ប្ដី​​ប្រពន្ធ​គូ​ណា​បើ​កំពុង​ជួប​វិបត្តិ​ទាំង ៣​នេះ គួរ​ដោះ​លែង​គ្នា​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ព្រោះ​អស់​និស្ស័យ​មែន​ទែន​ហើយ

  • 2021-04-11 13:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លែងលះ​គឺ​ជា​រឿង​ម្យ៉ាង​ដែល​គ្មាន​ប្ដីប្រពន្ធ​រូប​ណា​ចង់​គិត​ដល់ ព្រោះ​សុភមង្គល​ដែល​ខំ​សាង​​កន្លង​មក​ក៏​ដើម្បី​មង្គលការ​នេះ​ដែរ។ យ៉ាងណាក្ដី ប្រសិន​បើ​ជីវិត​គូ​របស់​អ្នក​បាន​ឈាន​ដល់​ចំណុច​នេះ​ហើយ អ្នក​គួរ​ដោះ​លែង​គ្នា​ទៅ ព្រោះ​គ្មាន​ផ្លូវ​ត្រលប់​ក្រោយ​ទៀត​នោះ​ឡើយ។

១. អស់​អារម្មណ៍​រួម​មេត្រី​នឹង​គ្នា

សម្រាប់​​គូ​ស្នេហ៍​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ ដែល​គិត​ថា ការ​រួម​មេត្រី​គឺ​ជា​ផ្នែក​មួយ​ដើម្បី​រក្សា​ចំណង​គ្រួសារ​មួយ។ តែ​​បើ​ដល់​កាលៈទេសៈ មាន​មួយ​ក្នុង​ចំណោម ២​នាក់​អស់​អារម្មណ៍​នឹង​រឿង​នេះ​ហើយ មាន​ន័យ​ថា គេ​ធុញ ឬ​ស្អប់​ដៃ​គូ​ដល់​កំពូល​ទៅ​ហើយ។ មនោសញ្ចេតនា​មួយ​នេះ​ គ្មាន​សល់​អ្វី​​ដែល​អាច​សង្គ្រោះ​បាន​ទៀត​ឡើយ។ បើ​អ៊ីចឹង​ទៅ​ហើយ ដោះលែង​គ្នា​កាន់​តែ​ឆាប់​ កាន់​តែ​ល្អ​គ្មាន​អ្វី​​ត្រូវចង​គ្នា​ទៀត​នោះ​ទេ។

២. លែង​ចង់​ចែក​រំលែក​ទុក្ខ និង​សុភមង្គល​ទៀត​ហើយ

នៅ​ថ្ងៃ​ដែល​ប្រគល់​ចិញ្ចៀន​ឲ្យ​គ្នា យើង​បាន​ស្បថ​នឹង​គ្នា​ថា រួមសុខ​ រួម​ទុក្ខ​នឹង​គ្នា មិន​ថា​នៅ​ក្នុង​គ្រា​​ណា​ក៏​ដោយ។ ប៉ុន្តែ​នៅ​​ពេល​ដែល​ប្ដី​ប្រពន្ធ អស់​រវីរវល់​នឹង​គ្នា ឃើញ​មុខ​គ្នា​មាន​តែ​ភាព​ធុញទ្រាន់​នោះ​ក៏​មា​ន​ន័យ​ថា មង្គលការ​មួយ​នេះ​បាន​ដល់​ផ្លូវ​ទាល់​ទៅ​ហើយ។ វត្តមាន​របស់​អ្នក លែង​មាន​ក្នុង​ភ្នែក​គេ ហើយ​គេ​ក៏ដូច​គ្នា។ បើ​មើល​មុខ​គ្នា​មិន​ទាំង​ចំ​ផង សួរ​ថា​នៅ​ជាមួយ​គ្នា​នៅ​មាន​ន័យ​អ្វី​ទៀត។

៣. គិត​តែ​ពី​រឿង​​លែងលះ​គ្នា

គំនិត​លែងលះ​កើត​មាន​ឡើង គឺ​នៅ​ពេល​ដែល​ជីវិត​ប្ដី​ប្រពន្ធ​មាន​បញ្ហា​ខ្លាំង​ដល់​កំពូល​ហើយ។ ព្រោះ​បែក​ពី​មនុស្ស​​ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង គឺ​មិន​ងាយ​ឡើយ។ តែ​បើ​អត់​ទាំង​មាន​អារម្មណ៍​នៅ​ជាមួយ​គ្នា​ទៀត​ផង សួរ​ថា​នៅ​ក្បែរ​គ្នា ដើម្បី​អ្វី ឬ​គ្រាន់​តែ​ទុក​គ្នា ដើម្បី​កុំ​ឲ្យ​ខ្មាស​ភ្នែក​ញាតិ។ បើ​ដូច្នេះ​មែន ដោះ​លែង​គ្នា ទៅ​កុំ​ឲ្យ​ធ្វើ​ឲ្យ​គ្នា​រង​របួស​ទៀត៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម