មានអារម្មណ៍ខ្វះទំនុកចិត្ត សាកជ្រើសរើសរូបនារីម្នាក់ដើម្បីដឹងថាអ្នកគួរបង្កើនទំនុកចិត្តលើខ្លួនឯងបែបណា

  • 2021-04-12 01:19:00
  • ចំនួនមតិ 21 | ចំនួនចែករំលែក 18

ទំនុកចិត្តលើខ្លួនឯងពិតជាមានសារៈសំខាន់ណាស់ដើម្បីទទួលបានភាពជោគជ័យ។ គ្មាននរណាម្នាក់​សម្រេច​ការ​ងារ​ដោយគ្មានភាពជឿជាក់ខ្លួនឯងនិងការតស៊ូព្យាយាមឡើយ។ ជាក់ស្តែង ប្រសិនបើអ្នក​មានការ​និយាយ​សា​ធារ​ណៈ​ចំពោះមនុស្សជាច្រើននាក់ ការនិយាយនោះប្រកបទៅដោយទំនុកចិត្តនោះ អ្នកប្រាក​ដជាទាក់​ទាញ​បានការយកចិត្តទុកដាក់ពីអ្នកស្តាប់។ ហេតុដូចនេះហើយ មិនថាធ្វើរឿងណាក៏ដោយ អ្នកគប្បីបង្កើន​ទំ​នុក​ចិត្ត​លើខ្លួនឯង។ ចំណែកឯល្បែងចិត្ត​សាស្ត្រនេះ​វិញនឹងជួយ​បង្ហាញ​ពីចំណុចដែល​អ្នកគួរ​កែច្នៃ​ដើម្បី​បង្កើន​ទំនុកចិត្ត ចូរអ្នកជ្រើសរើសរូបនារីម្នាក់ រួចមកដឹងអត្ថន័យនៅខាងក្រោមរួមមាន៖

នារីទី ១

ប្រសិនបើអ្នកជ្រើសរើសយកនារីទី ១ មានន័យថា​អ្នកជា​មនុស្សដែលចង់ចេះ​ដឹងចេះលឺ​យ៉ាង​ខ្លំាងពីពិ​ភព​លោក​នេះហើយអ្នកចូលចិត្តការផ្សងព្រេងផងដែរ។ អ្នកនឹងតែងតែចង់ស្វែងរករឿងដែលអ្នកចង់ដឹង។ ចំណែក​ការ​បង្កើនទំនុកចិត្តវិញ អ្នកអាចធ្វើឲ្យមានភាពប្រសើរ​ឡើងវិញគ្រាន់តែ​មើលពិភព​លោក​ក្រៅ​ដើម្បីជួយ​ឲ្យអ្នក​មាន​ភាព​ជឿជាក់លើខ្លួនឯង។ នៅថ្ងៃអនាគត អ្នកនឹងមានអនាគតដ៏ភ្លឺស្វាងល្អ។

រូបតំណាង

នារីទី ២

ប្រសិនបើអ្នកជ្រើសរើសយកនារីទី ២ មានន័យថានៅក្នុងកែវភ្នែកអ្នកដទៃ អ្នកជាមនុស្សទន់ភ្លន់និងថ្លៃថ្នូរ។ វិធី​ដើ​ម្បី​បង្កើនទំនុកចិត្តលើខ្លួនឯងនោះគឺផ្តល់ឲ្យខ្លួនឯងឃើញនៅពិភពលោកតូចមួយ​ហើយរី​ក​រាយ​នឹង​ពេល​វេ​លា​ជាមួយមនុស្សម្នាក់។ អ្នកកាន់តែដឹងពីភាពច្របូកច្របល់ច្រើន អ្នកនឹងកាន់តែដឹង​ពីអ្វី​ដែល​ខ្លួនចង់បាន។ គោ​ល​បំណងគឺច្បាស់លាស់ ហើយអ្នកនឹងមានទំនុក​ចិត្តលើខ្លួនឯង។

រូបតំណាង

នារីទី ៣

ប្រសិនបើអ្នកជ្រើសរើសយកនារីទី ៣ វិញ អ្នកមានបុគ្គលិកលក្ខណៈរស់រវើកនិងកក់ក្តៅ ចូលចិត្តយកចិត្ត​ទុក​ដាក់​ជាមួយអ្នកដទៃ។ ដូច្នោះ អ្នកអាចបង្កើនទំនុកចិត្តខ្លួនឯងតាមរយៈការបំភ្លឺ​មនុស្សជុំវិញខ្លួនអ្នកឲ្យបាន​ច្បាស់​លាស់។ នោះក៏ព្រោះតែអ្នកចូលចិត្តហេតុផល និងការពិតដើម្បីផ្សះផ្សាជាមួយ​មនុស្សផ្សេង​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នកនឹងទទួលបានអារម្មណ៍ជោគជ័យ​ដែលធ្វើឲ្យអ្នក​ដឹងពីតម្លៃនៃខ្លួនឯងកាន់តែច្រើន។​​

រូបតំណាង

នារីទី ៤

ប្រសិនបើអ្នកជ្រើសរើសយកនារីទី ៤ ធាតុពិតអ្នកមានទំនុកចិត្តលើខ្លួនឯងណាស់ តែភាព​ជឿជាក់​នោះគឺអម​ដោយ​ភាព​អន់ថយក៏ព្រោះតែអ្នកស្វែងរកភាពល្អឥតខ្ចោះ។ អ្នកគិតថាខ្លួនឯង​ល្អល្មម​ហើយ តែនៅ​តែតាម​រក​ភាព​ឥត​ខ្ចោះថែមទៀត ហើយ​រឿងនោះហើយដែលចងភ្ជាប់ចិត្តអ្នក។ យ៉ាងនេះ​ហើយ​ដើម្បីបង្កើនទំនុកចិត្ត អ្នក​គប្បីលោតចេញពីភាព​គោរព​លើ​ខ្លួនឯងនៅពេលដែលភាពអន់ថយចេញមក ត្រូវ​មើល​ខ្លួនឯងពី​ខាងក្រៅ បញ្ជាក់​ពីខ្លួនឯង ចុង​ក្រោយ​ភាព​ជឿជាក់នឹងចេញមកដោយឯកឯង៕

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជ្រើសរើសការ៉េមមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាសំណាងល្អអ្វីនឹងកើតមានចំពោះអ្នកឆាប់ៗនេះ

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម