តើក្តីស្រមៃរបស់អ្នកងាយនឹងសម្រេចបានឬទេ ក្នុងរយៈពេលដ៏ខ្លីខាងមុខ? សាករើសកាតមួយ

  • 2021-03-05 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើ​ចិត្ត​ឲ្យ​ធូរ​ស្រាល ​បន្ទាប់​មក​រើស​កាត​មួយ​ដើម្បី​ដឹង​ថា ​​តើ​ក្តី​ស្រមៃ​របស់​អ្នក​នឹង​ងាយ​សម្រេច​បាន​​ឬទេ ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។

​​កាត​ទី​១

​​បំណង​ប្រាថ្នា​​របស់​អ្នក​មាន​លទ្ធភាព​អាច​សម្រេច​បាន ​គឺ​ទាប​ណាស់។ ​អ្នក​ត្រូវ​ពិចារណា​លើ​ភាព​ដែល​អាច​ទៅ​រួច​​ ​ព្រម​ទាំង​ព្យាយាម​ដោះ​ស្រាយ។ ​បើសិន​អ្នក​ពិត​​ជា​ចង់​បំពេញ​ក្តី​ប្រាថ្នា​នេះ​មែន ​អ្នក​ត្រូវ​ដាក់​ការ​ខំ​ប្រឹង​បន្ថែម​ទៀត​ទៅ​លើ​វា ​ជម្រុញ​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​​រឹង​មាំ ឬ​អ្នក​អា​ច​រក​ជំនួយ​ពី​ខាង​ក្រៅ​ក៏​បាន។ ​ដរាប​ណា​ អ្នក​​មាន​គោល​ដៅ​ច្បាស់​លាស់​ ​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង​រឹង​មាំ ​​មា​ន​ការ​តស៊ូ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ៗ ​នោះ​អ្នក​នឹង​អាច​បង្វែរ​ស្ថាន​ការ​ណ៍​បាន​​ហើយ។ ដូច្នេះ ​កុំ​ខក​ចិត្ត​អី។

​កាត​ទី​២

ប្រសិន​បើ​អ្នក​ជ្រើស​រើស​កាត​នេះ បង្ហាញ​ថា​ឧបសគ្គ​ដ៏​ធំ​បំ​ផុត​ដែល​ពិបាក​ធ្វើ​ឲ្យ​ក្តី​ប្រាថ្នា​អ្នក​សម្រេច​បាន គឺ​​ដោយសារ​ខ្លួន​អ្នក​ផ្ទាល់។ ​​នេះ​មក​ពី​អ្នក​​​តែង​ខ្ជិល​ច្រអូស ​​មិន​សូវ​សកម្ម ​​អសមត្ថភាព ​គ្មាន​គោល​ដៅ​ច្បាស់​លាស់ ។ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ក្តី​ប្រាថ្នា​ស​ម្រេច​​នា​ពេល​អនាគត ​ដាច់​ខាត​ត្រូវ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ខ្លួន​ឯង ​​បង្កើន​សមត្ថភាព និង​តម្លៃ​ឡើង​វិញ ។ ​​​បើ​សិន​​ជា​អ្នក​ចង់​ឲ្យ​ការ​ប្រលង ​ឬ​ការ​សម្ភាស ឬ​ការ​ប្រកួត​វាយ​តម្លៃ​​​ណាមួយ​ជោគ​ជ័យ ​អ្នក​ត្រូវ​ប្រឹង​​ប្រែង​ធ្វើ​ការ​ខ្លាំង​​ដើម្បី​​​​ទទួល​បាន​សមិទ្ធិផល​នេះ។ ​ភាព​ជោគ​ជ័យ​​នឹង​បាន​សម្រេច​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ​បើ​អ្នក​ខំ​ប្រឹង។

​កា​ត​ទី​៣

អបអរ​សាទរ​ផង​ដែល​អ្នក​បាន​ជ្រើស​រើស​កាត​នេះ។ ​នា​ពេល​អនាគត​ដ៏​ខ្លី ​អ្នក​អាច​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល។ នេះ​បង្ហាញ​ថា អ្នក​បាន​បង្កើត​ការ​ខំ​ប្រឹង​ដ៏​ពិត​ប្រាកដ​មួយ​ដើម្បី​​ឲ្យ​សមិទ្ធិផល​របស់​អ្នក​ជោគ​ជ័យ។ ​អ្វី​ដែល​ពិសេស​នោះ ​គឺ​ថា​អ្នក​មាន​មនុស្ស​ចាំ​គាំ​ទ្រ​និង​ជួយ នៅ​ពេល​ដែល​អ្នក​ជួប​ស្ថានភាព​លំ​បាក។ ​​តែ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​មិន​ត្រូវ​​សប្បាយ​រហូត​ភ្លេច​ខ្លួន​នោះ​ទេ នៅ​ពេល​ឃើញ​​ខ្លួន​ឯង ទទួល​បាន​ជោ​គ​​ជ័យ​បែប​នេះ​។ ​ត្រូវ​ប្រុង​ប្រយ័ត្ន​​លើ​ការ​សម្រេច​ចិត្ត ហើយ​ជាមួយ​គ្នា​នេះ​ដែរ ​ត្រូវ​តែរក្សា​​ការ​ប្តេជ្ញា​ចិត្ត។ ​ត្រូវ​ជឿ​ជាក់​ អ្នក​ប្រាកដ​ជា​សម្រេច​បាន។

​កាត​ទី​៤

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា ​អ្នក​បាន​ប្រឹង​ប្រែង​ហើយ ​តែ​នៅ​មិន​អាច​ទទួល​បាន​សមិទ្ធិផល​ដូច​​​ការ​ពេញ​ចិត្ត ​គួរ​តែ​ឈប់​មួយ​ភ្លែត​ហើយ​គិត​ឡើង​វិញ។ ​អ្នក​ត្រូវ​រំលឹក​ពីទស្សនៈ​នូវ​អ្វី​ដែល​អ្នក​បាន​សម្រេច​កាល​ពី​មុន និង​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​អ្នក។ ​កាត​នេះ​បង្ហាញ​ថា ​ទោះ​បី​អ្នក​អាច​រំពឹង​លើ​ការ​ខំ​ប្រឹង​ផ្ទាល់​ខ្លួន​ដើម្បី​សម្រេច​ភាព​ជោគ​ជ័យ​ក៏​ដោយ ​ប៉ុន្តែ​​អ្នក​​នៅ​តែ​ត្រូវ​ការ​​ភាព​គាំ​ទ្រ​ពី​​​បុគ្គល​ខាង​ក្រៅ​ដូច​ជា ​​គ្រួសារ ​​ក្រុម​ការងារ ​ផង​ដែរ។ ​ដូច្នេះ ​អ្នក​អាច​ផ្លាស់​ប្តូរ​ពី​គម្រោង​របស់​ខ្លួន​ឯង​បាន​បន្តិច ​កុំ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ក្រៀម​ក្រំ​ម្នាក់​ឯង ​។ ​គួរ​ស្វែង​រក​ជំនួយ​ពី​ខាង​ក្រៅ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឈាន​ដល់​គោល​ដៅ​បាន​លឿន ​និង​ប្រសើរ​ជាង​មុន។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម