ឲ្យ​តែ​រក្សា​ចិត្ត​គំនិត​មួយ​នេះ​បាន ថ្ងៃ​អនាគត​គ្មាន​អ្វី​ដែល​មិន​ជោគជ័យ

  • 2021-04-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​ជា​អ្នក​ធ្លាប់​ស្ដាប់​ហើយ​ រឿង​ដែល​កំពូល​មហាសេដ្ឋីចិន Jack Ma ត្រូវ​ក្រុមហ៊ុន​លក់​មាន់​បំពង KFC បដិសេធ​មិន​ទទួល​យក​ធ្វើ​បុគ្គលិក​រាប់​សិប​ដង​ដោយ​សារ​មិន​ចេះ​ភាសា​អង់គ្លេស។ តែ​ជីវិត​មនុស្ស​ពិត​ជា​មើល​មិន​ឃើញ​ពិត​មែន។

ដោយ​នៅ​ពេល​នេះ នាយក​ក្រុមហ៊ុន Alibaba បាន​ក្លាយ​ទៅ​ជា​ស្ថាបនិក​ដែល​ស្ថិត​ក្នុង​ជួរ​មុខ​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន។ ទ្រព្យ​របស់​លោក​នៅ​ពេល​នេះ ទោះ​បី​ជា​ចាយ​រាប់​ជំនាន់​ទៀត​ក៏​មិន​អស់​ដែរ។ នៅ​ក្នុង​បទ​សម្ភាសន៍​ជា​ច្រើន លោក​តែ​ងតែ​និយាយ​ថា កូនសោរ​នៃ​ការ​ឈាន​ទៅ​ដល់​ភាព​ជោគជ័យ​នេះ គឺ​ការ​មិន​បោះបង់។ មិន​ថា​ថ្ងៃ​នេះ​ អ្នក​ជួប​រឿង​លំបាក​យ៉ាង​ណា តែ​ឲ្យ​តែ​អ្នក​មិន​បោះបង់ នោះ​ពេល​វេលា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ខក​បំណង​ឡើយ។

គ្មាន​ផ្លូវ​ទៅ​កាន់​ជោគជ័យ​ណា​ដែល​ក្រាល​ដោយ​ផ្កា​កុលាប​រហូត​នោះ​ឡើយ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ ស្មារតី​របស់​អ្នក​នៅពេល​ប្រឈម​មុខ​នឹង​បញ្ហា​នោះ​ទេ ដែល​ជា​អ្នក​សម្រេច​ក្ដី​ទាំង​អស់។ ជាមួយ​មនុស្ស​ជា​ច្រើន នៅពេល​ជួប​ព្យុះ​បក់​បោក​ខ្លាំង​ពេក គេ​នឹង​ជ្រើស​យក​បោះបង់​ចោល​គ្រប់​យ៉ាង ដោយ​លែង​ខ្វល់​អ្វី​ទៀត នៅ​ពេល​នោះ​ហើយ អ្នក​កំពុង​បិទ​ទ្វារ​ទៅ​ដល់​អនាគត​របស់​ខ្លួន​ហើយ។ ផ្ទុយ​មក​វិញ អ្នក​ដែល​មិន​បោះ​បង់ ទោះ​មាន​អ្វី​កើត​ឡើង​ ជាមនុស្ស​ដែល​នឹង​យក​ផ្លែ​ផ្កា​ទៅ​ថ្ងៃ​ក្រោយ។

សូម​អ្នក​សង្កេត​មើល​ចុះ សេដ្ឋី​នៅ​ជុំវិញ​ពិភពលោក តើ​មាន​អ្នក​ណា​ដែល​ក្លាយ​ជាអ្នក​មាន ក្រោយ​១​ខែ ឬ​១​ឆ្នាំ​ឬអត់ ដោយ​បើ​គេ​មិន​ប្រឹង​ពី​បាត​ដៃ​ទទេ​​នោះ​ទេ គេ​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ។

សូម​កុំ​សង្កេត​មើល​ជោគជ័យ​របស់​គេ​ហើយគិត​ថា​ងាយ​ស្រួល ដល់​ពេល​យើង​ធ្វើ​មិន​ជោគជ័យ ក៏​បោះបង់​ភ្លាម។ មាន​តែ​ការ​បន្ត​ប៉ុណ្ណោះ ទើប​ទោះ​បី​ជា​អ្នក​មិន​​អាច​ដល់​គោលដៅ​ភ្លាម​ៗ តែ​អ្នក​កាន់​​តែ​ខិត​ទៅ​ជិត​អ្វី​ដែល​អ្នក​បាន​កំណត់​ដៅ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម