ទំនាយពីព្រឹត្តិការណ៏សំខាន់ៗ ដែលនឹងកើតឡើងនៅក្នុង ២០២១ ដោយលោកយាយ Vanga

  • 2021-04-11 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុនពេលចែកឋានទៅ គ្រូទាយល្បីឈ្មោះរូបនេះបានបន្សល់ទុកនូវទំនាយនៃព្រឹត្តិការណ៏សំខាន់ដែលអាចនឹងកើតឡើងជាច្រើន ហើយភាគច្រើនសុទ្ធតែកើតឡើងយ៉ាងពិតប្រាកដ។ ទាំងនេះជាព្រឺត្តិការណ៏ដែលលោកយាយបានទាយទុកថានឹងអាចកើតឡើងនៅក្នុង ២០២១ ខាងមុខនេះ៖

  • សេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបភាគច្រើននឹងជួបវិបិត្តយ៉ាងធ្ងន់ធ្ងរ ក្រោយពេលមានការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្សី លោក Vladimir Putin។

  • ប្រធានាធីបតីអាមេរិចនឹងមានជម្ងឺចម្លែកមួយ ដែលបណ្ដាលអោយលោកក្លាយជាមនុស្សថ្លង់ ហើយក៏បណ្តាលអោយមានការប៉ះពាល់ដល់ខួរក្បាលថែមទៀត។

  • មនុស្សជាតិនឹងមានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែមានជំនឿ និង សាសនាខុសគ្នាបង្កើតបានជាការមិនស្រប និង សង្រ្គាមគឺជារឿងដែលជៀសមិនផុត

  • អ្នកវិទ្យាសាស្រ្តក៏បានសម្រេចគោលបំណងក្នុងការស្វែងរកភពថ្មីសម្រាប់ជាជម្រករបស់មនុស្សជាតិ ហើយក៏ដឹងយ៉ាងជាក់លាក់ពីដើមកំនើតមនុស្ស។

  • សហភាពសូវៀត នឹងចាប់កំណើតឡើងម្ដងទៀត

  • យាន្តជំនិះភាគច្រើននឹងផ្លាស់ប្ដូរពីការប្រើប្រាស់ប្រេងសាំង ជំនួសដោយកម្ដៅព្រះអាទិត្យ។

  • មាននាគដ៏មានអំនាចមួយនឹងចូលមកគ្រប់គ្រងពិភពលោកទាំងមូល។ ទំនាយមួយនេះអាចនឹងសំដៅដល់ប្រទេសចិន ដែលនឹងក្លាយជាប្រទេសមហាអំណាច ហើយនាគដ៏មានអំណាចនេះអាចជាការរួមដៃគ្នារវាងប្រទេស ៣ គឺ៖ ឥណ្ឌា ចិន និង រុស្សី។

  • ឆ្នាំ ២០២១ ក៏ជាឆ្នាំដ៏ជោគជ័យមួយសម្រាប់វិស័យវេជ្ជសាស្ត្រទាំងមូល ដោយអាចរកឃើញវាក់សាំងសម្រាប់ការពារជម្ងឺមហារីកគ្រប់ប្រភេទ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម