ងាយ​ៗ! ​បណ្ដុះ​រោម​ភ្នែក​ឱ្យ​វែង ក្រាស​ជាង​មុន​ មួយ​សប្ដាហ៍​អាច​ដឹង​លទ្ធផល​​

  • 2021-03-28 22:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​រោម​ភ្នែក​ងរ​ក្រាស​គឺ​ជា​សម្រស់​ដ៏​ទាក់ទាញ​មួយ​របស់​នារី​ៗ​ ព្រោះ​វា​ធ្វើ​ឱ្យ​ភ្នែក​កាន់​តែ​មាន​មន្ត​ស្នេហ៍​ និង​ភាព​ជឿជាក់​។ ថ្ងៃ​នេះ​ វិប​សាយ​កញ្ញា​នឹង​បង្ហាញ​ពី​រូបមន្ត​ធម្មជាតិ​មួយ​បែប​ដែល​នារី​ៗ​អាច​សាក​ល្បង​បាន​នៅ​ផ្ទះ ហើយ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​សម្រស់​របស់​អ្នក​ឡើយ​។

ងាយ​ៗ​ គ្រាន់​តែ​ប្រើ​របស់​​​ខាង​ក្រោម​នេះ​៖

  • Vasaline

  • វីតាមីន​ E ៣​គ្រាប់​

  • ប្រេង​ដូង​១​ស្លាបព្រា​កាហ្វេ​

  • ជក់​ម៉ាស្ការ៉ា​ចាស់ៗ​ដែល​ឈប់​ប្រើ​

  • ចាន​គោម​តូច​មួយ​ និង​ស្លាបព្រា​

វិធី​ធ្វើ​៖

  • ច្របាច់​វីតាមីន​ E ទាំង​បី​គ្រាប់​ដាក់​ចូល​កូន​ចាន​តូច​មួយ​

  • ដួស​ Vasaline ២​ស្លាប​ព្រា​កាហ្វេ និង​ប្រេង​ដូង​១​ស្លាប​ព្រា​កាហ្វេ ចូល​ចាន​ដែល​ដាក់​វីតាមីន​មុន​នេះ រួច​កូរ​ចូល​គ្នា​ឱ្យ​ស​ព្វ​

  • ដួស​ល្បាយ​ទាំង​បី​ដាក់​ចូល​ក្នុង​ក្រឡ​មួយ​ ទុក​កន្លែង​ស្ងួត​ដើម្បី​ទុក​ប្រើ​ប្រាស់​

វិធី​ប្រើ​៖

  • លាង​សម្អាត​មុខ និង​ភ្នែក​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​

  • យក​សំឡី ឬ​ជក់​ម៉ាស្ការ៉ា​មក​ជ្រលក់​ចូល​ល្បាយ​ដែល​បាន​ធ្វើ​រួច​ខាង​លើ រួច​យក​មក​លាប​លើ​រោម​ភ្នែក​ពី​គល់​ដល់​ចុង​ដើម្បី​ឱ្យ​វា​ជ្រាប​ចូល​បាន​ល្អ​

  • ធ្វើ​នៅ​ពេល​យប់​ មុន​ចូល​គេង ហើយ​ទុក​រហូត​ដល់​ភ្លឺ​សឹម​លាង​មុខ​ចេញ​

  • អនុវត្ត​បែប​នេះ​ជា​ប្រចាំ​រយៈ​២​សប្ដាហ៍ អ្នក​នឹង​ឃើញ​ថា​រោម​ភ្នែក​នឹង​ឡើង​ក្រាស​ ងរ​ វែង​ និង​ខ្មៅ​ជាង​មុន​មិន​ខាន​។

ប៉ុន្តែ​ហាម​ដាច់​ខាត ឱ្យ​ល្បាយ​នោះ​ចូល​ភ្នែក​ ព្រោះ​វា​នឹង​អាច​មាន​គ្រោះ​ថ្នាក់៕​

ចុចអាន៖ ស្បែក​មុខ​ស​រលោង​អស់​ស្នាម​ជា​រៀង​រហូត ដោយសារ​យ៉ាអួ ផ្សំ​ជាមួយ​សេរ៉ូម​ប្រៃ

ប្រភព៖ thoibao ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម