សម្តីមនុស្សប្រុសទាំង ៤ ឃ្លាដែលបញ្ជាក់ថាគេជាមនុស្សដែលគ្មានទំនួលខុសត្រូវ

  • 2021-04-11 08:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនួលខុសត្រូវ និង ការដែលអាចអោយគេឯងទុកចិត្តបាននេះ ជាលក្ខណៈសម្បត្តិចាំបាច់បំផុត ដើម្បីអោយជីវិតនេះរីកចម្រើនទៅបាន មិនមែនស្ថិតនៅត្រឹមតែជាទំនាក់ទំនងរវាងមនុស្សប្រុស និង មនុស្សស្រីនោះទេ។ បើសិនគេទម្លាប់តែពោលពាក្យទាំង ៤ ឃ្លានេះមកជារឿយៗនោះ អ្នកគួរតែពិចារណាម្ដងទៀតថាគួរតែផ្ញើរវាសនាខ្លួននឹងគេដែរទេ៖

១. បងព្យាយាមដែរ ហើយមិនមែនថាបងធ្វើមិនបាននោះទេ គ្រាន់តែ...

គ្រាន់តែតាមរយះពាក្យសម្ដីនេះ ក៏អ្នកអាចស្មានដឹងដែរថាមនុស្សប្រភេទនេះមិនសូវជាមានការអត់ធ្មត់ និង យកចិត្តទុកដាក់ក្នុងការធ្វើការងារអ្វីមួយអោយអស់ពីចិត្តនោះទេ តែតែងតែបញ្ជាក់អោយអ្នកដឹងរហូតមកថា គេក៏បានព្យាយាមយ៉ាងខ្លាំងដែរ ព្រមទាំងមានទម្លាប់មិនល្អក្នុងការលើកហេតុផល និង យកអ្នកដទៃអោយមកទទួលខុសត្រូវទង្វើរបស់ខ្លួន។

២. ប៉ុណ្ណឹងល្អគ្រប់គ្រាន់ហើយ បងមិនឃើញមានអ្វីទាស់ខុសផង...

មនុស្សប្រុសប្រភេទនេះ បើនិយាយអោយចំទៅពិបាកនឹងរកភាពជោគជ័យអោយខ្លួនឯងខ្លាំងណាស់ ព្រោះតែមិនមានទម្លាប់ក្នុងការកសាងទំនុកចិត្តពីមនុស្សជុំវិញខ្លួនអោយមើលមកខ្លួនថាជាមនុស្សដែលអាចសម្រេចការងារធំដុំបាន។

៣. ចាំបាច់ទៅខ្វល់ច្រើនធ្វើអ្វី មិត្តភក្តិបងគគោក អោយតែហាមាត់មិនខ្វះទេអ្នកជួយនោះ...

មនុស្សប្រុសប្រភេទនេះមានទម្លាប់ចាំតែហាមាត់ សុំអោយដទៃជួយទាំងមិនបានជួួយខ្លួនឯងជាមុនសោះនោះ។ ទម្លាប់បែបនេះមិនអាចគេមានថ្ងៃចង់ងើបឈរស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងនោះទេ។

៤. មិនមែនខុសមកពីបងទេ មកពី...

មិនថាជារឿងអ្វី កំហុសតូចល្អិតយ៉ាងណានោះទេ ក៏អ្វីដែលមនុស្សប្រុសប្រភេទនេះគិតដល់មុនគេនោះ គឺធ្វើយ៉ាងណាយករួចខ្លួនបាន។ ទម្លាប់បន្ទោសមេឃ បន្ទោសផ្កាយនេះមិនអាចអោយនរណាម្នាក់ជោគជ័យក្នុងជីវិតបានយ៉ាងងាយនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម