អាហារទាំង ៤ ប្រភេទដែលអ្នកមានស្បែកមុខងាយនឹងកើតមុន គួរតែចៀសវាងដាច់ខាត

  • 2021-04-02 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែកមុខមិនស្រស់ស្អាត អាចនឹងជាសត្រូវធំបំផុតរបស់មនុស្សស្រី ព្រមទាំងអាចបំផ្លាញ់ភាពជឿជាក់លើខ្លួនឯងផងដែរ។ ចំពោះស្បែកមុខមុន អាចមានមូលេហេតុជាច្រើននៅពីក្រោយ វាអាចជាបញ្ហាអរម៉ូន ឬ រក្សាអនាម័យមិនបានល្អ។ តែអ្វីដែលកាន់តែសំខាន់ និង ភាគច្រើនជាមូលហេតុធំបំផុតនោះគឺជាប្រភេទអាហារដែលអ្នកទទួលទាននេះតែម្ដង។ ទាំងនេះហើយជាប្រភេទអាហារដែលអ្នកគួរតែផ្អាកទទួលទាន ដើម្បីទទួលបានស្បែកមុខស្រស់ស្អាត៖

១. បង្អែម

អាហារដែលមានរសជាតិផ្អែម ជាពិសេសបង្អែមអាចនឹងជាប្រភេទអាហារដែលមនុស្សស្រីទូទៅចូលចិត្តទទួលទានបំផុតហើយ។ តែបង្អែមតែងតែត្រូវធ្វើឡើងដោយស្ករជាគ្រឿងផ្សំសំខាន់។ ការទទួលទានជាតិផ្អែមច្រើនពេក វាអាចនឹងប្រែក្លាយទៅជាអាស៊ីតម្យ៉ាងដែលអាចបណ្ដាលអោយកោសិកានៅក្នុងរាងកាយអ្នករលាក ប្រព័ន្ធអរម៉ួនក៏លែងមានតុល្យភាព ដែលអាចបង្កអោយស្បែកអ្នកកើតជាកន្ទួលរមាស់ឡើងមក។ ដូច្នេះប្រសិនបើអ្នកមិនចង់អោយស្បែកខូចដោយសារការកើតមុនទេយកល្អគួរតែនៅអោយឆ្ងាយពីបង្អែមទាំងនេះ។

២. អាហារបំពង

អាហារចៀនគួរតែអាចចៀសវាង ចំពោះអ្នកដែលមានបញ្ហាស្បែក ព្រោះថាក្រៅពីមានរសជាតិឆ្ងាញ់ ព្ពីរោរសជាតិឆ្ងាញ់ វាមានអត្ថប្រយោជន៍ដល់រាងកាយតិចជាងអាហារដទៃទៀតទេ។ អាហារប្រភេទនេះជាទូទៅគឺមានបៀមខ្លាញ់ច្រើន ហើយបរិមាណខ្លាញ់ដ៏លើសលប់នេះអាចមានផ្ទុកអាស៊ីតខ្លាញ់ ដែលបណ្តាលឱ្យកើតមុនកាន់តែងាយស្រួល។ លើសពីនេះទៀតវាបណ្តាលឱ្យមានជាតិខ្លាញ់និងឡើងទម្ងន់យ៉ាងឆាប់រហ័សថែមទៀត។

៣. ទឹកដោះគោស្រស់

ជាទូទៅទឹកដោះគោស្រស់ត្រូវបានទទួលទានជាប្រចាំ ពេលព្រឹកព្រលឹម ឬ មុនពេលចូលគេង។ តែចំពោះអ្នកដែលមានបញ្ហាមុខមុនវិញ​​ គួរតែទទួលទានក្នុងបរិមាណមធ្យមឬជៀសវាងតែម្ដង ដោយសារតែទឹកដោះគោគោមានផ្ទុកអរម៉ូនដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការកាន់តែពិបាក ហើយវាក៏ជួយជម្រុញជាតិខ្លាញ់នៅលើស្បែកនិងបង្កឱ្យកើតមុនទៀតដែរទោះបីទឹកដោះគោជាអាហារដែលងាយស្រួលញ៉ាំក៏ដោយ។ ដូច្នេះក្នុងអំឡុងពេលកើតមុនគួរតែងាកមកផឹកទឹកដោះគោសណ្តែកជំនួសវិញ។

៤. គ្រឿងស្រវឹង

ភាគច្រើនអ្វីដែលគ្រឿងស្រវឹងអាចផ្ដល់អោយសុខភាពអ្នកនោះ​ គឺទៅបំផ្លាញប្រព័ន្ធភាពស៊ាំនៃរាងកាយអ្នក បណ្ដាលអោយរាងកាយអ្នកខ្សោះជាតិទឹក ដែលអាចធ្វើអោយស្បែកមុខអ្នកផលិតជាតិខ្លាញ់ច្រើនលើសលប់។ ប្រសិនបើអ្នកមិនចង់កើតមុនវាគួរតែកាត់បន្ថយខ្លះៗ ឬកាន់តែប្បើរសើរនោះ បើសិនជាអាចអ្នកអាចឈប់ផឹកតែម្ពង ដើម្បីសុខភាពទូទៅរបស់អ្នក។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម