មូលហេតុដែលមនុស្សស្រីគួរតែសប្បាយចិត្ត ពេលលឺពាក្យថា "You Changed"

  • 2021-04-03 05:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានដែលធ្លាប់នឹងឆ្ងល់ទេ អ្នកដែលធ្លាប់ស្គាល់គ្នាទាំងប៉ុន្មានក៏តែងតែលាន់មាត់ថា "You Changed" តែក៏មិនប្រាកដក្នុងចិត្តថា វាជារឿងដែលល្អឬអត់នោះ​ នេះជាចំនុចដែលបញ្ជាក់ថាអ្នកគួរតែសប្បាយចិត្តហើយពេលបានលឺសម្ដីមួយឃ្លានេះ៖ មនុស្សស្រីដែលអ្នកដទៃតែងលាន់មាំសរសើរថារឹងមាំនោះ ឆ្លងកាត់រឿងរ៉ាវមិនតិចនោះទេ ដែលបង្រៀនអោយនាងក្លាយជាមនុស្សបែបនេះ៖

១. ផ្លាស់ប្តូរពីការទុកចិត្តអ្នកដទៃខ្លាំងពេក

មានតែបទពិសោធន័ជីវិតផ្ទាល់ៗនោះទេ ដែលជាគ្រូបង្រៀនអ្នកមិនអាចនឹងភ្លេចបាននោះ។ មនុស្សស្រីនៅពេលដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើន ខកចិត្តជាច្រើន ទុកចិត្តមនុស្សខុសជាច្រើន ច្បាស់ជាមានការពិចារណឡើងវិញបានខានថាគួរតែបន្ទោសមនុស្សទាំងនោះ ឬ ក៏ខ្លួនឯងក៏មានចំនែកខុសខ្លាំងដែរ ដែលបណ្ដាលអោយរឿងច្រំដែលកើតឡើងចំពោះខ្លួនឯងរហូតយ៉ាងនេះនោះ។ ព្រោះតែបែបនេះហើយអ្នកក៏ចាប់ផ្ដើមចេះរៀន និង ពិចារណាថាមនុស្សប្រភេទណាដែលអ្នកគួរទុកចិត្ត ហើយរឿងប្រភេទណាដែលអ្នកគួរតែចែករំលែកអោយអ្នកដទៃបានដឹងអំពីអ្នកនោះ។

២. ផ្លាស់ប្ដូរព្រោះតែត្រូវឆ្លងកាត់ការលំបាកម្នាក់ឯង

លើលោកនេះគ្មានមនុស្សស្រីណាម្នាក់ដែលរឹងមាំជាង ប្រភេទមនុស្សដែលធ្លាប់ឆ្លងកាត់ភាពជូរចត់តែម្នាក់ ហើយនៅតែរក្សាស្នាមញញឹមនៅលើមុខជាប់ ហើយបន្តដំណើរជីវិតទៅមុខទៀតនោះទេ។ បទពិសោធន៏បែបនេះហើយដែលអាចបណ្ដាលអោយមនុស្សក្លាហាននឹងប្រាប់ខ្លួនឯងជាប់ជានិច្ចថា ទោះជាមានរឿងអ្វី មិនថាត្រូវដួល ហើយងើបឡើងវិញប៉ុន្មានដងទៀតនោះទេ នាងច្បាស់ជាអាចធ្វើបាន ប្រាកដជាអាចធ្វើបាន។ ការផ្លាស់ប្តូរបែបនេះ ហើយដែលអ្នកមិនគួរខ្លាចពាក្យថា អ្នកប្រែហើយ ហើយក៏កុំភ្លេចអរគុណគេដែរ ដែលបានដាស់តឿនបែបនេះ។

៣. ផ្លាស់ប្ដូរព្រោះតែគ្មានជម្រើស

វាអាចជារឿងដែលមនុស្សគ្រប់គ្នាច្បាស់ជាយល់ច្បាស់មិនខាន ចំនុចចាប់ផ្ដើមនៃមនុស្សម្នាក់ៗ មិនដូចគ្នានោះ ដែលធ្វើអោយបញ្ហាដែលជួបប្រទះខុសប្លែកពីគ្នាដែរ។ ហេតុនេះហើយបើតម្រូវតែតាមចិត្តខ្លួនឯងហើយមិនបត់បែនតាមកាលៈទេសៈខ្លះទេនោះ នឹងដើរមិនដល់គោលដៅនោះទេ។ ការផ្លាស់ប្ដូរបែបនេះ ទោះជាអ្នកមិនអាចពេញចិត្តភ្លាមៗនោះពិតមែន ងាកត្រលប់មកវិញអ្នកច្បាស់ជាអរគុណរឿងលំបាកទាំងនេះមិនខាន ដែលអាចធ្វើអ្នកក្លាយជាមនុស្សរឹងមាំជាងមុនដូចពេលនេះ។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម