កាយវិការមិនដឹងខ្លួនដែលមនុស្សប្រុសហាមឃាត់មិនបាន នៅមុខមនុស្សដែលខ្លួនស្រលាញ់

  • 2021-04-08 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនបានប្រាប់ដោយពាក្យសម្ដីក៏ពិតមែន តែកាយវិការទាំងនេះច្បាស់ៗពីអារម្មណ៏គេតែម្ដង៖

១. ចុងជើងគេបែរតម្រង់ទៅរកទិសដៅដែលអ្នកឈរ ឬ អង្គុយ

២. ឈរ ឬ​ អង្គុយពើងទ្រូងជាងមុន ព្រោះវាអាចបង្ហាញថាអ្នកអាចទុកចិត្តលើគេបាន

៣. នៅពេលដែលនៅក្នុងចំនោមមនុស្សច្រើន ព្យាយាមធ្វើអោយអ្នកចាប់អារម្មណ៏ដោយការសើច ឬ និយាយលឺៗជាងធម្មតា

៤. ព្យាយាមបង្កើតភាពស្និទ្ធស្នាលដោយការប៉ះពាល់តិចតួច

៥. ញញឹមដាក់អ្នកដោយស្នាមញញឹមដែលខុសប្លែកពីធម្មតា

៦. អាចនឹងប៉ះពាល់អ្នកដោយគេផ្ទាល់ក៏មិនដឹងខ្លួន ព្រោះចិត្តដែលគេមានចំពោះអ្នកមិនអាចអោយគេគ្រប់គ្រងខ្លួនឯងបាន

៧. ប្រសីភ្នែកគេរីកធំជាងពេលធម្មតា

៨. ពេលខ្លះអាចនឹងប្រែជារដាក់រដុប រកនឹកពាក្យពេចន៏មកនិយាយមិនចេញ ទោះគេធ្លាប់តែជាមនុស្សបានសម្ដីយ៉ាងណា៕

ប្រភព៖ pretty ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម