ភេសជ្ជៈ ៦ យ៉ាងនេះ ជួយទាំងសម្រស់ ទាំងសុខភាពពេលទទួលទានជាប្រចាំ

  • 2021-03-17 02:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភេសជ្ជៈទាំង ៦ ប្រភេទនេះមិនត្រឹមតែល្អសម្រាប់សុខភាពនោះទេ ថែមទាំងអាចជួយសម្បុលស្បែកអោយភ្លឺថ្លា និង ថែរក្សាស្បែកឱ្យមានសុខភាពល្អផងដែរ។

១. ទឹកផ្លែទទឹម

ទឹកផ្លែទទឹមគឺជាភេសជ្ជៈដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចទទួលទានបានជារៀងរាល់ថ្ងៃ។ ទោះបីជាទទួលទានក្នុងងបរិមាណតិចតួចក៏ដោយ វាក៏ជួយប្រឆាំងនឹងភាពចាស់មុនអាយុផងដែរបានយ៉ាងមានប្រសិទ្ធភាព។

២. ទឹកការ៉ុត

ទឹកការ៉ុតសំបូរទៅដោយជាតិបេតាការ៉ូទីន ដែលជាសារធាតុដែលជួយដល់ស្បែកអោយមានពន្លឺ សស្អាត និងមានសុខភាពល្អ។ វាក៏ជួយទប់ស្កាត់ភាពចាស់មុនអាយុផងដែរ។ សាកល្បងទទួលទានទឹកការ៉ុតជារៀងរាល់ថ្ងៃ។ ធានាថាស្បែករបស់អ្នកនឹងប្រែទៅជាស្រស់ស្អាតបែបធម្មជាតិជាមិនខាន។

៣. តែបៃតង

ស្ថិតនៅក្នុងចំណោមភេសជ្ជៈដែលល្បីថាមានគុណប្រយោជន៍ដល់សុខភាព តែបៃតងអាចផ្ដល់គុណប្រយោជន៏ដល់រាងកាយទាំងមូលពីខាងក្នុង។ ដោយសារតែតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង មានសារធាតុដែលជួយការពារស្បែកពីកាំរស្មីយូវីផងដែរ។ ភេសជ្ជៈនេះក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការរលាកនិងកាត់បន្ថយការឡើងក្រហមលើស្បែកផងដែរ។

៤. ទឹកដោះគោអាល់ម៉ុន

ទឹកដោះគោសំបូរទៅដោយវីតាមីន B2 និងវីតាមីន B3 ដែលសុទ្ធសឹងតែជាវីតាមីនដែលល្អដល់ស្បែកស្ត្រី ផ្តល់សំណើម ជួយឱ្យប្រព័ន្ធឈាមរត់ដំណើរការបានល្អដែលជាមូលហេតុស្បែកមើលទៅមានសុខភាពល្អ។

៥. ទឹកសណ្កែក

ទឹកដោះគោសណ្តែកគឺជាភេសជ្ជៈមួយដែលមិនត្រឹមតែជួយថែរក្សាឆ្អឹងរឹងមាំប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាភេសជ្ជៈដែលជួយបំប៉នស្បែករបស់មនុស្សឱ្យមានសម្រស់ស្រស់ស្អាតនិងមានសុខភាពល្អផងដែរព្រោះទឹកដោះគោសណ្តែកសៀងសំបូរទៅដោយ Isoflavones ដែលជាសារធាតុដែលជួយការពារស្បែកពីភាពជ្រីវជ្រួញ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen