រើសកាតដើម្បីដឹងថា មូលហេតុដែលធ្វើឲ្យអ្នកពិបាករកផ្លូវជោគជ័យឃើញដូចគេ
- 2021-04-02 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសកាតដើម្បីដឹងថា មូលហេតុដែលធ្វើឲ្យអ្នកពិបាករកផ្លូវជោគជ័យឃើញដូចគេ
រើសកាតមួយដើម្បីដឹងថា អ្វីដែលធ្វើឲ្យអ្នកពិបាករកផ្លូវជោគជ័យឃើញម្ល៉េះ?
កាតទី១
អ្នកហាក់មិនសូវមានភាពស្ថិតស្ថេរ ដូច្នេះហើយប្រសិនបើអ្នកចង់សម្រេចគោលដៅ អ្នកត្រូវប្រឹងប្រែងជាងនេះបន្តិច។ សូមកុំរង់ចាំសុភមង្គលធ្លាក់ពីលើមេឃអី ព្រោះបើគិតបែបនេះ អ្នកនឹងត្រូវប្រើរយៈពេលយូរមិនខាន។
កាតទី២
អ្នកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីផ្តោតលើការងារអាទិភាពរបស់អ្នក ដែលហេតុនេះ អ្នកត្រូវជ្រើសរើសនិងកំណត់អ្វីដែលពិតជាសំខាន់បំផុត ហើយរឿងមិនសំខាន់ទុកចោលមួយឡែកសិនទៅ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកវាពិតជាលំបាកក្នុងការកំណត់ថាមួយណា អាទិភាពណាស់ រហូតមើលទៅគួរឲ្យអាណិតខ្លួនឯង។ តែសូមចាំថា នៅពេលអ្នកកំណត់បានហើយ ពេលនោះអ្នកច្បាស់ជាអាចមានជីវិតដ៏ស្ងប់មួយមិនខាន។
កាតទី៣
ដោយសារតែអ្នកមិនក្តាប់ព័ត៍មានឲ្យបានគ្រប់ជ្រុងជ្រោយ ធ្វើឲ្យពេលខ្លះអ្នកគិតអ្វីផុយៗពេក។ អ្នកមិនសូវបានវិនិច្ឆ័យអ្វីដែលអ្នកកំពុងមាននោះឡើយ។ យ៉ាងណាក៏ដោយ ក្រឡេកមើលជីវិតពីជ្រុងផ្សេងៗគ្នា ហើយឈប់រអ៊ូរទាំ នោះជីវិតអ្នកនឹងរីករាយជាងអ្វីដែលអ្នកធ្លាប់គិតមិនខាន។
កាតទី៤
នេះដោយសារតែភាពមិនច្បាស់លាស់ អ្នកទើបសាកល្បងវាបានម្តង ហើយក៏ស្រាប់តែដូរចិត្តលឿនៗភ្លាម។ អ្នកមិនសូវរៀបចំគម្រោងឲ្យបានច្បាស់លាស់ ទើបចេះតែធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងការលំបាក។ ហេតុនេះ គួរតែព្យាយាមរៀបចំនិងកំណត់អ្វីជាអាទិភាពរបស់អ្នក ដោយផ្តោតលើការចង់បានរបស់អ្នក ពេលនោះគ្រប់យ៉ាងនឹងប្រព្រឹត្តទៅរលូនមិនខាន។
កាតទី៥
អ្នកចូលចិត្តធ្វើឲ្យរឿងមានភាពស្មុគស្មាញ ហើយជានិច្ចកាល អ្នកជ្រើសរើសផ្លូវពិបាកៗ ដោយមិនផ្តោតលើអ្វីដែលអ្នកចង់បាននោះទេ។ ទាំងនេះហើយ ជាមូលហេតុធ្វើឲ្យរឿងរ៉ាវកាន់តែស្មុគស្មាញ ពិបាកឡើងៗចំពោះអ្នក៕