អាហារណាអ្នកចូលចិត្តញ៉ាំបំផុត ដើម្បីដឹងថាពីរឿងស្នេហារបស់អ្នក

  • 2021-04-07 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អាហារ​មួយ​ណា​អ្នក​ចូល​ចិត្ត​ជាង​គេ ​ហើយ​ជ្រើស​រើស​មួយ។

ពោត

អ្វី​ដែល​អ្នក​ប្រាថ្នា​ គឺ​ស្នេហា​ដ៏​ស្រស់​ស្អាត​មួយ ប្រៀប​ដូច​ជា​ស្នេហា​ដ៏​រ៉ូមែនទិក​ក្នុង​រឿង​ប្រលោម​លោក​ដូច្នេះ​ដែរ។ ​យ៉ាង​ណា​ក៏ដោយ អ្នក​នឹង​ត្រូវ​ឆ្លង​កាត់​ស្នេហា​ចំនួន​៥​ដង ​តែ​ច្បាស់​លាស់​ចំនួន​៣​ដង។

ដំឡូងស្ងោ

អាច​និយាយ​បាន​ថា ស្នេហា​ដ៏​ពិត​ប្រាកដ​របស់​អ្នក​ជួប​តែ​ម្តង​ប៉ុណ្ណោះ ​ហើយ​គេ​នោះ​ជា​ដៃ​គូ​ដ៏​ពិត​ប្រាកដ​​របស់​អ្នក។ ​ថ្វី​ដ្បិត​អ្នក​ទាំង​ពីរ​ប្រឈម​នឹង​ឧបសគ្គ​មួយ​ចំនួន​ក៏​ដោយ ​ក៏​មិន​អាច​រា​រាំង​​អ្នក​ទាំង​ពីរ​បាន​ឡើយ ព្រោះ​អ្នក​ទាំង​ពីរ​គ្មាន​ថ្ងៃ​ចាក​ចោល​គ្នា​បាន​ទេ។

សណ្តែក​ដី​លីង

អ្នក​ឆាប់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​គេ​ជា​ទី​បំ​ផុត ​ដែល​និយាយ​បាន​ថា ​អ្នក​មាន Crush ​រាប់​មិន​អស់។ ​ពេល​ខ្លះ​ឃើញ​ភ្លាម ​លង់​ចិត្ត​លើ​គេ​ភ្លាម​តែ​ម្តង​ តែ​អ្នក​​ឆាប់​ចូល​ចិត្ត ហើយ​ក៏​ឆាប់​ស្អប់​វិញ​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​ភាគ​ច្រើន អ្នក​ហាក់​គ្មាន​ទំនាក់​ទំនង​ស្នេហា​ណាមួយជ្រាល​ជ្រៅ​​ដែល​អន្ទង​ចិត្ត​របស់​អ្នក​បាន​នៅ​ឡើយ។

មាន់ BBQ

​អ្នក​ជា​មនុស្ស​ដែល​តែង​ជួយ​ទុក្ខ​​ធុរៈ​គេ​បាន​យ៉ាង​ល្អ ​ពិសេស​មនុស្ស​ភេទ​ផ្ទុយ​តែ​ម្តង។ ​​ពេល​ខ្លះ ទោះ​ជា​បញ្ហា​ជាមួយ​ដៃ​គូ​ក៏​ដោយ ​ក៏​អ្នក​កម្រ​និយាយ​រឿង​ស្មុគ​ស្មាញ​ចិត្ត​ចេញ​មក​ដែរ ព្រោះ​អ្នក​ចង់​ឲ្យ​គេ​ដឹង​ដោយ​ខ្លួន​ឯង។ ​យ៉ាង​ណា​ក៏​ដោយ ​ក្រោយ​ជួប​ប្រទះ​ស្នេហា​ ៣ -​៥ ​ដង​ហើយ ​អ្នក​នឹង​រៀន​បាន​រឿង​មួយ​ចំនួន​ពី​ស្នេហា​៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម