ប្រជ្រុយនាំលាភ ៨ ទីតាំងនៅលើរាងកាយ ដែលអ្នកមិនគួរកាត់ចេញឡើយ
- 2021-03-06 00:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជ្រុយនាំលាភ ៨ ទីតាំងនៅលើរាងកាយ ដែលអ្នកមិនគួរកាត់ចេញឡើយ
ទីតាំងនៃប្រជ្រុយដែលមាននៅលើដងខ្លួន អាចធ្វើឲ្យអ្នកមិនពេញចេញត្រង់កន្លែងណាមួយ និងសម្រេចចិត្តចង់កាត់ចេញជាដើម។ បើនិយាយតាមបែបវិទ្យាសាស្រ្ត ចេញជា២ប្រភេទគឺអាក្រក់និងល្អ។ ហេតុនេះហើយ ប្រសិនបើអ្នកមានប្រជ្រុយស្ថិតនៅទីតាំង ៨ នេះ មិនគួរកាត់ចេញឡើយ ព្រោះវាជាប្រជ្រុយដែលអាចនាំលាភប្រជ្រុយចេញពីការខូចខាតនៃកោសិកាមេឡានីន ស្របពេលជាមួយគ្នានរវិទូ បានបញ្ជាក់ថាប្រជ្រុយ អាចបង្ហាញពីជោគវាសនារបស់មនុស្សម្នាក់ៗ។ វាបែងចែកសំណាងមកឲ្យអ្នក។
១. ប្រជ្រុយនៅចន្លោះកណ្តាលនៃរោមចិញ្ចើមទាំងសងខាង
ទីតាំងមួយនេះបង្ហាញថា ក្រៅពីការខិតខំរបស់ខ្លួនឯង អ្នកក៏មានមិត្តភ័ក្តិល្អៗជាច្រើននៅចាំជួយគាំទ្រលើកទឹកចិត្តនៅពីក្រោយខ្នងជានិច្ច។ អនាគតមានភាពភ្លឺត្រចះត្រចង់ និងមានឱកាសទទួលបានជោគជ័យនឹកស្មានមិនដល់។ មិនមែនត្រឹមតែមានទ្រព្យសម្បត្តិហូរហៀរប៉ុណ្ណោះទេ អ្នកថែមទាំងខិតខំរិះរកវិធីដើម្បីធ្វើឲ្យកាន់តែរីកដុះដាលទៅមុខ និងចេះបែងចែកការចំណាយយ៉ាងសមរម្យបំផុត។
២. ប្រជ្រុយនៅលើបបូរមាត់
មិនថាប្រជ្រុយនៅបបូរមាត់ខាងលើឬខាងក្រោមនោះទេ ជីវិតអ្នកនឹងពោរពេញដោយភាពបរិបូរណ៍។ អ្នកតែងតែធ្វើឲ្យមនុស្សថ្នាក់ធំនិងតូច មានទំនុកចិត្តជឿជាក់មកលើរូបអ្នក។ បើនិយាយពីរឿងធ្វើជំនួញរកស៊ីជួញដូរវិញ អ្នកមានជំនាញប៉ិនប្រសប់ខ្លាំងណាស់ ហើយក៏មិនមែនធ្វើតែមួយឆាវតាមអារម្មណ៍ដែរ។ ដរាបណាអ្នកសម្រេចចិត្តច្បាស់លាស់ថានឹងធ្វើអ្វីមួយ អ្នកតែងដាក់ចិត្តដាក់កាយអត់ធ្មត់ប្រឹងប្រែង រហូតទទួលបានជោគជ័យធំដុំ។
៣.ប្រជ្រុយនៅបរិវេណក្នុងត្រចៀក
បើអ្នកមានប្រជ្រុយនៅកន្លែងនេះ មានន័យថាជីវិតរបស់អ្នកគឺពេញដោយភាពសប្បាយរីករាយ មានសុខភាពល្អ និងមិនបារម្ភពីបញ្ហាជំងឺឈឺថ្កាត់នានា។ បើជាបុរសអ្នកច្បាស់ជាអាចរកលុយបានច្រើនសម្រាប់ទ្រទ្រង់គ្រួសារ ហើយបើជានារីវិញ អ្នកនឹងរស់នៅជាមួយនឹងភាពរុងរឿង និងអាចទទួលបានក្តីស្រលាញ់យ៉ាងកក់ក្តៅពីបុរស។
៤. ប្រជ្រុយនៅលើចង្កា
អ្នកដែលមានប្រជ្រុយនៅលើចង្កាមិនសូវចេះនៅស្ងៀមមួយកន្លែងទេ គឺចូលចិត្តទៅនេះទៅនោះ ដើម្បីអភិវឌ្ឍខ្លួនឲ្យរីកចម្រើន។ ទោះបីជាមានសមត្ថភាពអាចរកចំណូលបានច្រើន ក៏អ្នកមិនចាយវាយផ្តេសផ្តាសដែរ មានតែខំប្រឹងទ្វេដង ដើម្បីឲ្យជីវិតកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
៥. ប្រជ្រុយនៅខាងក្រោយក
ទីតាំងនេះគឺតំណាងឲ្យតំណែងសក្តានុពលសេដ្ឋកិច្ច។ បើជាមនុស្សប្រុស អ្នកនឹងមានទ្រព្យគរដូចភ្នំ មានមុខមាត់ក្នុងសង្គម មានតំណែងខ្ពស់ ហើយបើជាមនុស្សស្រីវិញ គឺប្រកបដោយប្រាជ្ញាឆ្លាតវៃ មានមនោសញ្ចេតនាជ្រាលជ្រៅ។
៦. ប្រជ្រុយនៅលើដើមទ្រូង
ទោះស្ថិតនៅផ្នែកខាងស្តាំឬខាងឆ្វេងក៏ដោយ ប្រជ្រុយនៅកន្លែងនេះ នឹងអាចនាំទាំងលាភសំណាងនិងលុយកាក់មកឲ្យអ្នកជាក់ជាមិនខាន។ បើស្ថិតនៅខាងឆ្វេង អ្នកនឹងមានដីនិងផ្ទះច្រើនកន្លែងរាប់មិនអស់ ហើយបើនៅខាងស្តាំ មានន័យថាអ្នកនឹងអាចក្លាយជាអ្នកមានស្តុកស្តម និងមានពេលសម្រាកលំហែកាយច្រើន នាថ្ងៃអនាគត។ បើមានទាំងសងខាង មិនមែនត្រឹមតែទ្រពសម្បត្តិនោះទេ អ្នកនឹងទទួលបានស្នេហាដ៏ផ្អែមល្ហែម និងគ្រួសារដ៏កក់ក្តៅផងដែរ។
៧. ប្រជ្រុយនៅលើបាតដៃ
ទីតាំងមួយនេះកម្រមានខ្លាំងណាស់។ អ្នកគឺជាមនុស្សសំណាង ឆ្លាតវៃ រហ័សរហួន រកលុយបានច្រើនប៉ុន្តែចេះទុកដាក់បានល្អមិនខ្ជះខ្ជាយតាមទំនើងចិត្ត។ នៅពេលមានគ្រួសារ អ្នកក៏ចេះចាត់ចែងគ្រប់គ្រងកូនចៅបានល្អ និងអាចផ្តល់សុភមង្គលនៅក្នុងគ្រួសារ។
៨. ប្រជ្រុយនៅបរិវេណគូទ
ទីតាំងមួយនេះក៏ពុំសូវមាននរណាមានដែរ។ អ្នកគឺជាមនុស្សដែលពោរពេញដោយទេពកោសល្យលេចធ្លោ គួរឲ្យចាប់អារម្មណ៍ និងឆាប់ស្គាល់នូវភាពជោគជ័យ។ ជាពិសេស ជីវិតរបស់អ្នកមានសំណាងកម្រនឹងរកបាន មានម្ហូបអាហារបរិបូរណ៍ រស់នៅដោយភាពរុងរឿង។
គ្រប់យ៉ាងដែលបានរៀបរាប់ខាងលើ អាចចាត់ទុកជាលាភសំណាងមួយ ដែលជួយលើកទឹកចិត្តអ្នក។ យ៉ាងណាមិញ អ្នកមិនអាចនៅរង់ចាំពឹងពាក់ភ័ព្វសំណាងតែមួយមុខបានឡើយ។ ភាពជោគជ័យ គឺអាស្រ័យលើការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗ បន្ទាប់មកលាភសំណាងនឹងចូលមកតាមក្រោយ៕
ចុចអានបន្ត៖ ជ្រើសរើសបបូរមាត់មួយដើម្បីដឹងពីភាពទាក់ទាញអ្នកចំពោះអ្នកដទៃ