ជ្រើសរើសក្រចកមួយដែលស្រដៀងក្រចករបស់អ្នក

  • 2021-04-11 10:07:00
  • ចំនួនមតិ 28 | ចំនួនចែករំលែក 15

មនុស្សម្នាក់ៗតែងមានទម្រង់ក្រចកខុសៗគ្នា អ្នកខ្លះមានក្រចករាងវែង ខ្លះមូលខ្លះខ្លីជាដើម។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តបានរកឃើញពីភាពភ្ញាក់ផ្អើលដែលមិនគួរអោយជឿតាមរយៈទម្រង់ក្រចករបស់អ្នក ដូចជាការពិនិត្យមើលក្រយ៉ៅដៃដែលបង្ហាញពីអត្តចរិតខុសៗគ្នារបស់មនុស្សបាន។

រូបទី១

បើសិនជាអ្នកមានក្រចកបែបវែងជ្រុង អ្នកជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ មានភាពជាក់ស្តែង និងជាមនុស្សដែលឯករាជ្យមានការគិតវែងឆ្ងាយ។ អ្នកអាចពឹងផ្អែកបាន ហើយអ្នកតែងតែគោរពពាក្យសម្តី និងបង្ហាញតាមសកម្មភាពចំពោះអ្នកដទៃជានិច្ច។ អ្នកអាចក្លាយខ្លួនជាមេដឹកនាំគេបាននាពេលអនាគត។

រូបទី២

កាលណាអ្នកមានក្រចកតូចៗ នោះអ្នកជាមនុស្សដែលអាចបត់បែនតាមកាលៈទេសៈ។ អ្នកចូលចិត្តការស្រាវជ្រាវអ្វីថ្មីៗ ពេលខ្លះអ្នកអាចជាមនុស្សដែលលោភលន់និងមានអាកប្បកិរិយាងាយខឹងឆេវឆាវហើយចូលចិត្តច្រណែននឹងអ្នកដទៃផងដែរ។

រូបទី៣

ក្រចកវែងនិងកោង គឺបង្ហាញថាអ្នកជាបុគ្គលដែលមានការសម្រេចចិត្តដោយខ្លួនឯង គិតគូរពីមនុស្សនៅជុំវិញខ្លួនតាមរយៈឱកាសនានា។ អ្នកជាមនុស្សចូលចិត្តភាពឆើតឆាយ និងចង់ទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃ។

រូបភាពដំបូងដែលអ្នកបានឃើញមុនគេបង្អស់នឹងប្រាប់ពីអត្តចរិតពិតរបស់អ្នកបាន

រូបទី៤

ក្រចកខ្លីបែបនេះ អ្នកអាចជាមនុស្សម្នាក់មានកំហឹងត្រឹមរយៈពេលខ្លី មិនសូវចេះអត់ធ្មត់។ អ្នកតែងតែស្វែងរកផ្លូវ ដែល ល្អឥតខ្ចោះសម្រាប់ខ្លួនឯង។

រូបទី៥

ក្រចករាងដូចគ្រាប់អាល់ម៉ុន គឺបង្ហាញថាអ្នកជាបុគ្គលយកចិត្តទុកដាក់នឹងអ្នកដទៃ អ្នកចូលចិត្តនៅពេលដែលអ្នកមានតម្លៃនៅក្នុងភ្នែកអ្នកផ្សេង។ អ្នកមានទឹកចិត្តស្លូតបូត ទន់ភ្លន់ ពេលខ្លះក៏ងាយរងគ្រោះដោយសារតែគេប្រមាថការទន់ភ្លន់នេះ។

រូបទី៦

បើសិនជាអ្នកមានក្រចករាងត្រីកោណ អ្នកជាមនុស្សមានការម៉ត់ចត់ អារម្មណ៍ឧស្សាហ៍ផ្លាស់ប្តូរ។ អ្នកស្អប់បំផុតនៅពេលដែលអ្នកបាត់បង់អ្វីម៉្យាង ហើយអ្នកចង់មានកេរ្ត៍ឈ្មោះនិងឋានៈល្អមួយក្នុងសង្គម។

តើទម្រង់មួយណាជាទម្រង់ករចករបស់អ្នក? តើការបកស្រាយបែបនេះត្រូវខ្លះនឹងអ្នកដែរឬទេ? បើសិនជាមានចំណុចណាដូចអ្នកនោះ កុំភ្លេចចូលខមមិនប្រាប់អេដមីនវិញផងណា!

ប្រភព៖ Brightside ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម