ជ្រើសរើសត្រីកោណមួយ ដើម្បីដឹងថាអ្នកប្រើប្រាស់ជីវិតបែបណា

  • 2021-04-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រីកោណដែលអ្នកជ្រើសរើសអាចប្រាប់ថាអ្នកជាមនុស្សបែបណាបាន។ 

ត្រីកោណទី ១ - មិនថាមានរឿងអ្វីក៏មិនចុះចាញ់

សម្រាប់អ្នកគោលបំណងក្នុងជីវិតរបស់អ្នកគឺសំខាន់ជាងអ្វីៗទាំងអស់។ អ្នកចាប់ផ្ដើមថ្ងៃថ្មីដោយសង្ឃឹមថាអ្នកកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់គោលដៅទាំងនោះ សេចក្ដីសង្ឃឹមបែបនេះហើយដែលជួយអ្នកអោយដើរទៅមុខដោយមិនខ្លាចនឿយអត់។ ជាទូទៅអ្នកផ្តោតលើរឿងតែមួយហើយមិនងាយនឹងមានអ្វីមកផ្លាស់ប្ដូរចិត្តអ្នកបាននោះទេ។

ត្រីកោណទី ២ - ជាមនុស្សដែលគួរអោយពឹងពាក់បាន

អ្នកជាមនុស្សដែលរួសរាយរាក់ទាក់ ព្រមទាំងចេះជួយយកអាសារមិត្តភក្តិបានល្អណាស់។ ពេលខ្លះសូម្បីតែបញ្ហាមិត្តភក្តិរបស់អ្នកមិនទាក់ទងនឹងអ្នកក៏ដោយអ្នកមិនស្ទាក់ស្ទើរក្នុងការផ្តល់ជំនួយណាមួយដែលពួកគេត្រូវការនោះទេ។ បើនិយាយអោយចំទៅ មិនថាមានរឿងអ្វីនោះទេ តែរាប់អាននរណាម្នាក់ហើយនោះ អ្នកនឹងមិនងាយនឹងកែប្រែចិត្តនោះទេ។

ត្រីកោណទី ៣ - ធ្វើអ្វីទាល់តែច្បាស់លាស់ទើបធ្វើ

បើសិនជាអ្នកជ្រើសរើសត្រីកោណប្រភេទនេះនោះ អ្នកជាមនុស្សដែលមានហេតុផល និង គិតគូរដោយមិនប្រើប្រាស់អារម្មណ៏មកឡូកឡំនោះទេ។ មនុស្សទាំងនេះមិនដែលធ្វើអ្វីទាំងអស់លើកលែងតែពួកគេសាកល្បងគំនិតលើហេតុផលជាច្រើនលើកច្រើនសាររួចហើយ។ ដោយសារតែបែបនេះហើយអ្នកមិនងាយនឹងអោយនរណាមកសម្រេចចិត្តជំនួសអ្នកបាននោះទេ។

ត្រីកោណទី ៤ - អ្នកមនុស្សដែលតែគិតអ្វីក្នុងផ្លូវល្អ និង ស្មោះត្រង់

អ្នកជាមនុស្សដែលស្មោះត្រង់ និង តែងប្រកាន់យកការគិតបែបវិជ្ជមានដាក់ខ្លួនជានិច្ច ហើយអ្នកក៏រំពឹងថាគេគ្រប់គ្នាក៏គិចដូចអ្នកអញ្ចឹងដែរ។ អ្នកតែងជាត្រូវបានមិត្តភក្តិទៅពឹងពាក់ ពេលដែលពួកគេស្មុគស្មាញ និង ត្រូវការភាពវិជ្ជមានក្នុងជីវិត។

ត្រីកោណទី ៥ - អ្នកជាមនុស្សស្រែកឃ្លានភាពជោគជ័យ និង ធ្វើការងារដោយល្អឥតខ្ចោះ

គ្មានអ្វីដែលធ្វើអោយមនុស្សប្រភេទនេះសប្បាយចិត្តជាងដែលបានសម្រេចការងារ និង ជោគជ័យណាមួយនោះទេ ដោយហេតុនេះហើយ គេតែងធ្វើការងារដោយមានការប្រឹងប្រែងដោយអស់ពីសមត្ថភាព មិនត្រូវលំបាកខ្លួនយ៉ាងណានោះទេ។

ប្រភព៖ themindsjournal ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម