បើមានតារានិករទាំង ៣ នេះជាគូស្នេហ៏រក្សាមិនបានប្រាកដជាស្ដាយក្រោយមួយជីវិតមិនខាន

  • 2021-04-12 01:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកចាស់មួយចំនួន ដែលទោះជាយូរឆ្នាំយ៉ាងណាក្ដីក៏នៅតែមិនដាច់អាល័យ មិនអាចកាត់ចិត្តបាន ហើយក៏តែងគិតស្ដាយក្រោយ ព្រោះមិនមានអ្នកថ្មីណាម្នាក់មកជំនួសដំណែងគេបានសោះនោះ គេប្រហែលជាកើតឆ្នាំនេះហើយ៖

Taurus (២១​ មេសា - ២០ ឧសភា)

មនុស្សដែលកើតឆ្នាំនេះ ច្រើនតែជាអ្នកដែលមានគោលដៅក្នុជីវតច្បាស់លាស់ ហើយមិនខ្លាចក្នុងការពុះពារដើម្បីសម្រេចសេចក្ដីប្រាថ្នាទាំងនោះទេ។ រីឯរឿងស្នេហាវិញ ​Taurus​ ក៏មានការតស៊ូយ៉ាងសម្បើមមិនចាញ់រឿងរ៉ាវជីវិតផ្សេងៗរបស់គេនោះទេ។ បើថាដាក់ចិត្តស្រលាញ់ហើយនោះ គឺស្មោះស្មគ្រ័ខ្លំាងតែម្ដង ទាស់ត្រង់ថាតែស្រលាញ់ខ្លាំង ប្រច័ណ្ឌក៏ខ្លាំងដូចគ្នា។ បើសិនជាអ្នកមិនពេញចិត្តនឹងគេលើចំនុចមួយនេះនោះ គួរតែរៀនយល់ពីចិត្តគេខ្លះផង​ ព្រោះអនាគភរិយាគាត់គឺសំណាងហួសថ្លែងហើយ។

Libra (២៣ កញ្ញា - ២៣​ តុលា)

គ្មានអ្វីសំខាន់ជាគ្រួសារទេ លើលោកនេះសម្រាប់ Libra នោះ មិនថារវល់ ហើយត្រូវនឿយហត់នឹងការងារយ៉ាងណានោះទេ ក៏គាត់នៅតែមានពេលអោយគ្រួសារបានជានិច្ច។ បើសិនជាគូស្នេហ៏អ្នកកើតឆ្នាំនេះនោះ ជីវិតគ្រួសារអ្នកប្រាកដជាពេញលេញរហូតដល់មានអ្នកផងច្រណែនជាមិនខាន ទោះជាសម្ដីពួកគាត់អាចនឹងមិនផ្អែមមែនពិត តែសន្ដានចិត្តល្អរកមិនបានទេ បើបណ្ដោយអោយរបូតពីដៃទៅដឹងតែស្ដាយក្រោយហើយ។

Pisces (១៩ កុម្ភះ​​ - ២០មីនា)

Pisces ភាគច្រើនសុទ្ធតែជាមនុស្សដែលពូកែ ថែមទាំងចិត្តបាន អោយតែដឹងថាអ្នកជុំវិញខ្លួនមានរឿងហើយនោះប្រយ័ត្នជាជួយដោយមិនខ្លាចនឿយហត់នោះទេ តែទាស់ម្យ៉ាងត្រង់ថាមានចិត្តរ៉ារ៉ែកមុននឹងសម្រេចចិត្តធ្វើអ្វីមួយនោះ។ មនុស្សភាគច្រើនអាចនឹងពិបាកយល់ពីចិត្តពួកគេបន្តិច ព្រោះពួកគេមិនចូលចិត្តអោយអ្នកដទៃដឹងរឿងផ្ទាល់ខ្លួន ខ្លួនច្រើនពេកនោះទេ បើរឿងស្នេហាវិញតែងចង់ឃើញដៃគូខ្លួនក្លាយជាមនុស្សដែលពេញលេញ មានគោលដៅជីវិតច្បាស់លាស់ ដែលអាចធ្វើអោយគេខ្លះទ្រាំមិនបាន តែបើអ្នកដែលតស៊ូជាមួយមនុស្សប្រភេទនេះបាននោះ ច្បាស់ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតហើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម