស្ស​ដែល​ពួក​គេ​ស្អប់ ​រហូត​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​​ជា​កាន់​តែ​ឈឺ​ក្បាល​ខ្លួន​ឯង។

៤. ជំនួស​ឲ្យ​ការ​យក​ពេល​វេលា​ផ្តោត​លើ​ខ្លួនឯង ​ពួក​គេ​បែរ​ជា​ចូល​ចិត្ត​យក​ជីវិត​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ ​ទាំង​រឿង​ឋានៈ​តួ​នាទី ​ប្រវត្តិ​គ្រួសារ ​ស្នេហា ​ … ​​ធ្វើ​ឲ្យ​ពួក​គេ​យល់​ថា​ខ្លួន​ឯង​គ្មាន​បាន​ការ​អី​សោះ​។

៥. មើល​ឃើញ​ពិភពលោក​តែ​ក្នុង​ផ្លូវ​អវិជ្ជមាន និង​ទុដ្ឋិនិយម ។ ​មិន​ដែល​សម្លឹង​ឃើញ​អ្វី​ក្នុង​ផ្លូវ​ល្អ។

៦. មនុស្ស​នៅ​ជុំ​វិញ​​ពួក​គេ​សុទ្ធ​តែ​អ្នក​ពូ​កែ​ចាក់​ចូច ​ដែល​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​គំនិត​ទាំង​នោះ​ចាក់​ស្រេះ​ពេញ​ខួរ​ក្បាល​ពួក​គេ​ដែរ។

៧. ពួក​គេ​នៅ​តែ​មិន​អាច​បំ​ភ្លេច​រឿង​អតីត​កាល​ដ៏​ជូរចត់ ​ហើយ​មិន​ព្រម​ដោះ​លែង​ខ្លួន​ឯង​​ឲ្យ​រស់​នៅ​ក្នុង​បច្ចុប្បន្នកាល។

៨. ចូលចិត្ត​បារម្ភ​ជ្រុល សូម្បី​តែ​រឿង​មិន​ទាន់​កើត​ឡើង។

៩. ​ពួក​គេដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​​ក្នុង​កែវ​ភ្នែក​មនុស្ស​គ្រប់​គ្នា ​រហូត​មិន​ហ៊ាន​ឲ្យ​ខ្លួន​ឯង​សាង​កំហុស​សូម្បី​តែ​រឿង​​តូច​មួយ។

១០. ​ពួក​គេ​ខ្លាច​គ្មាន​សុភមង្គល ​ខ្លាច​បរាជ័យ ​រហូត​រក​កោះ​ត្រើយ​សម្រាប់​ខ្លួន​ឯង​នៅ​ទី​ស្ងប់​សុខ​មិន​បាន។

១១. ​ពួក​គែ​ផ្ញើរ​សេច​ក្តី​សុខ​របស់​ខ្លួន​ឯង​ លើ​អ្នក​ដទៃ។

១២. ​នៅ​ពេល​រឿង​ដែល​ពួក​គេ​បាន​ព្យាយាម​បំ​ផុត ​តែ​បែរ​ជា​លទ្ធផល​ចេញ​មក​មិន​ដូច​ការ​រំពឹង​ទុក ពួក​គេ​បែរ​ជា​ចាក់​សោ​ខ្លួន​ឯង​ឃុំ​មួយ​កន្លែង​ទៅ​វិញ។

១៣. ​យក​អារម្មណ៍​ធុញ​​ថប់​មក​ធ្វើ​ជា​ទម្លាប់ ​រហូត​ធ្វើ​ឲ្យ​ពួក​គេ​គិត​អ្វី​តែ​អវិជ្ជមាន។

១៤. ភ្លេច​ផ្តល់​ពេល​វេលា​​សម្រាប់​ខ្លួន​ឯង។

១៥. ពួក​គេ​អស់​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង ​និង​កាន់​តែ​អស់​សង្ឃឹម​ទៅ​ៗ​លើ​ជីវិត​ដែល​នៅ​សេស​សល់។

១៦. ពួក​គេ​មិន​ដែល​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​ឯង​មាន​។

១៧. ​ពួក​គេ​មាន​អារម្មណ៍​ឯកា​នៅ​ពេល​​គ្មាន​មិត្ត​ភក្កិ​ជា​ក្រុម​ ឬ​គ្មាន​មិត្ត​នៅ​ក្បែរ។

១៨. បាត់​ភាព​អត់​ធ្មត់​នៅ​ពេល​នឹក​ឃើញ​ដល់​រឿង​អតីត ​ហើយ​ចាប់​ផ្តើម​លែង​ចង់​ធ្វើ​អ្វី​បន្ត​ទៀត។

១៩. ​មិន​ហ៊ាន​បណ្តោយ​ខ្លួន​ឲ្យ​ភ្លក់​ជាមួយ​កិច្ច​ការ​ងារ​ថ្មី ​ព្រោះ​ខ្លាច​បាត់​បង់​​ការ​រស់​នៅ​​ដូច​សព្វ​ថ្ងៃ​។

២០. បង្កើត​កំហុស​ដដែរ​ៗ​ មិន​ព្រម​​​ដក​ស្រង់​បទ​ពិសោធន៍ ​រហូត​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់។

២១. រស់​នៅ​ដោយ​ក្រែង​ចិត្ត​អ្នក​ដទៃ​ជ្រុល ​ខ្លាច​គេ​ខឹង ​ខ្លាច​គេ​និយាយ​ដើម។

២២. ចង់​ជោគ​ជ័យ​ការងារ​ពេក ​រហូត​មិន​​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​មាន​ពេល​សម្រាក ​ឬ​លម្ហែ​កម្សាន្ត​សោះ៕

ប្រភព៖ bestie ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម