តើសំណាងក្នុងខែមេសា សម្រាប់អ្នកបែបណា? សាករើសកាតមួយដែលអ្នកពេញចិត្តជាងគេ
- 2021-03-30 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើសំណាងក្នុងខែមេសា សម្រាប់អ្នកបែបណា? សាករើសកាតមួយដែលអ្នកពេញចិត្តជាងគេ
បិទភ្នែកមួយភ្លែត រួចធ្វើចិត្តឲ្យស្ងប់រើសកាតមួយ ដើម្បីដឹងថា តើសំណាងក្នុងខែមេសា នឹងផ្លាស់ប្តូរយ៉ាងណាសម្រាប់អ្នក។
កាតទី១
កាតនេះជាសញ្ញាបង្ហាញថា ជីវិតរបស់អ្នកនឹងពោរពេញដោយភាពភ្ញាក់ផ្អើល ហើយភ្ញាក់ផ្អើលទៀត។ អ្នកនឹងទទួលបានឱកាសរាប់មិនអស់ចូលមករកអ្នក ព្រមទាំងបើកផ្លូវ និងការវិលត្រលប់ផ្សេងៗដល់អ្នក។ ហេតុនេះ គប្បីរើសផ្លូវដើរឲ្យបានត្រឹមត្រូវ ហើយកុំស្ទាក់ស្ទើរក្នុងការស្តាប់សម្លេងបេះដូងរបស់ខ្លួនឯងផង។
ភាពជោគជ័យនឹងចូលមករកអ្នកដែលហ៊ានសាកល្បង និងផ្លាស់ប្តូរដោយភាពរឹងមាំ។ ម្យ៉ាងទៀត កុំរំភើបពេកនឹងលទ្ធផលជោគជ័យ តែត្រូវបន្តសកម្មភាពដោយមុតមាំ។ មិនថាមានបញ្ហាអ្វី ត្រូវរក្សាចិត្តឲ្យត្រជាក់ ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។
កាតទី ២
កាតនេះជាសញ្ញាប្រាប់ថា អ្នកនឹងមានភាពជោគជ័យយ៉ាងច្រើន។ នោះមិនមែនជាសំណាងធ្លាក់ពីលើមេឃទេ តែកើតចេញពីលទ្ធផលដែលអ្នកខំប្រឹងធ្វើការមិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនេះឯង។ ស្នាដៃរបស់អ្នកនឹងត្រូវបានគេទទួលស្គាល់ រីករាយជាមួយផ្លែផ្កាដ៏សែនផ្អែមល្ហែម។ ទាំងនោះអាចជាផលចំណេញ ពីប្រភពបណ្តាក់ទុន ឬជា Bonus ពីការងារ ឬគម្រោងណាមួយបានសម្រេចលទ្ធផលល្អជាដើម។ មិនថាជាអ្វីក៏ដោយ កាតនេះចង់បង្ហាញពីការចូលរួមអបអរសាទរដល់អ្នកដែលបានជោគជ័យ ហើយវាគឺនៅនឹងមុខរបស់អ្នកហើយ។
យ៉ាងណា ទោះជាអ្នកមានលុយច្រើនក្នុងដៃក៏ដោយ សូមកុំប្រញាប់ចំណាយវាដោយការខ្ជះខ្ជាយពេក ត្រូវរៀនពីរបៀបសន្សំលុយសម្រាប់អនាគតដែលចាំបាច់។
កាតទី៣
កាតនេះ បង្ហាញពីក្តីសង្ឃឹមក្នុងទីងងឹត តែជាទិសដៅត្រឹមត្រូវ។ នេះមានន័យថា ក្នុងខែមេសា អ្នកទំនងត្រូវប្រឈមនឹងបញ្ហាច្រើនជម្រើស ដែលតម្រូវឲ្យសួរខ្លួនឯងញឹកញាប់ថាផ្លូវដើរនោះ ត្រឹមត្រូវឬទេ។ យ៉ាងណា កុំអាលមានការភ័ន្តភាំងខ្លាំង កុំខ្លាចរអាពេក ព្រោះអ្នកត្រូវជឿជាក់ថា អ្វីដែលអ្នកធ្វើគឺជាការត្រឹមត្រូវ។ ដូច្នេះ ស្តាប់តាមសម្លេងបេះដូងរបស់ខ្លួនថាចង់ធ្វើអ្វី។
ជាការពិត ផ្លូវឆ្ពោះទៅរកភាពជោគជ័យគឺនៅតែរដាក់រដុប និងឧបសគ្គច្រើន តែការជឿជាក់ នឹងនាំអ្នកឆ្លងផុតគ្រោះទាំងនោះបាន។ គ្រាន់តែចងចាំឲ្យបានពីគោលដៅរបស់អ្នកដោយប្រុងប្រយ័ត្ន ហើយកុំបោះបង់វាចោលឲ្យសោះ៕