មិនចាញ់តែបៃតងនោះទេ! អ្នកចង់សម្រកទម្ងន់ តែមិនចង់តមអាហារ កុំភ្លេចសាកល្បងតែមួយប្រភេទនេះអោយសោះ

  • 2021-03-31 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែរក្សាសុខភាព និង សម្រស់អាចជាដៃគូស្លាប់រស់របស់មិត្តៗនារីហើយ។ ដោយសារតែសុខភាពល្អគឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយដែលមានសុខភាពល្អនឹងត្រៀមខ្លួនយ៉ាងរួចរាល់ ដើម្បីប្រឆាំង ទប់ទល់នឹងជម្ងឺដង្កាត់ ទាំងឡាយ។ រហូតដល់មានមនុស្សជាច្រើនអាចធ្វេសប្រហែសក្នុងការថែរក្សាខ្លួនឯង ព្រោះតែអាហារឆ្ងាញ់ ៗ នៅមិនឆ្ងាយពីដៃ ជាពិសេសនៅក្នុងកំឡុងពេលត្រូវនៅផ្ទះច្រើនបែបនេះផង។

តែអ៊ូឡុង ជាដៃគូល្អបំផុតសម្រាប់សុខភាពមិត្តនារី ដែលអាចអោយអ្នកទទួលទានអាហារឆ្ងាញ់ៗបានតាមចិត្ត មិនបារម្ភថាខ្លាចឡើងគីឡូនោះទេ។ តែអ៊ូឡុង ខុសប្លែកពីតែដទៃ ព្រោះតែវាមានកំណើតពីដំណើរការ Partial Fermentation Tea ដោយសន្លឹកតែត្រូវបានដាក់សម្ងួតនៅក្រោមម្លប់ ដែលសីតុណ្ណភាពត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដែលបង្កើតបានជាសារជាតិ Oolong Tea Polumerized Polyphenols។

OTPP ក្នុងបរិមាណ ៧០ មីលីក្រាម មានអត្ថប្រយោជន៏ជាច្រើនដល់សុខភាពមិត្តនារី។ ការជ្រើសរើសផឹកតែ អ៊ូឡុងអាចធ្វើអោយរាងកាយអ្នកមានសុខភាពល្អ និង ទទួលទានអាហារឆ្ងាញ់ៗ ជារៀងរាល់ថ្ងៃ ព្រោះវាមានសមត្ថភាពធ្វើអោយរាងកាយអ្នកកាត់បន្ថយការស្រូបយកជាតិខ្លាញ់។ OTPP រារាំង Lipase ដែលជាអង់ស៊ីមទទួលខុសត្រូវចំពោះការរំលាយអាហារ។ ជាធម្មតា ជាតិខ្លាញ់ពីចំនីអាហារនឹងត្រូវបំបែកនិងស្រូបចូលក្នុងខ្លួន។

តាមរយៈការពិសោធន៍ត្រូវបានរកឃើញថា អ្នកចូលរួមដែលផឹកតែអ៊ូឡុងរយៈពេល ៣ ថ្ងៃជាប់គ្នាមានការស្រូបយកជាតិខ្លាញ់តិចទៅក្នុងចរន្តឈាម ដោយជាតិខ្លាញ់ដែលសេសសល់ និង ត្រូវបញ្ចេញមកវិញតាមរយះការបន្ទោរបង់។ បន្ថែមលើគុណប្រយោជន៍របស់ OTPP ប្រសិនបើផឹកតែអ៊ូឡុងរួមជាមួយអាហារខ្លាញ់ រសជាតិរបស់តែនេះ ក៏អាចជួយបន្សាបជាតិខា្លញ់ ធ្វើឱ្យអាហារកាន់តែមានរសជាតិឆ្ងាញ់។

តែអ៊ូឡុងមានក្លិនឈ្ងុយប្លែក និង រសជាតិផ្អែមឆ្ងាញ់ ពេលផឹកវាជួយបន្ធូរភាពតានតឹងពីជីវិតប្រចាំថ្ងៃ។ ក្រៅពីការផឹកតែអ៊ូឡុងដើម្បីទទួលបានអត្ថប្រយោជន៍ពី OTPP ការផឹកតែតែអ៊ូឡុងក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម អាចយកមកបិទបាំងមុខ ដើម្បីជួយកាត់បន្ថយស្នាមអុជខ្មៅ និង ការពារស្បែកពីព្រះអាទិត្យ។ ប្រសិនបើយកតែ Oolong មកលាបសក់ និងរួចលាងជម្រះ វានឹងជួយឱ្យសក់ទន់និងភ្លឺរលោង។ ហេតុនេះហើយតែ Oolong គឺជាដៃគូពិតនៅក្នុងសុខភាពនិងសម្រស់របស់ស្ត្រីសម័យថ្មី។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម