បវរកញ្ញា Miss World ​ឡាវ​ពាក់​មកុដ​បាន​តែ​ ៣​ថ្ងៃ​គត់ ត្រូវ​គេ​ដក​ហូតវិញ

  • 2021-04-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​តាម​គម្រោង​ដំបូង ស្រី​ស្អាត​មក​ពី​ប្រទេស​ឡាវ​រូប​នេះ នឹង​ត្រូវ​តំណាង​ប្រទេស​ខ្លួន​ឯង​ដើម្បី​ទៅ​ប្រលង​លើ​ឆាក​អន្តរជាតិ​ Miss World។

កាល​ពី​ថ្ងៃ​ទី ១ ខែ​មេសា​កន្លង​ទៅ​នេះ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​បវរកញ្ញា​ប្រទេស​ឡាវ​ Miss World Laos ត្រូវ​បាន​សម្ដែង​ឡើង ដោយ​មាន​បេក្ខនារី​ចូល​រួម​រាប់​សិប​នាក់។ នៅ​ទីបំផុត ស្រី​ស្អាត Phongsavanh Souphavady បាន​​ក្លាយ​ជា​បវរកញ្ញា​ឯក ជាមួយ​សម្រស់​ដ៏​ស្រស់​ស្អាត​ ក៏​ដូច​ជា​ចំណេះដឹង​ដ៏​ជ្រៅ​ជ្រះ​របស់​ខ្លួន។

យ៉ាងណាក្ដី ក្រោយ​ពេល​ពាក់​មកុដ​បាន​ត្រឹម​​តែ​មួយ​យប់ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ស្រី​ស្អាត​រូប​នេះ ត្រូវ​បាន​មហាជន​រិះគន់​ជា​ខ្លាំង ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា នាង​មិន​សម​នឹង​តំណែង​នេះ​ឡើយ។ ជាក់​ស្ដែង​មូលហេតុ​​ដែល​ធ្វើ​ឲ្យ​នាង​​រង​ការ​រិះគន់​ធ្ងន់ធ្ងរ​យ៉ាង​នេះ​នោះ​គឺ នាង​បាន​ក្លែង​បន្លំ​អាយុ​របស់​ខ្លួន ដើម្បី​ចូល​ប្រលង​នៅ​ក្នុង​កម្មវិធី​ឆ្នាំ​នេះ។

តាម​នោះ​ដែរ កាល​ពី​ឆ្នាំ ២០០៧ នាង​បាន​ឆ្លើយ​ថា​ខ្លួន​មាន​អាយុ ១៦​ឆ្នាំ ដូច​នេះ​​ នៅ​ក្នុ្ងង​ឆ្នាំ​នេះ នាង​មាន​អាយុ ៣០​ឆ្នាំ​ហើយ មិន​មែន​​អាយុ ២៦​ឆ្នាំ​ឡើយ។ តាម​ការ​ពិត​ទៅ អាយុ​៣០​ឆ្នាំ ក៏​នៅ​តែ​អាច​ចូល​ប្រកួត​ក្នុង​កម្មវិធី​បាន​ដែរ តែ​ការ​ដែល​នាង​ឆ្លើយ​បន្លំ​អាយុ​នេះ បាន​ធ្វើ​ឲ្យ​គេ​ខឹង​ជា​ខ្លាំង។

ដល់​ថ្ងៃ​ទី ៤ ខែ​មេសា នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​បវរកញ្ញា​រូប​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​សង​មកុដ និង​សិទ្ធិ​តំណាង​ប្រទេស​ខ្លួន​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ ឲ្យ​អ្នក​ដទៃ​វិញ។ តាម​លទ្ធផល​​នេះ​ដែរ ស្រី​ស្អាត​មក​ពី​ឡាវ​ខាង​លើ ធ្លាក់​ចូល​ក្នុង​ចំណោម​បវរកញ្ញា​ដែល​មាន​ពេល​ពាក់​មកុដ​ខ្លី​បំផុត បាន​ត្រឹម​​៣​ថ្ងៃ​ប៉ុណ្ណោះ៕

ប្រភព៖ The Star | news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម