Wang Yi Bo បញ្ចប់​កុងត្រា​ជាមួយ Nike ព្រោះ​ប្រេន​មិន​ព្រម​ទិញ​ឥវ៉ាន់​របស់​ចិន

  • 2021-03-26 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ប្រុស​លំដាប់​ A ចិន Wang Yi Bo គិត​ថា​ប្រេន​ដែល​ខ្លួន​កំពុង​តំណាង​នេះ​គឺ​ចោទ​ប្រកាន់​ប្រទេស​ចិន​ ដែល​ធ្វើ​ឲ្យ​លោក​ផ្ដាច់​កិច្ចសន្យា​នឹង​ម៉ាក​សម្លៀកបំពាក់​មួយ​នេះ។

កាល​ពីព្រឹក​ថ្ងៃ​ទី ២៥ ខែ​មីនា​កន្លងទៅ​នេះ ក្រុមហ៊ុន​គ Yuehuan Entertainement តំណាង​​របស់​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ Wang Yi Bo បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​មួយ​ថា តារា​វ័យ​២៤​ឆ្នាំ​របស់​ខ្លួន នឹង​បញ្ចប់​តួនាទី​ជា​តំណាង​របស់​ប្រេនខោអាវ Nike ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។

“ក្រុមហ៊ុន​ និង Wang Yi Bo មិន​គាំទ្រ​ឡើយ​នូវ​សម្ដី​ដែល​មិន​គោរព​ប្រទេសស​ចិន” តំណាង​ក្រុមហ៊ុន​និយាយ។ សកម្មភាព​នេះ​ត្រូវ​បាន​បញ្ចេញ​ខណៈ​ប្រជាជន​ចិន​កំពុង​រិះគន់​ប្រេន​អន្តរជាតិ​ដែល​មិន​សហការ​នឹង​រោងចក្រ​នៅ​តំបន់ Jinxiang និង​មិន​ទិញ​គរ​សំឡី​របស់​ខេត្ត​នេះ។ មុន​នោះ​ដែរ ប្រេន​ខាង​លើ​យល់​ស្រប​នឹង​មតិ​របស់​អាមេរិក​ដែល​លើក​ឡើង​ថា ចិន​បិទ​សិទ្ធិ​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ខាង​លើ។ ប៉ុស្តិ៍ CCTV របស់​ចិន​បាន​និយាយ​ថា៖ ធ្វើ​ជំនួញ​នៅ​ប្រទេស​ចិន តែ​បែរ​ជា​មិន​គោរព​សិទ្ធិ​ចិន​ទៅ​វិញ។

នៅ​ពេល​ត្រូវ​ចោទ​បែប​នេះ ប្រេន​ខោអាវ Nike បាន​បកស្រាយ​ថា ខ្លួន​ទិញ​ឥវ៉ាន់​ពី​ភាគី​​ទី​៣ និង​មិន​បាន​មិន​គោរព​ចិន​នោះ​ឡើយ។ មុន​នោះ​មួយ​ថ្ងៃ តារា​សម្ដែង​ស្រី Song Qian បាន​បញ្ចប់​កុងត្រា​នឹង H & M ដូច​គ្នា​ដោយ​សារ​មូលហេតុ​តែមួយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម