ជ្រើសរើសនារីម្នាក់ដើម្បីដឹងថាអ្នកដទៃមើលមកអ្នកជាមនុស្សបែបណា

  • 2021-04-06 11:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកជឿលើការមើលឃើញពីភ្នែកអ្នកដទៃដោយគេអាចដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកដែរឬទេ? ជាធម្មតា មនុស្ស​ម្នាក់ៗកើតមកមានទស្សនការយល់ឃើញផ្សេងៗគ្នា ដូច្នោះអ្នកដទៃមើលមក​អ្នកក៏យល់​ឃើញ​ផ្សេង​ៗ​គ្នា​ដែរ។ ប្រសិនបើអ្នកចង់ស្វែងយល់ពីខ្លួនឯងថាតើគេមើលមកយ៉ាងណាចំពោះអ្នកនោះ ចូរអ្នកសាកល្បង​លេង​ល្បែង​ខាងក្រោមដោយជ្រើសរើសរូបមួយ។ រូបនីមួយមានអត្ថន័យដូចជា៖

បើអ្នករើសយករូប A

· នៅក្នុងកែវភ្នែកអ្នកដទៃ៖ អ្នកជាមនុស្សសកម្ម ងាយរកឃើញនិងឆាប់​បំបាត់នូវ​អារម្មណ៍របស់​អ្នកដទៃ​នៅ​ពេល​ជួប​លើកដំបូង។ ដោយសារតែរឿងនេះ​ហើយទើបធ្វើឲ្យអ្នកដទៃឆាប់បារម្ភពីអ្នក។

· នៅក្នុងកែវភ្នែកមិត្តល្អ៖ អ្នកជាប្រភេទមនុស្សរង់ចំាស្តាប់អ្នកដទៃ បើទោះបីជានរណា​ម្នាក់ធ្វើ​ឲ្យបែក​បាក់​វត្ថុ​ជា​ទី​ស្រឡាញ់របស់អ្នក អ្នកនឹងផ្តល់ឲ្យគេនោះលើកយកហេតុផល​មកពន្យល់អ្នកជា​មុន​សិន ហើយអ្នក​តែង​ចំ​ណាយ​ពេលគិតរឿងនោះមុននឹងសម្រេចចិត្ត។ ប៉ុន្តែ ការពិតនោះគឺអ្នកមាន​ទម្លាប់ទួច​សោក​និង​ស្ងប់ស្ងាត់​តែ​ម្នាក់​ឯង បើទោះបីជានរណាម្នាក់​មិនបាន​ដឹងពីអ្នកក៏ព្រោះតែ​គេមើលមិនឃើញពី​ចិត្តរបស់អ្នក។

· អ្នកចង់ឲ្យអ្នកដទៃមើលឃើញអ្នក៖ អ្នកចង់ឲ្យអ្នកដទៃដឹងថាអ្នកជា​មនុស្សដែលចេះជួយអាសារមិន​ថាកា​លៈ​ទេ​សៈ​ណាឡើយ។

រូបតំណាង

អ្នកពិតប្រាកដ៖ អ្នកជាមនុស្សឯកា មិនដឹងថាធ្វើយ៉ាងណាទើបចុះសម្រុងជាមួយអ្នកដទៃ តែធាតុពិតអ្នករំពឹង​ថា​ន​រណាម្នាក់នឹងចេះមើលថែរក្សាខ្លួនគេបានល្អ។

បើអ្នករើសយករូប B

· នៅក្នុងកែវភ្នែកអ្នកដទៃ៖ អ្នកជាមនុស្សពោរពេញទៅដោយអាថ៌កំបំាង។ នៅក្នុងភ្នែកអ្នកដទៃ អ្នកជា​មនុស្ស​មិន​ងាយចុះសម្រុងជាមួយអ្នកផង តែធាតុពិតអ្នកមានសមត្ថភាពខាងដឹកនំា។

· នៅក្នុងកែវភ្នែកមិត្តល្អ៖ អ្នកជាមនុស្សរឹងរូស អ្នកត្រូវការភាពឥតខ្ចោះសម្រាប់​រឿងណាមួយហើយ​ការនៅ​ជា​មួយ​អ្នកអាចជាតម្រូវការច្រើនពីអ្នកដែលនៅក្បែរអ្នក។

· អ្នកចង់ឲ្យអ្នកដទៃមើលឃើញអ្នក៖ អ្នកចង់ឲ្យអ្នកដទៃមើលមកអ្នកថាអ្នកជាមនុស្សទន់ខ្សោយ។

រូបតំណាង

អ្នកពិតប្រាកដ៖ អ្នកជាមនុស្សបង្កបញ្ហាឲ្យឈឺក្បាល តែនោះក៏ព្រោះតែអ្នកចង់មានមិត្តភ័ក្តិច្រើន។ មូល​ហេតុ​នេះ​ហើយបានជាឲ្យតម្លៃលើមិត្តភ័ក្តិអ្នកខ្លំាង។

បើអ្នករើសយករូបC

· នៅក្នុងកែវភ្នែកអ្នកដទៃ៖ អ្នកជាមនុស្សដែលពីអ្វីដែលអ្នកនឹងធ្វើ។

· នៅក្នុងកែវភ្នែកមិត្តល្អ៖ អ្នកជាមនុស្សដែលតែងស្តាប់អ្នកដទៃ មិនថាគេធ្វើឲ្យខូចខាតរបស់របរប្រើ​ប្រាស់​នោះ​ទេ ក៏អ្នកនៅតែស្តាប់ហេតុផលពួកគេមុនសិនដែរ។

· អ្នកចង់ឲ្យអ្នកដទៃមើលឃើញអ្នក៖ អ្នកចង់ឲ្យអ្នកដទៃគិតថាអ្នកជាមនុស្សច្បាស់លាស់មួយរូប។

រូបតំណាង

អ្នកពិតប្រាកដ៖អ្នកមិនដឹងថាអ្នកចង់បានអ្វីនៅថ្ងៃអនាគត ដូច្នោះអ្នករស់នៅក្នុងភាពរញ៉េរញៃមួយ តែអ្នក​ក៏​ជា​មនុស្សសំ​ណាងដែរព្រោះអ្នកមិនសូវមានកំហុសច្រើននៅក្នុងជីវិត។

បើអ្នករើសយករូបD

· នៅក្នុងកែវភ្នែកអ្នកដទៃ៖ អ្នកជាមនុស្សឆ្លាតវៀងវៃនិងនិងពូកែហើយងាយក្លាយជាអ្នកដឹកនំាដោយ​មិន​ដឹង​ខ្លួន។

· នៅក្នុងកែវភ្នែកមិត្តល្អ៖ អ្នកជាមនុស្សដែលគិតពីអ្វីដែលអ្នកនឹងធ្វើ។

· អ្នកចង់ឲ្យអ្នកដទៃមើលឃើញអ្នក៖ អ្នកចង់ឲ្យភ្នែកអ្នកដទៃមើលមកថាអ្នកជាមនុស្សទន់ខ្សោយ។

រូបតំណាង

អ្នកពិតប្រាកដ៖ អ្នកជាមនុស្សមិនមានភាពស្តាយក្រោយច្រើនឡើយនៅក្នុងជីវិតនេះ គ្រាន់តែចង់ដើរ​ឆ្លង​កាត់​ជីវិតមួយនេះស្ងាត់ៗ តែអ្នកជាមនុស្សសំណាងម្នាក់ព្រោះពុំសូវមានកំហុសសាង​នៅក្នុង​ជីវិតច្រើន​ដើម្បី​រស់​រាន​ឡើយ។

បើអ្នករើសយករូបE

· នៅក្នុងកែវភ្នែកអ្នកដទៃ៖ អ្នកជាមនុស្សវៃរហ័ស ឆាប់យល់ដឹងនិងលុបបំបាត់​អារម្មណ៍របស់​អ្នកដទៃ​ពេល​ជួប​លើក​ដំបូង។

· នៅក្នុងកែវភ្នែកមិត្តល្អ៖ អ្នកជាមនុស្សមិនសូវប្រកាន់ទោសពៃ​ច្រើនឡើយពេលនរណាម្នាក់ធ្វើ​ឲ្យខូច​ខាត​របស់​របរជាទីស្រឡាញ់អ្នក។ អ្នកដទៃពុំងាយមើលឃើញចិត្តរបស់អ្នកណាស។

· អ្នកចង់ឲ្យអ្នកដទៃមើលឃើញអ្នក៖ អ្នកចង់ឲ្យអ្នកដទៃគិតថាអ្នកជាមនុស្សលះបង់ដើម្បីមនុស្សដែល​នៅក្បែរ​ខ្លួន​អ្នក។

រូបតំណាង

អ្នកពិតប្រាកដ៖ អ្នកមិនមានភាពច្បាស់លាស់ជាក់លាក់នៅក្នុងជីវិតប្រចំាថ្ងៃ ដូច្នោះអ្នក​មានភាព​មិនត្រឹម​ត្រូវ​ក្នុង​ជី​វិត តែអ្នកក៏ជាមនុស្សសំណាងដែរព្រោះពុំសូវជួបប្រទះផលលំ​បាកច្រើន។

បើអ្នករើសយករូបF

· នៅក្នុងកែវភ្នែកអ្នកដទៃ៖ អ្នកជាមនុស្សដែលមានផែនការថាអ្វីគួរធ្វើនៅក្នុងជីវិត។

· នៅក្នុងកែវភ្នែកមិត្តល្អ៖ អ្នកជាមនុស្សរង់ចំាស្តាប់រឿងរបស់អ្នកដទៃនិងយកចិត្តទុកដាក់ចំពោះគេ។

· អ្នកចង់ឲ្យអ្នកដទៃមើលឃើញអ្នក៖ អ្នកចង់ឲ្យអ្នកដទៃយល់ឃើញថាអ្នកហ៊ានលះបង់ដើម្បីអ្នកដទៃ។

រូបតំណាង

អ្នកពិតប្រាកដ៖ អ្នកគ្មានគោលដៅមួយណានៅក្នុងជីវិតដូច្នោះជីវិតអ្នកធ្លាក់ក្នុងភាពរញ៉េរញៃ តែសំណាង​ល្អ​ជីវិត​អ្នកពុំសូវមានផលលំបាកច្រើននោះទេ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

សូម្បីតែពាក់ចិញ្ចៀនតាមថ្ងៃកំណើតក៏អាចនាំលាភសំណាងបានដែរ

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម