រូបដែលឃើញមុនគេ អាចបង្ហាញស្តែងៗពីភាពពិតប្រាកដរបស់អ្នក

  • 2021-04-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​រូប​មួយ​ណា ​ដែល​អ្នក​ឃើញ​មុន​គេ? ​​បន្ទាប់​មក​ផ្ទៀង​ចម្លើយ។

​១. រូប​មនុស្ស​ស្រី

​ប្រសិន​បើ​រូប​ដំបូង​ដែល​អ្នក​ឃើញ​មុន​គេ ​គឺ​មនុស្ស​ស្រី ​មាន​ន័យ​ថា​ អ្នក​ជា​មនុស្ស​ដែល​តែង​រីក​រាយ​គ្រប់​សកម្មភាព​នៃ​ជីវិត​​របស់​ខ្លួន​ឯង។ ចំណុច​ខ្លាំង​ដ៏​អស្ចារ្យ​របស់​អ្នក ​គឺ​​ការ​​ចេះ​លៃ​លក​ពេល​វេលា ​ក្តី​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​សម្រាប់​មនុស្ស​​ដែល​​យល់​ថា​សំខាន់​សម្រាប់​អ្នក។ ជា​ទូ​ទៅ ​មិត្ត​របស់​អ្នក​ដឹង​ថា​ អ្នក​ជា​មនុស្ស​ចិត្ត​ទូលាយ ​ម្ល៉ោះ​ហើយ​ពួក​គេ​តែង​មក​រក​អ្នក នៅ​ពេល​ពួក​គេ​ត្រូវ​ការ​ជំ​នួយ។

២. រូប​តំណក់​ទឹក​ភ្លៀង

ប្រសិន​បើ​តំណក់​ទឹក​ភ្លៀង គឺ​ជា​រូប​ភាព​ដំបូង​ដែល​អ្នក​ឃើញ​មុន​គេ ​បង្ហាញ​ថា ​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ចំណាយ​ច្រើន​សម្រាប់​​ធ្វើ​រឿង​អ្វី​មួយ​ម្នាក់​ៗ​ឯង និង​មាន​ភាព​ឯកា។ ​បញ្ហា​គឺ​មិន​មែន​អ្នក​មិន​ចូល​ចិត្ត​​ម​នុស្ស​ច្រើន​ទេ ​ប៉ុន្តែ​មក​ពី​អ្នក​រវល់​ពេក។

​ប្រសិន​បើ​អ្នក​ចង់​ក្លាយជា​មនុស្ស​រីក​រាយ និង​មាន​សុខភាព​ល្អ ​អ្នក​គួរ​ដឹង​ពី​របៀប​លៃ​លក​ពេល​វេលា​ធ្វើ​ការ ហើយ​ចេះ​លៃ​លក​ពេល​វេលា​សម្រាក និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំ​វិញ។

៣. ​​រូប​ផ្កា

​ប្រសិន​បើ​រូប​ដំបូង​ដែល​អ្នក​ឃើញ​មុន​​​គេ ​គឺ​ផ្កា ​មាន​ន័យ​ថា អ្នក​តែង​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​នេះ។ ជីវិត​របស់​អ្នក​ពោរ​ពេញ​ដោយ​ការ​សប្បាយ លំហែ​ចិត្ត ​ហើយ​ការងារ​វិញ​គឺ​គ្រាន់​ជា​វិធី​មួយ​​ដែល​អ្នក​យក​មក​ដើម្បី​​បង្រ្គប់​កច្ច​ក្នុង​ជីវិត​ប៉ុណ្ណោះ។

​អ្នក​មិន​អនុញ្ញាត​ឲ្យ​​រឿង​អតីត​មក​រុំ​ព័ទ្ធ​​ចិត្ត​គំនិត​របស់​អ្នក​ឡើយ ព្រោះ​អ្នក​យល់​ថា​ជីវិត​គឺ​ជា​ការ​ស្វែង​រក​បទ​ពិសោធន៍​ថ្មី មិន​មែន​​មក​ចង​ចាំ​រឿង​ពី​អតីត​ឡើយ។

៤. ​រូប​មនុស្ស​ប្រុស

ប្រសិន​បើ​រូប​​ដំបូង​ដែល​អ្នក​ឃើញ​មុន​គេ គឺ​មនុស្ស​ប្រុស ​មាន​ន័យ​ថា អ្នក​មាន​ទំនុក​ចិត្ត​​លើ​​ខ្លួន​ឯង។ ​អ្នក​ជា​មនុស្ស​រឹង​មាំ និង​តែង​​ធ្វើ​ឲ្យ​​មនុស្ស​ជុំ​វិញ​ចាប់​អារម្មណ៍​មក​លើ​អ្នក​ជា​និច្ច។ អ្នក​​ជា​មនុស្ស​ស្ងៀម​ស្ងាត់ ពិសេស​​នៅ​ពេល​ដែល​យល់​ច្រលំ​លើ​រឿង​អ្វី​មួយ ឬ​នៅ​ពេល​យល់​ថា​ខ្លួន​ឯង​មិន​សូវ​​មាន​ភាព​ជឿជាក់ និង​សុវត្ថិភាព។ អ្នក​យល់​ថា ​មាន​តែ​ភាព​ស្ងៀម​ស្ងាត់​​ទេ ​ដែល​អាច​ជួយ​ដោះ​ស្រាយ​រាល់​​ឧបសគ្គ​របស់​អ្នក​បាន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម