សម្ដី ៣​ឃ្លា​របស់​មនុស្ស​ប្រុស​ជួយ​ឲ្យ​មនុស្ស​ស្រី​ជឿទុក​ចិត្ត​ជា​ទី​បំផុត

  • 2021-04-04 11:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មនុស្ស​ប្រុស​​ស្រលាញ់​តាម​រយៈ​ភ្នែក​ មនុស្ស​ស្រី​ស្រលាញ់​តាម​រយៈ​ត្រចៀក ពិតជា​មិន​ខុស​ឡើយ។ ខាង​ប្រុស​បើ​ចង់​ឲ្យ​ខាង​ស្រី​ជឿ​ទុក​ចិត្ត​យើង​ខ្លាំង អាច​ប្រើ​ឃ្លា​ទាំង​៣​នេះ​បាន​ដើម្បី​ឲ្យ​នាង​ស្ងប់​ចិត្ត។

១. កុំ​បារម្ភ មាន​បង​នៅ​ទី​នេះ​ហើយ

មិន​ថា​អ្នក​ណា ឬ​អ្នក​ណា​ តែង​តែ​មាន​កាលៈទេសៈ​ទាល់​ច្រក​នៅ​ក្នុង​ជីវិត​ម្ដង​ម្កាល។ នៅ​ពេល​នោះ​ហើយ គឺ​ជា​ពេល​ដែល​ត្រូវ​ការ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ដើម្បី​លើក​ទឹក​ចិត្ត​ជា​ទី​បំផុត។ ប្រសិន​បើ​មិត្ត​ស្រី​របស់​អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ទាល់ អ្នក​គ្រាន់​តែ​ទៅ​ជិត​នាង អោប​នាង​ឲ្យ​ណែន ហើយ​ប្រាប់​ថា​មាន​អ្នក​នៅ​ទី​នេះ​ហើយ កុំ​បារម្ភ​ទៀត នាង​នឹង​បាន​ធូរ​ចិត្ត​ខ្លាំង​ណាស់។

២. បើ​អូន​ហត់ សម្រាក​សិន​ទៅ

ដោយ​សារ​តែ​សម្ពាធសង្គម សម្ពាធ​គ្រួសារ ទោះ​បី​ជា​ខ្លួន​ឈឺ ឬ​មិន​ស្រួល​ខ្លួន​យ៉ាង​ណា ក៏​ត្រូវ​ប្រឹង​ធ្វើ​ការ​ទាំង​ត្រដរ ដល់​ថ្នាក់​មិន​ស្គាល់​ខ្លួន​ឯង​ជា​អ្នក​ណា។ នៅ​ពេល​ទាំង​នេះ គឺ​ជា​ពេល​ដែល​នាង​ងាយ​រង​​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​បំផុត។ នៅ​ពេល​ដែល​ឃើញ​នាង​ហត់​បែប​នេះ អ្នក​អាច​ចែក​រំលែក​ ដោយ​ប្រាប់​ថា នាង​អាច​ដក​ឃ្លា​មួយ​រយៈ​សិន ចាំ​អារម្មណ៍​រាង​ស្រឡះ​បន្តិច​ចាំ​បន្ត​ទៀត ព្រោះ​បើ​ប្រឹង​ទាំង​ងងឹត​មុខ​ក៏​លទ្ធផល​ចេញ​មក​មិន​ល្អ​ដែរ។

៣. កុំ​ព្រួយ ចាំ​បង​ចាត់​ចែង​ឲ្យ

នៅ​ពេល​ដែល​អ្នក​វង្វេង​ទិស​តំបន់ មិន​ដឹងថា​ត្រូវ​ចាប់​មួយ​ណា ព្រលែង​មួយ​ណា​នោះ អ្វី​ដែល​ចង់​បាន​បំផុត​នោះ​គឺ អ្នក​ដែល​អាច​ប្រាប់​ពី​ទិស​ដៅ​ដែល​អ្នក​គួរ​ដើរ​បន្ត​ទៀត។ ដូច​នេះ​ហើយ ប្រសិន​បើ​មិត្ត​ស្រី​របស់​អ្នក​កំពុង​តែ​មិន​ដឹង​ថា​ខ្លួន​គួរ​បន្ត​ទៅ​ផ្លូវ​មួយ​ណា​នោះ សូម​អ្នក​ដើរ​តួ​ជា​អ្នក​ដើរ​មុខ ហើយ​នាំ​ផ្លូវ​នាង​វិញ ប្រៀប​ដូច​ជា​អ្នក​បំភ្លឺ​ផ្លូវ​ឲ្យ​ទៅ​នាង​វិញ ព្រោះ​នេះ​គឺ​ជា​អ្វី​ដែល​នាង​កំពុង​ចង់​បាន​បំផុត នៅ​ពេល​ដែល​ខ្លួន​មិន​អាច​សម្រេច​ថា ខ្លួន​គួរ​ជ្រើស​ផ្លូវ​មួយ​ណា៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម