Jiyeon ក្រុម T-ara ទម្លាយរឿងអតីតលួចប្រើទូរសព្ទ ព្រោះក្រុមហ៊ុនបិទសិទ្ធ

  • 2021-03-25 03:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ទើប​បង្ហាញ​ខ្លួន​ដំបូង សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ T-ara ត្រូវ​ក្រុមហ៊ុន​ហាម​មិន​អោយ​​ប្រើ​ទូរសព្ទ ដោយ​សមាជិក Jiyeon ត្រូវ​លាក់​ទូរសព្ទ​ក្នុង​អាវ​ទ្រនាប់ តែ​នៅ​ត្រូវ​អ្នក​គ្រប់គ្រង​ចាប់​បាន។

នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ On/Off ភាគ​ថ្មី​បំផុត តារា​ចម្រៀង និង​សម្ដែង​កូរ៉េ​ល្បី​ឈ្មោះ Jiyeon គឺ​ជា​តារា​កិត្តិយស​ថ្មី​បំផុត​។ នៅ​ក្នុងភាគ​នេះ​ដែរ ម្ចាស់​បទ Roly Poly បាន​ចែក​រំលែក​ពី​អំឡុង​ពេល​ទើប​ចូល​សិល្បៈ​របស់​ខ្លួន។ ជាក់​ស្ដែង នៅ​ពេល​ទើប​បង្ហាញ​ខ្លួន សមាជិក​ទាំង​អស់​របស់​​ក្រុម T-ara មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ទូរសព្ទ​ដៃ​ឡើយ ព្រោះ​ខ្លាច​បែក​ឆ្វេង ឬ​អាច​ទាក់ទង​នឹង​តារា​ប្រុស​ផ្សេង​ទៀត​ជាដើម។

យ៉ាងណាក្ដី ដោយ​សារ​តែ​ទ្រាំ​មិន​បាន ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​នេះ ក៏​លួច​ប្រើ​ដោយ​ដាក់​ចូល​ទៅ​ក្នុង​អាវ​ក្នុង។ យ៉ាងណាក្ដី​ ស្រី​ស្អាត ២៧​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ក្រដាស​ខ្ចប់​ភ្លើង​មិន​ជិត​ឡើយ ដោយ​ទោះ​បី​ជា​បាន​លាក់​ក្នុង​អាវ​ក្នុង​ហើយ​មែន​ពិត តែ​អ្នក​​គ្រប់គ្រង​របស់​ពួក​នាង​នៅ​តែ​រក​ឃើញ​ដដែរ។ តារា​ចម្រៀង​កើត​ឆ្នាំ ១៩៩៣ បាន​បន្ថែម​ថា៖ ខ្ញុំ​ចំណាយ​ពេល​ពាក់​កណ្ដាល​ជីវិត​ជាមួយ​សមាជិក​ក្រុម T-ara នៅ​ពេល​ខ្ញុំ​មានអាយុ​តែ ១៥​ឆ្នាំ។ សមាជិក Hyo Min និង Eunjung បាន​បន្ថែម​ថា៖ ពួក​ខ្ញុំ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​គ្នា ខ្ញុំ​សង្ឃឹម​ថា Jiyeon ធ្វើ​អ្វី​ក៏​បាន​សម្រេច​ទាំង​អស់។

បច្ចុប្បន្ន​នេះ សមាជិក​ក្រុម​ T-ara ទាំង​អស់​ផ្ដោត​អារម្មណ៍​លើ​សកម្មភាព​រៀង​ៗ​ខ្លួន ដោយ Hyomin សង្កត់​ធ្ងន់​លើ​ផ្នែក​ចម្រៀង រីឯ Eunjung និង Jiyeon បង្វែ​មក​ចាប់​អាជីព​ជា​តារា​សម្ដែង​វិញ។ រឿង​ភាគ​ថ្មី​របស់​ប្អូន​ពៅ​​គេ​រូប​នេះ នឹង​ចេញ​ផ្សាយ​នៅ​ពេល​ឆាប់​នេះ​មាន​ឈ្មោះ Witch J៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម