កម្ចាត់ស្នាមមុនយ៉ាងមានប្រសិទ្ធិភាព ជាមួយរូបមន្តម៉ាសធ្វើនៅផ្ទះងាយៗ
- 2021-04-10 09:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ចាត់ស្នាមមុនយ៉ាងមានប្រសិទ្ធិភាព ជាមួយរូបមន្តម៉ាសធ្វើនៅផ្ទះងាយៗ
វិធីព្យាបាលស្នាមមុនមានច្រើនប្រភេទ តែរូបមន្តដែលកម្ចាត់ស្នាមលឿនមិនមែនអ្នកណាក៏ដឹងនោះឡើយ។ ខាងក្រោមនេះគឺជារូបមន្តកម្ចាត់ស្នាមមុន ៣ យ៉ាងមានប្រសិទ្ធិភាពដែលអ្នកអាចធ្វើបាននៅផ្ទះដោយងាយ។
១.ម៉ាសរមៀតស្រស់ ពងមាន់ និងទឹកឃ្មុំ
មនុស្សជាច្រើនគិតថាការព្យាបាលស្នាមមុនយូរឆ្នាំគឺជារឿងដែលមិនអាចទៅរួច។ យ៉ាងណាមិញ ប្រសិនបើអ្នកព្យាយាមប្រើម៉ាស ពងមាន់ រមៀត និងទឹកឃ្មុំក្នុងរយៈពេលជាប់គ្នា នោះស្នាមមុននឹងបាត់ទាំងស្រុង។ នៅក្នុងទឹកឃ្មុំមានសារជាតិកម្ចាត់មេរោគខ្ពស់។ ឯរមៀតមានសារជាតិ curcumin ជួយបន្សាបបណ្ដុំស្នាមនានាលើស្បែកបានយ៉ាងលឿន។
វិធីធ្វើ៖
គោះពងមាន់ យកតែពងសមួយគ្រាប់ដាក់ចូលចាន បន្ទាប់មកលាយទឹកឃ្មុំមួយស្លាបព្រា កូរឲ្យសព្វហើយចុងបញ្ចប់ ដាក់រមៀតស្រស់ហាន់ម៉ដ្ឋចូល២ស្លាបបាយ វ៉ៃឲ្យម៉ដ្ឋ ហើយបិតលើមុខដែលសម្អាតរួច ២០នាទី សឹមលាបចេញ។ ប្រើម៉ាសនេះក្នុងរយៈពេល ៧ ថ្ងៃជាប់គ្នានឹងឃើញលទ្ធផល។ អំឡុងពេលប្រើ ចេញថ្ងៃត្រូវប្រើឡេការពារកម្ដៅថ្ងៃ ឬបិទបាំងមុខឲ្យជិត។
២. ម៉ាសម្នាស់ និងក្រូចឆ្មា
នៅក្នុងផ្លែម្នាស់មានផ្ទុកជាតិអាស៊ីតកាត់ច្រើន ដែលជាភ្នាក់ងាជំរះស្នាមបានខ្លាំងក្លា តែមិនកាត់ស្បែកឲ្យស្ដើង។ នៅពេលផ្លែទាំង២ នេះសហការគ្នា នឹងបង្កើងបាន AHA ម្យ៉ាងដែលជួយកម្ចាត់ស្នាមក្រោមស្រទាប់ស្បែក និងបង្កើតកោសិការថ្មីឲ្យស្បែកឆាប់រហ័ស។
វិធីធ្វើ៖
ម្នាស់ក្រឡុក ឬហាន់ឲ្យម៉ដ្ឋ គួបផ្សំជាមួយនឹងទឹកក្រូចឆ្មាមួយស្លាបព្រាបាយ កូរឲ្យសព្វចូលគ្នា។ លាបរូបមន្តនេះពេញផ្ទៃមុខ ឬតំបន់ដែលមានស្នាមក្នុងរយៈពេល ១៥ នាទី។ ប្រើម៉ាសនេះ២ ទៅ ៣ដងក្នុង១សប្ដាហ៍ដើម្បីទទួលលទ្ធផលឆាប់រហ័ស។
៣. ម៉ាសទឹកគោឆៅ និងទឹកឃ្មុំ
នៅក្នុងទឹកដោះគោឆៅមានផ្ទុកអាស៊ីត lactic ច្រើនដែលមិនត្រឹមតែធ្វើឲ្យស្នាមមុនមើលទៅស្រាលជាងមុននោះទេ វាថែមទាំងជួយឲ្យស្បែកភ្លឺ និងម៉ដ្ឋជាងមុនទៀតផង។
វិធីធ្វើ៖
លាយទឹកដោះគោឆៅឥតជាតិស្ករ និងទឹកឃ្មុំចំនួនមួយស្លាបព្រាបាយ កូរឲ្យសព្វ។ លាបរូបមន្តនេះលើមុខ ហើយម៉ាស្សាឲ្យចូលស្បែក បន្ទាប់មកទុក ១៥ នាទីចាំលាងចេញ។ ប្រើម៉ាសខាងលើ ៣ ទៅ ៤ ដងដើម្បីទទួលបានលទ្ធផលជាទីពេញចិត្ត៕
ចុចអាន៖អាថ៌កំបាំងពិសេសធ្វើឲ្យចិញ្ចើមដុះក្រាស់ដូចធម្មជាតិពីខ្ទឹមក្រហមនិងខ្ញី