ដឹងថាអ្នកប្រើប្រាស់ជីវិតពេលចាស់ទៅបែបណា តាមរយះសន្លឹកបៀរដែលអ្នកជ្រើសរើស

  • 2021-04-08 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើចង់ដឹង រើសសន្លឹកដែលពេញចិត្តមួយមើល

បើចង់ដឹង រើសសន្លឹកដែលពេញចិត្តមួយមើល

សន្លឹកបៀរទី ១

នៅពេលមានវ័យច្រើនទៅ អ្នកនឹងប្រើប្រាស់ជីវិតដោយឯករាជ្យបំផុត ទម្លាប់នេះគឺមានតាំងតែពីក្មេងមកម្ល៉េះដែលចូលចិត្តសេរីភាព មិនត្រូវការអោយមានមនុស្សមករវីរវល់រឿងអ្នកច្រើន។ អ្នកអាចនឹងនៅខ្លួនមួយផងក៏មិនដឹង តែបើរៀបការហើយក្ដីនៅតែអោយតម្លៃរឿងជីវិតផ្ទាល់ខ្លួននេះខ្លាំងមិនកែប្រែដែរ។ មិនថាជាផ្លូវអ្វីដែលអ្នកជ្រើសរើសដើរនោះទេ អ្នកនឹងមានជីវិតរស់នៅយ៉ាងសុខស្រួលពេលចាស់ទៅ ជាពិសេសដោយសារតែអ្នកចេះគិតគូររឿងលុយកាក់ខ្លាំង មិនពិបាកពេលចាស់ទៅនោះទេ។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះបង្ហាញថា ជីវិតអ្នកគឺពោរពេញទៅដោយទ្រព្យសម្បត្តិហូរហៀរ ដែលបានមកមិនមែនពីសំណាងនោះទេ តែជាលទ្ធផលនៃការប្រឹងប្រែង តស៊ូអស់ជាច្រើនឆ្នាំកន្លងមក។ អ្នកអាចនឹងជាប្រភេទមនុស្សដែលមានការតាំងចិត្តខ្ពស់ណាស់ទៅហើយ នៅពេលដែលអ្នកមានគម្រោងអ្វីមួយ ទោះលំបាកយ៉ាងណាក៏មិនអោយអ្នកកែប្រែចិត្តបាននោះដែរ។ កាលពីនៅក្មេងៗ អ្នកធ្លាប់តស៊ូ លំបាកអស់ជាច្រើនឆ្នាំមកហើយ តែដល់ពេលចាស់ទៅគឺនឹងត្រូវស្រណុកមិនខាន។

សន្លឹកបៀរទី ៣

ចំពោះអ្នកដែលពេញចិត្តសន្លឹកបៀរមួយនេះវិញ ទោះជាពេញចាស់ទៅអ្នកមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏ពិតមែន តែនៅជុំវិញខ្លួនមានតែមនុស្សដែលស្រលាញ់ និង ជួយជ្រោមជ្រែងអ្នក។ ដោយសារតែមិនសូវមានគំនិតទុកដាក់រឿងលុយកាក់ ធ្វើអោយពេលដែលចាស់ទៅត្រូវពឹងពាក់ល់កូនចៅច្រើន។ ទោះជាអ្នកដទៃយល់ថាលុយសំខាន់យ៉ាងណា តែសម្រាប់អ្នកភាពកក់ក្ដៅដែលអ្នកទទួលបានពីក្រុមគ្រួសារជាអ្វីដែលអ្នកប្រាថ្នាបំផុតក្នុងជីវិតនេះ។

សន្លឹកបៀរទី ៤

ជីវិតពេលចាស់ទៅរបស់អ្នកមានក្ដីសុខបំផុត ព្រោះបានចំនាយជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។ កាលពីនៅពេញកម្លាំងអ្នកតែងតែលះបង់ ដើម្បីមើលថែ និង ការពារកូនចៅ និង ក្រុមគ្រួសារអ្នក។ ភាពជោគជ័យខ្លាំងបំផុតរបស់អ្នកមិនមែនជាការងារ ឬ លុយកាក់នោះទេតែជារឿងកូនចៅ ក្រុមគ្រួសារនេះហើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម