មុនពេលចាប់ផ្ដើមសេពគប់នរណាម្នាក់ មនុស្សស្រីឆ្លាតតែងតែស្វែងយល់ចំនុចទាំងនេះជាមុនសិន

  • 2021-04-08 02:40:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 33

រៀនចេះស្រលាញ់នរណាម្នាក់អោយត្រឹមត្រូវដោយបែបនេះ៖

១. Prince Charming នៅក្នុងជីវិតពិតអាចនឹងមិនមាននោះទេ

នៅក្នុងជីវិតពិតនេះ អ្នកអាចនឹងប្រាថ្នាច្រើនពេកហើយដែលអាចមានទេវបុត្រមកពីណា ដែលមកចាប់ចិត្តនឹងអ្នកនោះ មានតែរាស្រ្តសាមញ្ញដែលចង់បានការស្រលាញ់ ហើយពេលខ្លះក៏ចាកចេញទៅនៅពេលដែលមិនអាចបន្តទៅមុខជាមួយគ្នាបានតទៅទៀតនោះ។ ស្នេហានៅក្នុងជីវិតពិតជាក់ស្តែង មិនមែនស្រស់បំព្រងគ្រប់ពេល ហើយពេលខ្លះមនុស្សពីរនាក់ដែលស្រលាញ់គ្នាខ្លាំងក៏មិនប្រាកដថាអាចនឹងមាន Happy Ending ជាមួយគ្នានោះដែរ។ មនុស្សយើងនេះ ទោះជាល្អឥតខ្ចោះយ៉ាងក៏នៅតែមានចំនុចមួយចំនួនដែលអាចអោយអ្នកទាស់ចិត្តបានដែរ។ មនុស្សដែលស្រលាញ់គ្នាយ៉ាងពិតប្រាកដ នឹង រៀនទទួលស្គាល់ហើយស្រលាញ់ភាគីម្ខាងទៀត ទាំងចំនុចល្អ និង មិនល្អរបស់គេមិនខាន។

២. ស្រលាញ់គ្នាយ៉ាងណាក៏មិនប្រាកដថា សប្បាយគ្រប់ពេលដែរ

មនុស្សភាគច្រើនតែងយល់ច្រលំថា ពេលដែលមានស្នេហាជីវិតច្បាស់ជាមានពន្លឺជាងមុន មានន័យជាងមុន តែតាមពិតទៅវាមិនអាចទៅរួចនោះទេ។ ស្នេហាពិតមានទាំងរឿងសប្បាយចិត្ត និង ជូរច៉ត់លាយឡំគ្នា ហេតុនេះ បើអ្នកចាប់ផ្ដើមសេពគប់នរណាម្នាក់ដោយរំពឹងថា អ្នកនឹងមានសេចក្ដីសុខ បានសប្បាយចិត្តរហូតនោះ ច្បាស់ជាត្រូវខកបំណងមិនខាន។ ស្នេហាអាចជារឿងរវាងមនុស្សពីរនាក់ពិតមែន តែកុំភ្លេចថាជីវិតអ្នកមិនមែនរស់បានតែនាក់នេះនោះទេ បញ្ហាច្បាស់ជារឿងដែលហាមមិនបាននោះទេ។

៣. ត្រូវស្រលាញ់ខ្លួនឯងអោយច្រើនជាងអ្នកដទៃ

រឿងដែលមនុស្សស្រីខុសនឹងខ្លួនឯងបំផុតនោះ គឺនៅពេលដែលស្រលាញ់នរណាម្នាក់ក៏ស្រលាញ់គេអស់ពីពោះ រហូតគ្មានសេសសល់ក្ដីស្រលាញ់សម្រាប់ខ្លួនឯង។ បើសិនជាអ្នកមិនទាន់ចេះស្រលាញ់ខ្លួនឯងនោះទេ អ្នកច្បាស់ជាមិនអាចមើលដឹងនោះទេថាក្ដីស្រលាញ់ដែលអ្នកទទួលបាននោះ វាសក្តិសមដែរ ឬ អត់។ ហេតុនេះមុននឹងចាប់ផ្តើមអោយក្ដីស្រលាញ់ទៅអ្នកដទៃ សាករៀនស្រលាញ់ខ្លួនឯងអោយបានច្រើនជាមុនសិន កុំអោយក្ដីសុខរបស់អ្នកស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកដទៃអី។

៤. អាចស្រលាញ់នរណាម្នាក់យ៉ាងពិតប្រាកដបាន តែកុំលះបង់ខ្លួនឯងដាច់ខាត

គ្មានមនុស្សណាម្នាក់ដែលអាចសម្ដែងធ្វើជាអ្នកដទៃ ដែលមិនមែនជាខ្លួនឯងបានមួយជីវិត ដោយមិននឿយហត់សោះនោះទេ។ មុនពេលចាប់ផ្ដើមសេពគប់នរណាម្នាក់ ត្រូវច្បាស់ក្នុងចិត្តថាគេស្រលាញ់អ្នកជាអ្នក ហើយអ្នកក៏ដូចគ្នាដែរត្រូវប្រាកដខ្លួនឯងថា មនុស្សដែលអ្នកស្រលាញ់ពេញចិត្តនោះគឺជាមនុស្សដែលនៅនឹងមុខអ្នកនេះហើយ មិនមែនជាមនុស្សដែលអ្នកស្រម៉ៃថាគេអាចនឹងកែប្រែទៅជានោះទេ។

៥. កុំចូលចិត្តប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃ

ទោះជាគេមិនល្អគ្រប់ដប់ក៏ពិតមែន តែបើក្ដីស្រលាញ់ដែលអ្នកមានអោយគេជាក្ដីស្រលាញ់ដែលស្មោះចេញពីចិត្តពិតៗនោះ អ្នកច្បាស់ជាមិនប្រៀបធៀបគេ ទៅនឹងមនុស្សប្រុសដទៃ និង សង្សារអ្នកដទៃមិនសម្រាកនោះទេ។ តែសម្រាប់គេវាអ្វីដែលគេបានប្រគល់ទៅអោយអ្នកនោះ អាចជាគ្រប់យ៉ាងរបស់គេទៅហើយ បើរវល់តែទៅប្រៀបធៀបជីវិតអ្នកនឹងគ្មានថ្ងៃបានសុខពិតៗនោះទេ។

៦. ស្រលាញ់គ្នាមែន តែមិនចាំបាច់នៅក្បែរគ្នាគ្រប់ពេលនោះទេ

មនុស្សភាគច្រើនតែងមានការយល់ច្រឡំថា ពេលមានសង្សារទៅចាំបាច់ត្រូវតែចំនាយពេលជាមួយគ្នា ទៅណាមកណាជាមួយគ្នាគ្រប់ពេល គ្រប់ជំហាន។ មនុស្សស្រីនៅពេលដែលធ្វើបែបនេះញយដងពេក គេច្បាស់ជាកែប្រែចិត្តបន្តិចម្ដងៗ មិនខាន ព្រោះថាពេលផ្ទាល់ខ្លួនសំខាន់ខ្លាំងណាស់។

៧. កុំអៀននឹងនិយាយពាក្យ សុំទោស និង អរគុណ

មនុស្សស្រីភាគច្រើនតែងតែប្រកែប្រកាន់ខ្លាំងណាស់ចំពោះរឿងមួយនេះ ត្រូវតែជាអ្នកត្រូវគ្រប់ពេល ខ្លួនខុសក៏ត្រូវតែជាគេដែលជាអ្នកសុំទោស។ បើសិនជាអ្នកនៅតែប្រកាន់ខ្លួនបែបនេះ វាអាចជាសញ្ញាដែលបង្ហាញអ្នកមិនទាន់ធ្វើចិត្តទៅស្រលាញ់នរណាម្នាក់បានក្រៅពីខ្លួនឯងនៅឡើយទេ។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Iv Madalen