ស្រឡាញ់គ្នាយូរប៉ុណ្ណាក៏មនុស្សប្រុសមិនចេះធុញ ឲ្យតែអ្នកចេះនូវរឿងទាំងនេះ
- 2021-04-12 01:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់គ្នាយូរប៉ុណ្ណាក៏មនុស្សប្រុសមិនចេះធុញ ឲ្យតែអ្នកចេះនូវរឿងទាំងនេះ
មានមនុស្សជាច្រើនបានជួបរឿងដូចៗនៅពេលស្រឡាញ់គ្នាយូរទៅ ភាពធុញទ្រាន់ក៏កាន់តែមានឡើង។ យ៉ាងណាមិញបើអ្នកអាចមានគន្លឹះក្នុងការថែរក្សាទំនាក់ទំនងនោះក៏ល្អម្យ៉ាងដែរ ព្រោះបើចេះតែបណ្ដោយវាក៏ទៅតាមហ្នឹងដែរ។ ខាងក្រោមនេះជាតិចនិចមួយចំនួនសម្រាប់មនុស្សស្រីដែលមិនចង់ឲ្យមនុស្សប្រុសធុញ ទោះស្រឡាញ់គ្នាយូរហើយក៏ដោយ៖
១. កុំចូលចិត្តទាមទារចំណាប់អារម្មណ៍ពីគេខ្លាំងពេក
មានមនុស្សស្រីមួយចំនួនទោះស្រឡាញ់គ្នាហើយក៏ដោយក៏នៅតែព្យាយាមទាមទារចំណាប់អារម្មណ៍ពីគេដែរ។រឿងខ្លះធ្វើខ្លួនឯងបានសោះ តែបែរជាពឹងគេ ឲ្យគេតាមជួយតាមមើលរហូតដូចខ្លួនឯងហ្នឹងទន់ជ្រាយណាស់អីចឹង។
**២. គិតពីគ្នាទៅវិញទៅមក**
កុំចូលចិត្តធ្វើអីតាមតែចិត្តខ្លួនឯងពេក គួរតែចេះគិតអារម្មណ៍គាត់ផង។ ឧទាហរណ៍ បើអ្នកចូលចិត្តដើរផ្សារតែគាត់មិនសូវ អ្នកគួរតែចេះលៃលកដើរតិចតួចបានហើយ កុំដើរម្ដងរាប់ម៉ោង និងច្រើនដងពេក។ បើអ្នកធ្វើអីចេះគិតពីគ្នាទៅវិញទៅមកនោះ ស្នេហាក៏មិនងាយធុញទ្រាន់ដែរ។
៣. កុំ call ញឹកញាប់ពេក
បើអត់មានអីចាំបាច់ទេ កុំ Call ទៅគាត់ញឹកញាប់ពេក ឬពេលគាត់ធ្វើការ រៀនឬរវល់ ព្រោះអាចឲ្យគាត់មានអារម្មណ៍ពិបាក និងមួម៉ៅ។ ការពិតសម្រាប់មនុស្សប្រុសដែលចាស់ទុំនិយាយគ្នាច្រើនពេក អាចឲ្យគាត់មានអារម្មណ៍ថាឆាប់ធុញ ម្យ៉ាងទៀតគាត់មិនមែនចេះតែទំនេរអង្គុយនិយាយទូរស័ព្ទជាមួយអ្នកគ្រប់ពេលដែរ។
៤. មានចរិតជាមនុស្សធំខ្លះ
បើចេះតែធ្វើចរិតក្មេងគ្រប់ពេលពេកក៏មិនល្អដែរ ពេលខ្លះអ្នកត្រូវធ្វើជាខ្នងបង្អែកគាត់ លើកទឹកចិត្តគាត់ និងជួយជ្រោមជ្រែងគាត់ ដូច្នេះបើអ្នកចេះតែក្មេងជ្រុលក៏ពិបាកដែរ។ មនុស្សប្រុសពេលឃើញមនុស្សស្រីដែលខ្លួនស្រឡាញ់មានចរិតរឹងមាំ គាត់ក៏សប្បាយចិត្តទៅតាមហ្នឹងដែរ។
៥. មិនរញ៉េរញ៉ៃជាមួយអ្នកផ្សេង
ពេលអ្នកកាន់តែបើកចំហខ្លួនឯងជាមួយមនុស្សប្រុសផ្សេងខ្លាំង គាត់កាន់តែធុញទ្រាន់ជាមួយអ្នកព្រោះគាត់គិតថាអ្នកណាក៏អាចចូលកៀកអ្នកបាន។ គាត់លែងមានអារម្មណ៍ថាអ្នកពិសេសព្រោះអ្នកមិនដែលទុកខ្លួនឯងពិសេសដូចគ្នា៕
ចុចអាន៖ហេតុផលបែបនេះហើយ បានមនុស្សប្រុសទោះមានប្រពន្ធហើយក៏នៅតែមានស្រីក្រៅ