ស្លៀក​ឈុត ៦​ម៉ឺន​ដុល្លារ​ហើយ Yang Mi ត្រូវ​គេ​បង្អាប់​ថា អត់​ស្អាត​ទៀត

  • 2021-04-08 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ប្ដូរ​ Stylist ថ្មី ស្ទីល​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ខុស​ពី​មុន តែ​មិន​មែន​ឈុត​ណា​របស់​នាង​ក៏​ទទួល​បាន​ការ​សរសើរ​នោះ​ឡើយ។

សម្រាប់​​តារា​ស្រករ​គ្នា អាច​និយាយ​បាន​ថា នៅ​ក្នុង​ពិភព Fashion តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន ចាញ់​ប្រៀប​តែ​មិត្ត​រួម​អាជីព Angelababy តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ មិន​មាន​អ្នក​វ៉ាមុខ​ស្រី​ស្អាត​ទាំង​២​នេះ​បាន​ឡើយ។ អាស្រ័យ​ហេតុ​នេះ តួ​រឿង​និស្ស័យស្នេហ៍​ទេវតា ៣​ជាតិ ជា​សិល្បករិនី​ដែល​មាន​សំណាង​ស្លៀក​ឈុត​លំដាប់ខ្ពស់ Haute Couture ច្រើន​ជាង​គេ​ដូច​គ្នា។

ជាក់​ស្ដែង ថ្មី​ៗ​នេះ​បំផុត គ្រាន់​តែ​ចូល​រួម​ក្នុង​កម្មវិធី​របស់​ប្រេន​ដែល​ខ្លួន​តំណាង ស្រី​ស្អាត ៣៥​ឆ្នាំ ក៏​ស្លៀក​ឈុត Haute Couture ថ្មី​បំផុត​របស់​ពី​ប្រេន Antonio Grimaldi ផង​ដែរ។ ឈុត​នេះ​ស្ថិត​នៅ​ក្នុង​ការ​ដាក់​បង្ហាញ​ថ្មី​បំផុត​របស់​ម៉ាក​នេះ សម្រាប់​ឆ្នាំ ២០២១​ ដែល​ទើប​តែ​ចេញ​ខែ​កុម្ភៈ​ប៉ុណ្ណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឈុត​នេះ​ត្រូវ​ចំណាយ​ពេល​ធ្វើ ៧០០​ម៉ោង និង​មាន​តម្លៃ​ដល់ ៦​ម៉ឺន​ដុល្លារ។

យ៉ាងណាក្ដី ក្រោយ​ពេល​រូបភាព​ក្រៅ​ឆាក​របស់​ស្រី​ស្អាត​កូន​១ ត្រូវ​បាន​បង្ហោះ​នោះ មនុស្ស​​ជាច្រើន​បាន​លាន់​មាត់​ថា ទោះ​បី​ជា​ស្លៀក​រ៉ូប​ដែល​មាន​តម្លៃ​ស្មើ​ឡាន​មួយ​គ្រឿង​មែន​ពិត តែ​ឈុត​នេះ​ហាក់​មិន​សម​នឹង​ Yang Mi ដែល​ធ្វើ​ឲ្យ​រាង​របស់​នាង​មើល​ទៅ​មិន​ស្អាត​ដូច​រាល់​ដង។

គួរ​បញ្ជាក់​ផង​ដែរ រយៈ​ពេលក្រោយ​នេះ Yang Mi បាន​ប្ដូរ Stylist ដែល​ធ្វើ​ឲ្យ​នាង​មាន​ឱកាស​ស្លៀក​ឈុត​ថ្លៃ​ៗ​បាន​ច្រើន​ជាង​មុន តែ​ទស្សនិកជន​ មិន​មែន​ឲ្យ​តែ​ឈុត​ថ្លៃ​ទាំង​អស់ សុទ្ធ​តែ​សម​នឹង​នាង​ឡើយ ព្រោះ​មាន​ឈុត​តម្លៃ​សម​រម្យ​ខ្លះ ក៏​មើល​ទៅ​ស្អាត​ជាង​ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម