ក្បួនថែសម្រស់៥ប្រភេទដែលអាចជួយឲ្យបំបាត់មុនបានយ៉ាងលឿន

  • 2021-03-14 06:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទៃមុខមានមុនកើតឡើងដោយសារមូលហេតុជាច្រើន កត្តាមួយក្នុងចំណោមនោះគឺការញ៉ាំអាហារដែលមិនបានទ្រទ្រង់សុខភាព។ ប៉ុន្តែយ៉ាងណាមិញអាហារខ្លះអាចមានប្រសិទ្ធភាពក្នុងការព្យាបាលមុខមុនបានយ៉ាងលឿន។ តោះយើងទៅមើលទាំងអស់គ្នាថាមានអ្វីខ្លះ?

១. ញ៉ាំបន្លែអោយបានច្រើន

បន្លែសម្បូទៅដោយជាតិសរសៃ(Fiber) ដែលមានតូនាទីរំលាយអាហារហើយមិនធ្វើអោយទល់លាមក ណាមួយបន្លែមានផ្ទុកនូវវីតាមីននិងរ៉ែជាច្រើនប្រភេទ។ បន្លែមិនថាមានពណ៍បៃតងឬពណ៍លឿង ពណ៍ទឹកក្រូចសុទ្ធតែមានបេតាការ៉ូទីន(Beta-Carotene) ដែលវាមានសារៈសំខាន់សម្រាប់ស្បែក។ អ្នកអាចបរិភោគជាបន្លែស្រស់ៗឬអ្នកអាចធ្វើជាសាឡាតញាំ ហើយអ្នកអាចចំហុយ ដុតឬអាចក្រឡុកដោយលាយជាមួយផ្លែឈើដើម្បីបន្ថែមរសជាតិ។

២. ចៀសវាងការញ៉ាំអាហារដែលមានជាតិស្ករច្រើន

ប្រភេទដំណាប់ឬនំផ្អែមដែលគេដាក់លក់នៅលើទីផ្សារគឺសម្បូរទៅដោយជាតិស្ករ។ ដូច្នេះអ្នកគួរតែកុំបរិភោគប្រភេទអាហារនេះ ប៉ុន្តែអ្នកអាចញ៉ាំបាននោះគឺសូកូឡាខ្មៅ ព្រោះថាវាល្អចំពោះសុខភាព តែក៏កុំញ៉ាំវាច្រើនពេកដែរ។

៣. ញ៉ាំប្រភេទអាហារធញ្ញជាតិ

នំបុ័ងសាំងវ៉ិចបន្ទះដែលអ្នកគួរជ្រើសរើសញ៉ាំគឺផ្សំពីស្រូវសាលីក៏ដូចជាមានលាយគ្រាប់ធញ្ញជាតិ។ នៅពេលដែលអ្នករកមើលតាមទីផ្សារអាចរកប្រភេទអាហារនេះ ព្រោះវាទ្រទ្រង់សុខភាពនិងមិនមានជាតិខ្លាញ់បង្កអោយកើតមុន។

៤. ផឺកប្រភេទតែបៃតង

អ្នកអាចធ្វើការផឹកតែបៃតងបានដោយមិនចាំបាច់បន្ថែមស្ករ វាជាការល្អបើសិនជាអ្នកអាចញ៉ាំទាំងក្តៅឧណ្ឌៗ ឬអាចក្លេសេក្នុងទូរទឹកកកក៏បាន។ អ្នកអាចធ្វើការសាកល្បងដំបូងជាមួយតែបៃតងផ្កាម្លិះ ព្រោះវាមិនមានជាតិតែខ្លាំង ហើយមានក្លិនឈ្ងុយអាចអោយអ្នកបន្ធូរអារម្មណ៍បាន។

៥. យ៉ាអួ និងទឹកដោះគោជូរ

ប្រភេទអាហារនេះគេពេញនិយមជាងគេ។ យ៉ាអួ និងទឹកដោះគោជូរមានផ្ទុកនូវបាក់តេរីល្អដែលវាមាននៅក្នុងពោះវៀនតូច ដែលវាបឺតយកតែសារធាតុចិញ្ចឹម។ បើសិនជាអ្នកញ៉ាំអីខុស វាអាចបង្កអោយមានបាក់តេរីអាក្រក់ ហើយវាងាយនឹងធ្វើអោយស្បែកអ្នកមានភាពមិនស្រស់ថ្លា និងកើតមុន។

ញ៉ាំអាហារត្រូវយកចិត្តទុកដាក់នឹងសុខភាពយើងផង កុំចាំទាល់តែមុនឡើងពេញមុខដូចផ្សិតទើបធ្វើការព្យាបាល វាត្រូវការពេលយូរ ហើយមិនប្រាកដថាជាទៀតផង៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ទទួលទានអាហារ៤ប្រភេទនេះនឹងជួយថែរក្សាចិញ្ចឹមស្បែកអ្នក

ប្រភព៖ Sanook ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម