ក្នុងភ្នែកសាច់ញាតិ មិត្តរួមការងារ និងសង្សារ តើគេគិតថា អ្នកជាមនុស្សបែបណា?

  • 2021-04-08 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​កាត​មួយ​ ដើម្បី​ដឹង​ថា អ្នក​ជា​មនុស្ស​បែប​ណា​ក្នុង​ក្រសែភ្នែក​មនុស្ស​ដទៃ?

​​កាត​ A

ក្នុង​ភ្នែក​របស់​អ្នក​ដទៃ ​មើល​ពី​សម្បក​ក្រៅ អ្នក​មើល​ទៅ​មិន​សូវ​រួសរាយ​ប៉ុន្មាន​ទេ។ ពេល​ខ្លះ រៀង​ម៉ត់ចត់​បន្តិច ស្ងប់ស្ងាត់ ឆាប់​ខឹង .. ​តែ​​ជា​មនុស្ស​អាច​ទុក​ចិត្ត​បាន និង​​ជា​មនុស្ស​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ។ យ៉ាង​ណា​ក៏ដោយ ​ពេល​ខ្លះ​អ្នក​ក៏​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​បាន​​អារម្មណ៍​សប្បាយ​រីក​រាយ ទន់ភ្លន់ និង​ចិត្ត​ត្រជាក់។ ​ទាំង​នេះ​ហើយ​ជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​របស់​អ្នក។

​​កាត​ B

​ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ អ្នក​ជា​មនុស្ស​ចាស់​ទុំ មាន​ភាព​ឯក​រាជ្យ និង​ពោរពេញ​ដោយ​បទពិសោធន៍​។ ពួក​គេ​តែង​​មាន​អារម្មណ៍​ផាសុកភាព ព្រម​ទាំង​ហ៊ាន​បើក​ចិត្ត​និយាយ​រឿង​ក្នុង​ចិត្តទាំង​អស់​ប្រាប់​អ្នក​ទៀត​ផង ព្រោះ​ពួក​គេ​ឃើញ​អ្នក​ជា​មនុស្ស​មាន​ចិត្ត​ត្រជាក់ ​ស្ងប់​ស្ងាត់ មិន​ងាយ​ផ្ទុះ​កំហឹង។ ​ម្ល៉ោះ​ហើយ ​​មន្ត​ស្នេហ៍​ដ៏​ខ្លាំង​ក្លា​របស់​អ្នក​គឺ​ជា​មនុស្ស​ពោរពេញ​ដោយ​សន្តិភាព​ផ្លូវ​ចិត្ត និង​អាច​ទុក​ចិត្ត​បាន។

​​កាត C

​​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ដទៃ ​អ្នក​ជា​មនុស្ស​មាន​ភាព​ច្នៃ​ប្រឌិត ​មាន​ភាព​ម្ចាស់​ការ ​ចំណូលចិត្ត​ផ្ទាល់​ខ្លួន។ ​លើស​ពី​នេះ ​អ្នក​ចេះ​ពី​របៀប​ស្លៀកពាក់បាន​ទាន់​សម័យ មិន​សិចស៊ី​ជ្រុល ឡើយ។ ​សម្រាប់​អ្នក ​ជា​មនុស្ស​ចូល​ចិត្ត​អ្វី​បែប​សាមញ្ញ ស្អប់អ្វី​ដែល​រញ៉េរញ៉ៃ​ណាស់។ ហេតុ​នេះ ​មនុស្ស​ដទៃ​តែង​គិត​ថា អ្នក​ជា​មនុស្ស​ងាយ​ចូល​សង្គម​ចុះ ​មាន​ភាព​រីក​រាយ ​​ព្រម​ទាំង​សកម្ម​ផង​ដែរ។ មន្ត​ស្នេហ៍​ដ៏​មុត​ស្រួច​របស់​អ្នក គឺ​ជា​មនុស្ស​ចូល​ចិត្ត​ចែក​រំលែក ស្រលាញ់​អនាគត​ខ្លួន​ឯង ព្រម​ទាំង​ដឹង​ពី​របៀប​រីក​រាយ​ក្នុង​ជីវិត។

​កាត D

​ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ ​អ្នក​នៅ​ជា​កូន​ក្មេង​នៅ​ឡើយ មិន​សូវ​ចេះ​ទប់​អារម្មណ៍ មិន​ទាន់​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់ ។ ​សម្រាប់​រឿង​ធំ​ៗ អ្នក​ហាក់​មិន​​មាន​ឯក​រាជ្យ​ភាព​លើ​ការ​​សម្រេច​ចិត្ត និង​បញ្ចេញ​សកម្មភាព។ ​​ជួន​កាល ​អ្នក​ហាក់​ដូច​ជា​ចេះ​គិត​ខ្លាំង​ណាស់ រាល់​មតិ​របស់​អ្នក​បញ្ចេញ​មក​ប្រកប​ដោយ​គតិ​បណ្ឌិត។ ​តែ​ពេល​ខ្លះ ​អ្នក​បែរ​ជា​និយាយ​អ្វី​មិន​ចេះ​គិត ធ្វើ​ឲ្យ​អ្នក​ដទៃ​​ឈឺ​ចាប់ ​ដោយ​មិន​ដឹង​ខ្លួន។ ​តាម​ពិត​ទៅ ​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់ ​បរិសុទ្ធ និង​​គ្មាន​ការ​ឃុប​ឃិត​ឡើយ។ ​បើ​និយាយ​ពី​មន្ត​ស្នេហ៍​ដ៏​ស្រួច​ស្រាវ​របស់​អ្នក គឺ​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ភ័ន្ត​ច្រលំ៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម