នៅ​ពេល​ក្នុង​ចិត្ត​លែង​ឈឺ​ហើយ គឺ​ដល់​វេលា​ត្រូវ​បែក​គ្នា​ហើយ

  • 2021-04-11 14:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

គេ​ថា​ឈឺ​ចាប់​ព្រោះ​ស្រលាញ់ តែ​បើ​ដល់​ពេល​ដែល​បេះដូង​របស់​អ្នក​ឈឺ​យូរ​ថ្ងៃ​ ដល់​ថ្នាក់ក្លាយ​ជា​ស្ពឹក​លែង​ទទួល​ដឹង​អារម្មណ៍​អី​ទៀត​ហើយ គឺ​ដល់​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​ចំណង​មួយ​នេះ​ហើយ។

អ្នក​ណា​ក៏​ថា​ដែរ​ នៅ​ឈឺ​គឺ​នៅ​ស្រលាញ់ ហើយ​នេះ​ពិត​ជា​មិន​ខុស​ឡើយ។ ដោយ​សារ​តែ​ស្រលាញ់​នេះ​ហើយ ទើប​គេ​ធ្វើ​អ្វី​ក៏​ងាយ​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​របស់​យើង។ បើ​លែង​ស្រលាញ់​ហើយ ចង់​អ្នក​ធ្វើ​អ្វី​ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ។ តែ​អ្នក​មាន​ដឹង​ទេ​ថា នៅ​ពេល​ឈឺ​យូរ​ដល់​ថ្នាក់ស៊ាំ​ទៅ​ហើយ​នោះ ហើយ​លែង​មាន​អារម្មណ៍​ថា​ឈឺ​ទៀត​ គឺ​ជា​ពេល​ដែល​អ្នក​គួរ​បោះបង់​នូវ​មនោសញ្ចេតនា​មួយ​នេះ​ទៅ ព្រោះ​វា​សង្គ្រោះ​លែង​បាន​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​កាលៈទេសៈ​មួយ​ចំនួន ដែល​អ្នក​អាច​ដើរ​ចេញ​បាន ដោយ​លែង​មាន​អ្វី​ស្ដាយ​ក្រោយ។

១. នៅ​ពេល​នៅ​ក្បែរ​គ្នា​លែង​ជា​សុភមង្គល ទោះ​ប្រឹង​យ៉ាង​ម៉េច​ក៏​មិន​អាច​ញញឹម​បាន។ នៅ​ពេល​នេះ​ ទោះ​បី​ជា​នៅ​ស្រលាញ់​ក៏​ពិបាក​នឹង​នៅ​បាន​យូរ ព្រោះ​តាម​ការពិត​ ចិត្ត​បាន​សាប​រលាប​ទៅ​ហើយ។

២. ដើម​ឡើយ អ្នក​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​រំជួល​អារម្មណ៍​ តែ​យូរ​ៗ​ទៅ អារម្មណ៍​មួយ​នេះ​ក៏​បាត់​ទៅ ហើយ​នៅ​ពេល​ជួប​មុខ​គ្នា​ លែង​មាន​អារម្មណ៍​ថា​រំភើប​ទៀត​ហើយ។

៣. នៅ​ពេល​ក្ដី​សង្ឃឹម ប្រែ​ក្លាយ​ទៅ​ជា​ភាព​អស់​សង្ឃឹម លែង​មាន​អ្វី​​ឲ្យ​​យើង​​រំពឹង​បាន​ទៀត។ ធ្លាប់​គិត​ថា​នឹង​តស៊ូ​នឹង​គ្នា​ដល់​ទីបញ្ចប់ តែចុង​ក្រោយ មាន​តែ​យើង​ជា​អ្នក​ប្រឹង​ប្រែង​ទៅ​វិញ។

៤. នៅ​ពេល​គ្រប់​អាថ៍កំបាំង​ដែល​អ្នក​ដឹង មិន​មែន​ចេញ​ពី​មាត់​គេ​ តែ​ដឹង​ពី​ចេញ​ពី​អ្នក​ក្រៅ​ទាំង​អស់។ មិន​ថា​រឿង​ល្អ ឬ​អាក្រក់​របស់​គេ គឺ​គេ​លែង​ចង់​ឲ្យ​អ្នក​ដឹង ហើយ​អ្នក​លែង​ជា​ជម្រើស​ទី​១​សម្រាប់​គេ។

៥. នៅ​ពេល​គេ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ច្រើន​ដង​រាប់​មិន​អស់ រហូត​ដល់​តែ​អាច​ស៊ាំ​នឹង​វា​បាន ហើយ​ដឹង​ថា​គេ​នឹង​បម្រុង​ធ្វើ​អ្វី​បន្ទាប់​ទៀត តែ​ខ្ជិល​និយាយ ព្រោះ​កែ​លែង​បាន​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម